នេះជាទូក «ង» ខ្មែរវែងជាងគេ​ «កម្ពោជិក​បុត្តា​ខេមរា​តរី» ដាក់ចំណុះបាន ១៧៩ នាក់ ជាប់កំណត់ត្រាពិភពលោក

Share This

កម្ពុជា ជាប្រទេសដែលមានប្រជាជនពួតដៃសាមគ្គីគ្នា ផលិតទូក «ង» ដែលមាន​ប្រវែង​វែងជាងគេ​លើពិភព​លោក​ ហើយត្រូវ​បាន​ប្រសិទ្ធនាម​ថា «កម្ពោជិក​បុត្តា​ខេមរា​តរី» ដែលមាន​ន័យថា ​ទូកង​​របស់​កូន​ខ្មែរ​រស់នៅ​ក្នុង​ដែន​ដីកម្ពុជា។​

កម្ពោជិក​បុត្តា​ខេមរា​តរី​ នេះផងដែរ មាន​ប​ណ្តោយ​​ប្រវែង​​សរុប​ ៨៧,៣០ ម៉ែត្រ និង ​​ទទឹង​​ប្រវែង ១,៩៤ ម៉ែត្រ ដែល​​អាច​​​ផ្ទុក​ចំណុះទូក​បាន​ចំនួន​សរុប ១៧៩ នាក់​ ផលិត​ឡើង​តាម​រចនាបថ និង​ បច្ចេកទេស​​​របស់កូន​ខ្មែរ ដែលក្បាល​ទូក​លម្អដោយ​ចម្លាក់រូប​ក្បាល​នាគ និង កន្សៃ​​ទូក​​ផ្នែក​​ខាង​​ក្រោយ លម្អដោយ​ចម្លាក់​ក្បាច់​កន្ទុយ​ហង្ស។

ជាក់ស្ដែង កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ កម្ពុជាបានបំបែកឯកទគ្គកម្មទូក «ង» វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង ១,៩៤ ម៉ែត្រ និង ដាក់ចំណុះទូកបាន ១៧៩ នាក់ ដែលការរៀបចំ​​កម្មវិធី​ផលិត​​ដើម្បីបំបែក​ឯតទគ្គកម្មទូកង​វែងជាងគេ​លើពិភពលោក​នេះ មាន​គោល​បំណងធំៗ ៣ ដូចជា ៖

១. រំលឹកឡើងវិញ​នូវប្រវត្តិដ៏យូរលង់នៃការ​ផលិត ​និង ការប្រើប្រាស់ទូកងរបស់ខ្មែរ​តាំង​​ពី​​សម័យ​​បុរាណ ជាពិសេស​រំលឹក​ឡើង​នូវស្នាព្រះហស្ថ​របស់​ព្រះមហាក្រត្ស​ខ្មែរ​គ្រប់​ជំនាន់​ក្នុងការ​ប្រើប្រាស់​ទូកង​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ការពារ​ទឹកដី។

២. ជួយ​លើក​តម្កើង​កិត្យានុភាព​ជាតិ​ដោយ​បង្ហាញ​ពិភ​ពលោក​ទាំង​មូល​ឱ្យបាន​ដឹង​កាន់តែច្បាស់​ថា​ កម្ពុជា​អាច​បង្កើត​ស្នាដៃ​ដ៏អស្ចារ្យ​មួយ។

៣. ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​ សាមគ្គី​ជាតិ​​នៃយុវជន​​ជា​កូន​ចៅ​​ជំនាន់​​ក្រោយ​​ក្នុង​ការ​​ថែរក្សា​​ និង អភិរក្ស​​កេរ​​ដំណែល​​ពី​ដូនតា។

គួរឱ្យដឹងផងដែរថា វត្តមាន​របស់​ កម្ពោជិកបុត្តាខេមរាតរី ជា​និមិត្តរូប​​នៃ​ព្រលឹង​​ដូន​​តា​ ដែល​​ស្ថិត​​​នៅ​​​ជាមួយ​យើង​​​ជាអ​មតៈ​​ និង​​​ ជា​​​សក្ខីភាព​បង្ហាញ​ថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ» ដែលស្នាដៃដ៏អស្ចារ្យ​នេះបានរួម​ចំណែក​​លើក​​តម្កើង​​កិត្យានុភាព​​ជាតិ​​លើឆាក​​អន្តរជាតិ ​​និង ជំរុញ​​កំណើន​​សេដ្ឋកិច្ច​​ជាតិ​​តាម​រយៈវិ​ស័យ​​ទេសចរណ៍ ជាដើម៕

ប្រភព ៖ សហភាពសហព័ន្ធយុវជនកម្ពុជា

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ