ធ្មេចបើកៗ ពេលវេលានៃថ្ងៃមង្គលរបស់ នាយព្រែក និង កញ្ញា ឈិន មុន្នីនាថ បានកៀកខិតជិតមកដល់ហើយ ដោយពិធីចូលរោងនឹងរៀបចំនៅរសៀលថ្ងៃទី ០៦ រីឯថ្ងៃមង្គលជ័យនឹងរៀបចំនៅថ្ងៃទី ០៧ ខែវិច្ឆកា ឆ្នាំ ២០២៥ ខាងមុខ។

ងាកទៅកាន់ តារាចម្រៀងជើងចាស់ ឈិន កុសល ដែលជាឪពុកខាងកូនក្រមុំឯណោះវិញ តែងបង្ហាញអារម្មណ៍រំភើបចំពោះកូនស្រីជារឿយៗ ដែលនាងបានត្រៀមសាងគ្រួសារជាមួយនឹងបុរសស័ក្ដិសមធ្វើជាគូគ្រងក្នុងជីវិត។

ជាក់ស្តែង នៅសល់ ២ ថ្ងៃទៀត កូនស្រីចូលរោងការ លោក ឈិន កុសល បានបង្ហោះរូប កញ្ញា ឈិន មុន្នីនាថ នៅពីតូច ហាក់បង្ហាញពីអារម្មណ៍នឹកដល់កូនស្រីកាលកុមារភាព ព្រមទាំងភ្ជាប់សារមួយថា៖ «តិចអត់ស្គាល់កុមារីម្នាក់នេះចុះ ចូលរោងថ្ងៃទី ០៧/១២/២៥ នេះហើយ ហិហិ»៕





