នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែម៉ុង បានចែករំលែកឱ្យដឹងថា ថ្ងៃនេះ គឺជាវេលាល្អ ក្នុងការលាងស៊យ។

ក្នុងនោះលោកគ្រូ បានចែករំលែកពីគ្រឿងធ្វើទឹកលាងស៊យ ដូចតទៅ៖
– ទឹក ៣ – ៥ លីត្រ
– គល់ស្លឹកគ្រៃ ៧ គល់ ហាន់ជាកងៗ
– ស្លឹកក្រូចសើច ៧ ស្លឹក ហាន់ជាតូចៗ
– ក្រូចសើច ២ ផ្លែ ១ ផ្លែពុះជាបួនចំនិត
– អំបិលគ្រោះធម្មតា ៧ វែកសម្ល
(យកទៅដាំឱ្យឡើងកំដៅឧណ្ហៗល្មមត្រាំជើងបាន រយៈពេលត្រាំគឺ ៣០ នាទី ឬដល់ពេលទឹកចុះត្រជាក់)

លោកគ្រូបានបញ្ជាក់បន្ថែមថា ការត្រាំនេះគឺត្រាំបានគ្រប់គ្នា គ្រប់ឆ្នាំ អ្នកពពោះក៏អាចត្រាំបាន អ្នកទើបវះកាត់ក៏អាចត្រាំបាន ខណៈម៉ោងត្រាំល្អបំផុតមានដូចជា ៖
ម៉ោងទី១ ៖ ១១៖០០ ថ្ងៃត្រង់ – ១២៖៥៩ ថ្ងៃត្រង់
ម៉ោងទី២ ៖ ០៧៖០០ ល្ងាច – ០៨៖៥៩ យប់៕
