ចំណាំមើល បើមេធីមតែងធ្វើទង្វើ ៥ យ៉ាងនេះ កុំខឹងគុំស្អប់អី ភាគច្រើនក្នុងចិត្តគឺស្រឡាញ់កូនចៅ ហើយគិតគូរក្រុមហ៊ុនណាស់

Share This

បុគ្គលិកណាដែលមិនខ្លាចមេតឹងតែងនោះ តែបុគ្គលិកមួយចំនួនមិនត្រឹមតែខ្លាចប៉ុណ្ណោះទេ ថែមទាំងកើតចិត្តស្អប់ រហូតមិនទាំងចង់ឃើញមុខទៀត។ ធ្វើជាមេគេមានទំនួលខុសត្រូវច្រើនណាស់ ការតឹងតែងអាចមកពីកត្តាច្រើនយ៉ាង គ្រាន់តែពេលខ្លះ មេរបស់អ្នកមិនចង់បង្ហាញ ឬមិនចង់ឱ្យអ្នកដឹងចិត្តប៉ុណ្ណោះ។ នេះជាហេតុផល ៥ យ៉ាង នៅពីក្រោយមេតឹងតែង អ្នកធ្លាប់ស្អប់អានហើយដឹងតែត្រលប់មកស្រលាញ់លើសដើម។

១.​ ចង់បានស្តង់ដារដើម្បីជោគជ័យ

ជារឿយៗមេដែលតឹងតែង តែងមានការរំពឹងខ្ពស់ ដោយសារពួកគេចង់ឱ្យក្រុមការងារជោគជ័យ។ នៅពីក្រោយអាកប្បកិរិយាដ៏ម៉ឺងម៉ាត់ ពួកគេយកចិត្តទុកដាក់ខ្លាំងចំពោះការរីកចម្រើន ទាំងវិជ្ជាជីវៈរបស់បុគ្គលិក និង ខ្លួនគេផ្ទាល់។

២. ការពារក្រុមការងារ

មេដ៏តឹងរឹងអាចអនុវត្តច្បាប់ និង កំណត់ព្រំដែនច្បាស់លាស់ ដើម្បីការពារក្រុមការងារពីបញ្ហា ឬគ្រប់គ្រងសម្ពាធមកពីខាងក្រៅ។ ពួកគេចង់ឱ្យក្រុមការងារល្អបំផុត គ្រាន់តែពេលខ្លះ ពួកគេជាមេមិនចង់បញ្ចេញឱ្យដឹងប៉ុណ្ណោះ។

៣. កាចដើម្បីអភិវឌ្ឍន៍

ពួកគេជឿជាក់លើការអភិវឌ្ឍន៍ខ្លួន ទើបជាផ្លូវអាចរីកចម្រើន។ ពួកគេសុខចិត្តឱ្យបុគ្គលិកស្អប់ តែដើម្បីជំរុញឱ្យបុគ្គលិកចាកចេញពីតំបន់សុវត្ថិភាព ទៅប្រយុទ្ធ ទៅសាកល្បងនូវអ្វីដែលថ្មី ដើម្បីបានអភិវឌ្ឍន៍ខ្លួន ​និង រីកចម្រើន។ និយាយរួម មេរបស់អ្នកចង់ឱ្យអ្នកដឹងអ្វីទៅជាទេពកោសល្យ និង ភាពខ្លាំងរបស់អ្នកខ្លួនឯង។

៤. នៅមុខចិត្តអាក្រក់ ក្រោយខ្នងចិត្តល្អ

ខណៈដែលមេមិនបង្ហាញអាកប្បកិរិយាចិត្តល្អនៅចំពោះមុខអ្នក តែនៅក្រោយខ្នង ពួកគេតែងកត់សម្គាល់ភាពសកម្មរបស់អ្នកជានិច្ច។ កាលណាអ្នកសកម្ម ទោះមិនសម្រេចជោគជ័យ ១០០ ភាគរយ មេរបស់អ្នកក៏នឹងយល់ច្បាស់ពីការប្រឹងប្រែង ជួនផ្តល់ជារង្វាន់ ដំឡើងតួនាទី ដំឡើងប្រាក់ខែ ឬផ្តល់ឱកាសផ្សេងៗ។

៥. លើកទឹកចិត្តឱ្យមានវិន័យ និង ទំនួលខុសត្រូវ

ទោះតឹងតែងទៅលើចំណុចនេះ តែវាមានប្រយោជន៍សម្រាប់អ្នកទាំងថ្ងៃនេះ និង ទៅថ្ងៃមុខ។ ការតឹងតែងឱ្យមានវិន័យ និង ទំនួលខុសត្រូវ គឺជារបៀបនៃការយកចិត្តទុកដាក់ ដើម្បីរៀបចំក្រុមការងារសម្រាប់ការប្រឈម និង ប្រាកដភាពជោគជ័យរយៈពេលវែង។

និយាយជារួម មេដែលមើលមកតឹងតែង ភាគច្រើនសុទ្ធតែខ្វាយខ្វល់ និង យកចិត្តទុកដាក់ចំពោះភាពជោគជ័យ និង ប្រយោជន៍ជារួមជាមួយក្រុមការងារ៕​

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ