កុំមើលរំលង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីកត្តា ៧ យ៉ាងតែងមានក្នុងជីវភាពប្រចាំថ្ងៃ អាចបង្កឱ្យកើតមានជំងឺមហារីក

Share This

ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់វេជ្ជបណ្ឌិត គួច ម៉េងលី ដែលលោកគឺជាអ្នកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក ជាវេជ្ជបណ្ឌិតដ៏មានប្រជាប្រិយភាព និង ជាអ្នកអប់រំដែលបានចែករំលែកចំណេះដឹងសហគ្រិនភាព ក៏ដូចជារឿងរ៉ាវសុខភាព និង ទម្លាប់ល្អៗក្នុងការរស់នៅជាដើម។

ថ្មីៗនេះ តាមរយៈផេករបស់វេជ្ជបណ្ឌិត លោកបានចែករំលែកនូវចំណេះដឹងមួយចំនួនពាក់ព័ន្ធនឹងបញ្ហាសុខភាព ពិសេសស្រ្តីដែលកំពុងព្រួយបារម្ភ ដោយបានបញ្ជាក់ពីកត្តា ៧ យ៉ាង អាចបង្កឱ្យកើតមានជំងឺមហារីក មានដូចជា៖

១. កត្តាហ្សែន (ជាអ្វីដែលមានពីកំណើតមក)

មានន័យថា អ្នកមានហានិភ័យឆ្លងជំងឺមហារីកតពីគ្រួសាររបស់អ្នក។
• ឧទាហរណ៍៖ ប្រសិនបើម្តាយឬប្អូនស្រីរបស់អ្នកមានជំងឺមហារីកសុដន់ ហើយគ្រួសាររបស់អ្នកមានបម្រែបម្រួលហ្សែនប្រភេទ BRCA នោះមានន័យថា អ្នកក៏អាចមានឱកាសខ្ពស់ក្នុងការកើតមានជំងឺមហារីកសុដន់ ឬអូវែផងដែរ។
• ដូច្នេះត្រូវយល់ថា៖ ហានិភ័យដែលអ្នកឆ្លងជំងឺនេះ គឺមកពីហ្សែនរបស់គ្រួសារអ្នក។

២. កត្តានៃរបៀបរស់នៅ (អ្វីដែលអ្នកធ្វើជារៀងរាល់ថ្ងៃ)

ក. ការជក់បារី
• ឧទាហរណ៍៖ ការជក់បារីអាចនាំឱ្យកើតមហារីកសួត មហារីកបំពង់ក និង ជំងឺផ្សេងៗទៀត។
• ដូច្នេះត្រូវយល់ថា៖ សារធាតុពុលបានចូលទៅក្នុងសួតរបស់អ្នក។

ខ. ការសេពសុរា
• ឧទាហរណ៍៖ ការផឹកស្រាច្រើនពេកជារៀងរាល់ថ្ងៃអាចបង្កើនឱកាសដែលនាំឱ្យកើតជំងឺមហារីកថ្លើម មហារីកសុដន់ ឬ មហារីកមាត់។
• ដូច្នេះត្រូវយល់ថា៖ ថ្លើមរបស់អ្នករងនូវការខូចខាតបន្តិចម្តងៗទៅតាមពេលវេលា។

គ. ទទួលទានអាហារដែលធ្វើឱ្យខូចសុខភាព
• ឧទាហរណ៍៖ ការទទួលទានប្រភេទសាច់កែច្នៃច្រើនដូចជាសាច់ជ្រូកបន្ទះ និង សាច់ក្រកញឹកញាប់អាចបង្កើនហានិភ័យនាំឱ្យកើតជំងឺមហារីកពោះវៀនធំ។
• ដូច្នេះត្រូវយល់ថា៖ វាជាប្រភេទអាហារប៉ះពាល់ដល់សុខភាព និង ចិញ្ចឹមកោសិកាមហារីក។

ឃ. មិនហាត់ប្រាណ និង លើសទម្ងន់
• ឧទាហរណ៍៖ ការលើសទម្ងន់ និង ការមិនធ្វើសកម្មភាពកីឡាអាចនាំឱ្យមានឱកាសខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់ មហារីកពោះវៀនធំ និង មហារីកតម្រងនោម។
• ដូច្នេះត្រូវយល់ថា៖ រាងកាយរបស់យើងមិនមានតុល្យភាព។

៣. មេរោគឆ្លង (មេរោគដែលបណ្តាលឱ្យកើតមហារីក)

ក. ប្រភេទវីរុស HPV
• ឧទាហរណ៍៖ វីរុស HPV គឺជាមេរោគម្យ៉ាងដែលឆ្លងតាមរយៈការរួមភេទ ហើយអាចបង្កជាជំងឺមហារីកមាត់ស្បូនចំពោះស្ត្រី។
• ដំណោះស្រាយ៖ វ៉ាក់សាំង HPV អាចជួយការពារបញ្ហានេះបាន។

ខ. ជំងឺរលាកថ្លើមប្រភេទ B ឬ C
• ឧទាហរណ៍៖ មេរោគទាំងនេះបានទៅបំផ្លាញថ្លើម ហើយបង្កឱ្យកើតជាជំងឺមហារីកថ្លើម។
• របៀបដែលវាឆ្លងរីករាលដាល៖ តាមរយៈឈាម ការចាក់ថ្នាំដែលមិនមានសុវត្ថិភាព ឬការរួមភេទ។

គ. ប្រភេទបាក់តេរី Helicobacter pylori (H. pylori)
• ឧទាហរណ៍៖ បាក់តេរីនេះអាចរស់នៅក្នុងក្រពះរបស់អ្នក ហើយបង្កជាដំបៅដែលអាចនាំឱ្យកើតមហារីកក្រពះ។

៤. ការប៉ះពាល់ពីវិទ្យុសកម្ម (កាំរស្មីដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក)

ក. ពន្លឺព្រះអាទិត្យ (កាំរស្មីយូវី)
• ឧទាហរណ៍៖ ត្រូវពន្លឺថ្ងៃច្រើនពេកដោយមិនមានការការពារអាចបណ្តាលឱ្យកើតមហារីកស្បែកដូចជា Melanoma ។
• គន្លឹះ៖ លាបឡេការពារកម្តៅថ្ងៃជានិច្ចឬនៅក្នុងទីម្លប់។

ខ. កាំរស្មីអ៊ិច ឬសារធាតុវិទ្យុសកម្ម
• ឧទាហរណ៍៖ ការថតដោយប្រើកាំរស្មីអ៊ិចច្រើនពេក ឬ ការរស់នៅជិតវត្ថុធាតុដែលមានវិទ្យុសកម្មក៏អាចបង្កើនហានិភ័យមហារីកផងដែរ។
• កំណត់ចំណាំ៖ ការប្រើប្រាស់កាំរស្មីអ៊ិចតាមបែបវេជ្ជសាស្ត្រត្រឹមត្រូវគឺមានសុវត្ថិភាព។

៥. ការប៉ះពាល់ពីសារធាតុគីមី (សំដៅលើសារធាតុគ្រោះថ្នាក់ដែលនៅជុំវិញអ្នក)

ក. អាសបេស្តូស
• ឧទាហរណ៍៖ កម្មករដែលប៉ះពាល់នឹងសារធាតុអាសបេស្តូស (ប្រើក្នុងអគារចាស់ៗ) អាចនាំឱ្យកើតជំងឺមហារីកសួត ឬ ជំងឺមេសូថេលីអូម៉ា។
• គន្លឹះ៖ ជៀសវាងការដកដង្ហើមស្រូបយកធូលីពីអគារចាស់ៗ។

ខ. ប្រភេទថ្នាំសម្លាប់សត្វល្អិត និង ជី
• ឧទាហរណ៍៖ ការប្រើប្រាស់ថ្នាំបាញ់គីមីច្រើនពេកលើផ្លែឈើ និង បន្លែអាចបង្កហានិភ័យមហារីក។
• គន្លឹះ៖ លាងសម្អាតផលិតផលទាំងនោះឱ្យស្អាត ឬបរិភោគបន្លែផ្លែឈើសរីរាង្គប្រសិនបើអាច។

៦. កត្តាអ័រម៉ូន និង កត្តាបន្តពូជ (ការផ្លាស់ប្តូររាងកាយ និង ជម្រើស)

ក. អស់រដូវយឺត ឬ មិនមានកូន
• ឧទាហរណ៍៖ ស្ត្រីដែលចាប់ផ្តើមមករដូវឆាប់ឬស្ត្រីមិនមានកូន អាចមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ឬ មហារីកស្បូន។
• មូលហេតុ៖ អ័រម៉ូនមានភាពសកម្មយូរពេកនៅក្នុងរាងកាយ។

ខ. ថ្នាំអរម៉ូន (ដូចជាប្រើ HRT ឬ ថ្នាំពន្យារកំណើតរយៈពេលយូរ)
• ឧទាហរណ៍៖ ការលេបថ្នាំទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ អាចបង្កើនហានិភ័យបន្តិចបន្តួចដែលបង្កជាជំងឺមហារីក ប៉ុន្តែវាក៏អាស្រ័យលើអាយុ និង សុខភាពរបស់យើងផងដែរ។

៧. ប្រព័ន្ធភាពស៊ាំចុះខ្សោយ (សំដៅលើការការពាររាងកាយធ្លាក់ចុះ)

មានន័យថារាងកាយរបស់អ្នកមិនអាចប្រឆាំងជាមួយនឹងកោសិកាមហារីកបានល្អនោះទេ។
• ឧទាហរណ៍៖ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ឬអ្នកជំងឺដែលប្តូរសរីរាង្គ (ប្រើថ្នាំដើម្បីបន្ថយប្រព័ន្ធភាពស៊ាំ) មានហានិភ័យខ្ពស់នៃជំងឺមហារីក ដូចជាជំងឺមហារីកកូនកណ្តុរ និង ជំងឺ Kaposi’s sarcoma៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ