គិតត្រឹមថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ គឺសល់ពេលត្រឹមតែ ៧ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ឆ្នាំ ២០២៥។
កៀកនឹងថ្ងៃប្រឡងខិតជិតមកដល់ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ក្រសួងអប់រំយុវជន និង កីឡា បានចែករំលែកចំណេះដឹងឆ្លើយតបទៅនឹងសំណួរថា ៖ «តើត្រូវធ្វើដូចម្ដេច ប្រសិនបើបេក្ខជនបាត់ប័ណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន?»។
ក្នុងនោះ ក្រសួងបានបញ្ជាក់ពីដំណោះស្រាយឱ្យបានដឹងថា ប្រសិនបើបេក្ខជនបាត់ប័ណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន ត្រូវដោះស្រាយដូចខាងក្រោម ៖
១. មុនកាលបរិច្ឆេទប្រឡង ៖ បេក្ខជនចំណេះទូទៅ និង បំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វៃរិនត្រូវទាក់ទងមន្ទីរអប់រំ យុវជន និង កីឡារាជធានី/ខេត្ត ឱ្យបានឆាប់បំផុតដើម្បីស្នើសុំប័ណ្ណសម្គាល់ខ្លួន សលាកបត្រឯកត្តជនថ្មី ឬ លិខិតបញ្ជាក់។
២. ក្នុងពេលដំណើរការសំណេរ ៖ បេក្ខជនត្រូវទាក់ទងប្រធានមណ្ឌលដើម្បីស្នើសុំលិខិតអនុញ្ញាតឱ្យចូលប្រឡង៕