កូនខ្មែរគួរដឹង! ស្វែងយល់ពីប្រវត្តិ ប្រាសាទតាមាន់ធំ របស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

Share This

ប្រាសាទតាមាន់ធំ មានទំហំ ៦០មX៦០ម សាងសង់អំពីថ្មភក់ មានទីតាំងស្ថិតនៅលើខ្នងភ្នំដងរែក ក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយពីទីរួមក្រុងសំរោង ៤៨ គីឡូម៉ែត្រ និង ពីប្រាសាទតាមាន់ធំ ទៅប្រាសាទតាមាន់តូច មានចម្ងាយជិត ២ គីឡូម៉ែត្រ។

ប្រាសាទតាមាន់ធំ ជាប្រាសាទដែលបានចុះបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ខណៈបើតាមការវាយតម្លៃរបស់អ្នកបុរាណវិទ្យា បានបញ្ជាក់ថាសំណង់ស្ថាបត្យកម្មប្រាសាទនេះ បានសាងសង់រួចហើយ តែផ្នែកចម្លាក់រចនាវិញសងេ្កតឃើញថានៅសល់ផ្ទៃច្រើននៃប្រាសាទដែលមិនទាន់ឆ្លាក់។ ប្រាសាទនេះ មានកំពែងព័ទ្ធជុំវិញ បែរទៅរកទិសខាងត្បូង ដោយយោងទៅតាមតម្រូវការចាំបាច់នៃទីតាំងភូមិសាស្រ្ត គឺខ្ពង់រាប ចំណុចនេះមានចម្រាក់បែរទៅរកទិសខាងត្បូង ចំណែកឯតួប្រាសាទទាំងមូល សាងសង់មកជាប់នឹងចម្រាក់ដីតែម្តង។

យ៉ាងណាមិញ អ្នកដែលធ្លាប់សិក្សាសំណង់ស្ថាបត្យកម្ម និង សិល្បៈខ្មែរបុរាណអាចនឹងយល់ស្របគ្នាថា ប្រាសាទនេះគឺជាស្នាព្រះហស្ថ នៃព្រះបាទសូរ្យវរ្ម័នទី ១ បើពុំនោះក៏នៅជំនាន់ ឬ រាជ្យនោះ (ផ្នែកទី ១ នៃសតវត្សទី ១១) ថ្វីត្បិតតែពុំឃើញមានសិលាចារឹកហើយពុំមានចម្លាក់រចនាបថក៏ដោយ។ បើតាមប្រភពឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទតាមាន់ធំ​ កសាងឡើងក្នុងសតវត្សទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ (១០០២-១០៥០) និង ឧទ័យទិត្យវរ្ម័នទី ២ (១០៥០-១០៦៦)។ តាមរយៈសំណង់ស្ថាបត្យកម្ម និង ការតុបតែងលម្អ នៅតាមថែវ និង ហោជាងរបស់ប្រាសាទ បានបញ្ជាក់ថា គឺស្ថិតនៅក្នុងរចនាបថឃ្លាំង និង បាពួនហើយឧទ្ទិសថ្វាយដល់ព្រះសីវៈ។ នៅក្នុងប្រាសាទនេះ មានតម្កល់សសរលិង្គរបស់ព្រះសីវៈ ដែលគេហៅថា «ស្វ័យម្ភូវលិង្គ» «Svayambhuva Linga» មានន័យថា លិង្គកើតឡើងដោយឯកឯង។ «ស្វ័យម្ភូវលិង្គ» «Svayambhuva Linga» គឺជាទីតាំងដ៏ពិសេសបំផុត សម្រាប់សម័យបុរាណហើយ ប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿរហូតមកដល់សព្វថ្ងៃនេះ។

ប្រការគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ បុព្វបុរសពុំបានពង្រាបដីឱ្យស្មើដើម្បីសាងសង់ឡើយ គឺលោកបានសាងសង់ផ្ទាល់លើថ្មភ្នំដោយគ្រាន់តែដាប់ឱ្យស្មើល្មមៗតែប៉ុណ្ណោះ ហើយប្រហែលជាយកថ្មនៅទីនោះ តែម្តងមកសង់ប្រាសាទ។ ចំពោះបដិមាវិញ យើងពុំទាន់ឃើញមានអ្វីទាំងអស់លើកលែងតែនៅក្នុងបន្ទប់មួយមានបដិមាធម្មជាតិស្រាប់ ជាសាច់ថ្មដុះមកលើត្រង់ ដែលខ្មែរបុរាណចាត់ទុកថាជាលិង្គ។

គួរឱ្យដឹងផងដែរថា លិង្គ នៅក្នុងសំណង់ប្រវត្តិសាស្ត្រសម័យបុរាណមានពីរបែបគឺ លិង្គដែលមនុស្សឆ្លាក់ហើយ អាចប្តូរទីកន្លែងបានដែលគេតែងយកទៅតម្កល់បញ្ចុះក្នុងយោនី នោះគេហៅថា «ស្ថាបិតលិង្គ»។ រីឯថ្មដែលជាប់នឹងផ្ទាំងនៅក្នុង ដីហើយដែលមានរូបរាងលេចចេញមកលើល្មមអាចឱ្យគេចាត់ទុកថាជាលិង្គបាន គេហៅថា «ស្វ័យម្ភូវលិង្គ» ន័យថា លិង្គដែលកើតឡើងដោយឯកឯង។

ចំពោះការគោរពសក្ការៈនៃលិង្គទាំងពីរគឺមានលក្ខណៈដូចគ្នា ប៉ុន្តែស្វ័យម្ភូវលិង្គនៅទីនេះ ភ្ជាប់នៅក្រៅបរិវេណប្រាសាទតាមចង្អូរថ្ម ឬទរបង្ហូរទឹកមន្ត «សោមសូទ្រ» ដែលគេរៀបចំសម្រាប់ទឹកមន្តស្រោចស្រពក្នុងពិធីលើលិង្គនោះហូរទៅក្រៅដើម្បីសាសនិកឮនានា ត្រងយកទៅប្រើ ក្នុងជំនឿផ្សេងៗរៀងៗខ្លួន៕

ប្រភព ៖ មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ព័ត៌មានបន្ថែម

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

ស្វែងរកព័ត៌មាន​ ឬវីដេអូ