បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជាង ៣ ខែទៀត ប៉ុណ្ណោះ ដែលតារាចម្រៀងស្រី សុវត្ថិឌី ធារីកា និង ស្វាមី បានរៀបការក្លាយជាគូស្វាមីភរិយាស្របច្បាប់ និង តាមប្រពៃណីរយៈពេល ២ ឆ្នាំ ដោយអ្នកទាំងពីរបានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍អធិកអធមកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។

ក្រោយពីរៀបការរួច សុវត្ថិឌី ធារីកា និង ស្វាមី បានចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ស្ដែងឱ្យឃើញនូវក្ដីសុខក្នុងឈ្មោះជាប្ដីប្រពន្ធដ៏ផ្អែមល្ហែម ដឹកដៃគ្នាធ្វើដំណើរកម្សាន្តទាំងក្នុង និង ក្រៅប្រទេស ធ្វើឱ្យអ្នកគាំទ្រសរសើរ និង លួចសរសើរពីក្ដីសុខរបស់អ្នកទាំងពីរ។

លើសពីនោះ ក្រោយចំណងអាពាហ៍ពិពាហ៍កាន់តែស្អិតល្មួតហើយ អ្នកនាង សុវត្ថិឌី ធារីកា និង ស្វាមីក៏បានប្រកាសដំណឹងល្អត្រៀមទទួលសមាជិកថ្មីជាកូនប្រុស ដើម្បីកសាងសុភមង្គលក្នុងគ្រួសាតូចបន្ថែមទៀតផងដែរ។

ជាក់ស្តែង ក្រោយរង់ចាំមើលមុខកូនដោយផ្ទាល់អស់រយៈពេល ៩ ខែ ១០ ថ្ងៃ ហើយនោះ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាង សុវត្ថឌី ធារីកា និង ស្វាមីបានឃើញកូនមុខកូនប្រុសជាទីស្រឡាញ់ហើយ ដោយអ្នកម៉ាក់ និង ទារកតូចសម្រាលដោយសុវត្ថិភាព។ ក្នុងនោះ កូនប្រុសដំបូងរបស់តារាចម្រៀងស្រីខាងលើ ត្រូវបានប៉ាម៉ាក់ដាក់ឈ្មោះឱ្យពីរោះថា ពូ ឫទ្ធិពង្ស ហៅ Richie៕




