កុំសប្បាយអរពេក! កាដូ ៥ យ៉ាង បើដៃគូឱ្យនៅថ្ងៃ ១៤ កុម្ភៈ គិតមើលឱ្យច្បាស់សិនមុនទទួល ប្រយ័ត្នជាប់នុយស្ពៃក្នុងក្រញាំដៃគេ

Share This

ជាទូទៅនៅថ្ងៃទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ គេតែងបង្ហាញការស្រលាញ់តាមរយៈការឱ្យកាដូគ្នា ដូចជាផ្កា ឬ របស់ប្រើប្រាស់ ជាដើម។ យ៉ាងណាមិញ បុរសខិលខូចមួយចំនួនតែងឆ្លៀតឱកាសនេះ ប្រើកាដូជាថ្នូរជាមួយដៃគូ ដែលបំណងភាគច្រើនគេចង់បានការតបស្នងជាភាពស្និទ្ធស្នាល ឬ រហូតចង់បានខ្លួនប្រាណ។ ជានារីឆ្លាតវៃ មុនទទួលកាដូពីដៃគូ អ្នកគួរពិចារណាឱ្យបានច្បាស់ ពុំដូច្នោះអាចជាប់អន្ទាក់ស្ពៃមិនខាន។ យើងសូមលើកពីកាដូ ៥ យ៉ាង ដែលបុរសខិលខូច តែងត្រៀមសម្រាប់ធ្វើជានុយ។

១. ទើបស្គាល់គ្នា តែឱ្យកាដូថ្លៃៗ

ស្គាល់គ្នារយៈពេលខ្លី តែគេនឹងឱ្យកាដូជារបស់ប្រើថ្លៃៗ ដូចជា គ្រឿងអលង្ការ ទឹកអប់ប្រ៊េន កាបូបប្រ៊េន ឬ ជាកញ្ចប់ដំណើរកម្សាន្តលំដាប់។ អាចថានេះជាការបោះទុនមួយ ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ចាំបាច់ត្រូវតែតបស្នងបែបធំដុំទៅគេវិញ។ កាលណាគេបោះទុនធំ គេប្រាកដជាសម្លឹងផលចំណេញធំមិនខាន។

២. កាដូក្លែមសារបង្កប់ន័យ

កាដូជាថ្នាំបន្ទន់ចិត្តនារីៗ ហើយថែមលើសពីនេះ បុរសអាចនឹងក្លែមពាក្យពេចន៍បន្ថែម ដោយភ្ជាប់មកជាមួយការសរសេរដាក់នៅលើកាដូ ឬសារ ដែលបង្ហាញពីន័យរំពឹងចង់បានអ្វីមួយពីអ្នកទៅវិញ ឧទាហរណ៍ «បងបានធ្វើវាដើម្បីអូន អីចឹង អូនកុំភ្លេចធ្វើដើម្បីបងផងណា!»។ ចងចាំថា ការឱ្យកាដូជាការបង្ហាញពីទឹកចិត្ត មិនមែនដើម្បីរំពឹងបានអ្វីមកវិញឡើយ។

៣. សុំឱ្យកាដូនៅកន្លែងសម្ងាត់ ឬ ឯកជន

ប្រសិនបើបុរសទទូចចង់ឱ្យកាដូនៅកន្លែងស្ងាត់ឬកន្លែងឯកជន ភាគច្រើនបំណងរបស់គេ គឺចង់បានភាពស្និទ្ធស្នាលកៀកកិតខ្លួនប្រាណ ជាជាងបង្ហាញការស្រលាញ់។

៤.  កាដូប៉ាវគ្រប់យ៉ាង

បុរសខ្លះហ៊ានជះលុយដើម្បីបានតាមបំណង ព្រោះគេគិតថាសម័យនេះ តែហ៊ានជះលុយ ដៃគូនឹងព្រមប្រគល់គ្រប់យ៉ាង។ គេនឹងមិនឱ្យជាកាដូ តែគេនឹងផ្តល់កាដូជាការរ៉ាប់រងលើការចំណាយក្នុងថ្ងៃពិសេសតែម្តង។ បានន័យថា អ្នកចង់បានអ្វី គេនឹងជូនអ្នកទៅទិញរបស់នោះ។ ក្រោយបានរបស់រួចរាល់ អ្នកនឹងមានអារម្មណ៍ចំពាក់គុណ ហើយត្រូវតែតបស្នងគេវិញ។ បើអ្នកមិនព្រម គេនឹងរំលើកអំពីការលះបង់ការចំណាយរបស់គេ។

៥. កាដូគោលបំណង

ជាកាដូបែបគម្រោងសម្រាប់ទៅកន្លែងណាមួយជាមួយគ្នា ដូចជាដំណើរកម្សាន្តដាច់យប់ ទៅលម្ហែនៅរីសត សំបុត្រខនសឺតនៅក្រៅប្រទេស ឬកម្មវិធីពិសេសៗ ដែលតម្រូវស្នាក់នៅ។​ ចុះបើស្នាក់នៅ ជឿអត់ថាគេនឹងមិនមានបំណងអ្វីលើអ្នក?៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ