ថ្មីៗនេះ វេជ្ជបណ្ឌិត Surat Tanprawate ដែលជាអ្នកជំនាញផ្នែកខួរក្បាល និង ប្រព័ន្ធប្រសាទរបស់ថៃ បានទម្លាយឱ្យដឹងថា ការដែលគេងតិចជាង ៦ ម៉ោងនៅពេលយប់ ហើយមិនបានគេងនៅពេលថ្ងៃ អាចបណ្តាលឱ្យមានហានិភ័យនៃការដាច់សរសៃឈាមខួរក្បាល និង ស្លាប់សាច់ដុំរហូតដល់ទៅ ៨២ ភាគរយ។
លោក វេជ្ជបណ្ឌិតបានឱ្យដឹងថា ការគេងតិចជាង ៦ ម៉ោងក្នុងមួយយប់ អាចបង្កឱ្យមានហានិភ័យនៃការដាច់សរសៃឈាមខួរក្បាល និង ការស្លាប់សាច់ដុំ ជាពិសេសចំពោះមនុស្សស្រីដែលមានអាយុចន្លោះពី ៤៥ ទៅ ៦៥ ឆ្នាំ និង អ្នកដែលមានជំងឺលើសឈាម។
ការគេងបានតិចជាកត្តាបង្កឱ្យមានការដាច់សរសៃឈាមខួរក្បាល ជាពិសេសគឺមនុស្សដែលនៅក្នុងក្រុមជំងឺ Metabolic Syndrome តែការគេងពេលថ្ងៃប្រហែល ៥០ ទៅ ៦០ នាទីអាចជួយកាត់បន្ថយហានិភ័យនេះបាន ពោលគឺដំណេកពិតជាសំខាន់ណាស់ក្នុងការការពារជំងឺដាច់សរសៃឈាមខួរក្បាល៕
ប្រភព៖ Kapook