៣ ថ្ងៃទៀតដល់បុណ្យឯករាជ្យជាតិ មកដឹងប្រវត្តិខ្លះៗនៃសំណង់ដ៏អស្ចារ្យ «វិមានឯករាជ្យ»

Share This

រៀងរាល់ឆ្នាំក្នុងនៅថ្ងៃទី ៩ ខែវិច្ឆិកា កម្ពុជា តែងតែប្រារព្ធធ្វើពិធីបុណ្យឯករាជ្យជាតិ យ៉ាងមហោឡារិកនៅឯវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូល នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលមកពីក្រសួងមន្ទីរនានា សូម្បីតែប្រជាពលរដ្ឋ សិស្ស និស្សិត ក្រុមយុវជនកាយឬទ្ធិ និង យុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ ក៏បានទៅចូលរួមអបអរសាទរផងដែរ។ យ៉ាងណាមិញ ប្រិយមិត្តធ្លាប់ដឹងទេថា ហេតុអ្វីបានជាពិធីបុណ្យឯករាជ្យ ត្រូវបានធ្វើឡើងនៅវិមានឯករាជ្យ? តើវិមានឯករាជ្យសាងសង់ឡើងនៅឆ្នាំណា? សាងសង់ឡើង ដើម្បីអ្វី? ថ្ងៃនេះ «ប្រជាប្រិយ» នឹងប្រាប់ឱ្យប្រជាពលរដ្ឋបានដឹងពីប្រវត្តិខ្លះៗនៃវិមានឯករាជ្យ។

ក្រោយពេលទាមទារឯករាជ្យបានទាំងស្រុង ពីអាណានិគមនបារាំងនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ វិមានឯករាជ្យ ត្រូវបានបានកសាងឡើង និង សម្ពោធដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥ – ១៩៦០) ព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ និង សម្រាប់ជាស្តូបគោរពវិញ្ញាណក្ខន្ធ អ្នកស្លាប់ ដើម្បីបុព្វហេតុជាតិ ព្រមទាំងដើម្បីប្រារព្ធនូវសេរីភាព និង ឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស ហើយវិមានឯករាជ្យ កាលពីមុនត្រូវបានគេហៅថា «អនុស្សាវរីយ៍វិមានឯករាជ្យ» ដែលឈរយ៉ាងខ្ពស់ត្រដែតនៅចំកណ្តាលរង្វង់មូលចរាចររវាងមហាវិថីព្រះនរោត្តម និង រុក្ខវិថីព្រះសីហនុ កណ្តាលរាជធានីភ្នំពេញ។

យ៉ាងណាមិញ ចំពោះការរចនាប្លង់វិមានឯករាជ្យ គឺត្រូវបានធ្វើឡើងដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោក វណ្ណ មូលីវណ្ណ (Vann Molyvann) ដោយមានកម្ពស់ ២០ ម៉ែត្រ មាន ៥ ជាន់ យកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លម្អដោយក្បាលពស់នាគរាជចំនួន ១០០ (១ ជាន់ ២០, ១ ជ្រុង ៥) រំលេចចេញយ៉ាងច្បាស់នូវរចនាបថរបស់ប្រាង្គប្រាសាទអង្គរវត្ត។ ចំណែកអ្នកកសាងវិមានឯករាជ្យតាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿត ដែលជាស្ថាបត្យករដ៏ល្បីល្បាញមួយរូបដែរ។

ដោយឡែក ចំពោះក្បាលពស់នាគរាជចំនួន ១០០ នេះ មានឯកសារខ្លះបានឱ្យដឹងថា បានយកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១ សតវត្សរ៍មាន ១០០ ឆ្នាំ) គឺ ៩០ ឆ្នាំ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)។ វិមានឯករាជ្យក៏ជាវិមានមួយបង្ហាញអំពីអច្ឆរិយនៃស្ថាបត្យកម្មខ្មែរ ព្រោះការរចនាបានយកលំនាំតាមប្រាសាទបុរាណនាសម័យអាណាចក្រខ្មែរ គួបផ្សំជាមួយសិល្បៈសម័យទំនើប ដូចនេះហើយ ទើបវិមានឯករាជ្យក្លាយជាសំណង់ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា។

គួរឱ្យបញ្ជាក់ដែរថា វិមានឯករាជ្យមានរចនាបទជា ផ្កាឈូកក្រពុំ ដែលជារចនាបថបន្ទាយស្រី សូម្បីតែពណ៌ក៏ត្រូវជ្រើសរើសពណ៌ក្រហម ដែលប្រហាក់ប្រហែលនឹងថ្មប្រាសាទបន្ទាយស្រីដែរ។ ចំណែកឯស្ថាបត្យកម្មវិញ វិមានឯករាជ្យត្រូវបានយកលំនាំពីប្រាសាទបាគង ខេត្តសៀមរាប (ក្នុងរាជព្រះបាទឥន្ទ្រវរ្ម័នទី១) ជាតំណាងទស្សនប្រាសាទភ្នំសំដៅទៅលើកំពូលភ្នំសុមេរុ មិនខុសពីកំពូលប្រាងប្រាសាទដទៃទៀតឡើយ ហើយវិមានឯករាជ្យ ត្រូវបានគេចាត់ទុកថាជា សំណង់ និង កន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាមួយបែបដែរ ព្រោះដោយសារតែរចនាបថ និង សំណង់ប្រវត្តិសាស្ត្រ ដែលតំណាងដល់ការទទួលបានឯករាជ្យពេញលេញរបស់កម្ពុជា និង ភាពរុងរឿងរបស់កម្ពុជា កាលពីសម័យនោះ។ លើសពីនេះទៀត វិមានឯករាជ្យមានសម្រស់កាន់តែស្អាត នាពេលរាត្រីជាមួយភ្លើងពណ៌ ដែលធ្វើឱ្យអ្នកដំណើរកាត់តាមមហាវិថីនោះ អាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាត៕

ប្រភពរូបភាព ៖ អភិបាលរងរាជធានីភ្នំពេញ & Cambodia Property Report

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ