កុំមើលរំលង! កូនៗណាដែលស្ត្រេសរុំារ៉ៃ ភ័យខ្លាច រងអំពើហិង្សា អាចបណ្តាលឱ្យលែងលូតកម្ពស់

Share This

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ សុខភាពផ្លូវកាយ និង ផ្លូវចិត្ត ត្រូវបានរងការប៉ះទង្គិចពីកត្តាជាច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ និង អភិវឌ្ឍន៍រាងកាយ។ ក្នុងនោះរាប់បញ្ចូលកត្តា សង្គម សេដ្ឋកិច្ច នយោបាយ និង អារម្មណ៍ ដែលវាតែងតែមកគ្របដណ្តប់លើយើងគ្រប់ពេល។ ទន្ទឹមនឹងផ្តល់ផលវិជ្ជមានដល់រាងកាយ កត្តាទាំងនេះវាក៏ផ្តល់ផលអវិជ្ជមានធ្វើឱ្យយើងប្រឈមបញ្ហាមួយចំនួនដូចជា៖ ភាពក្រីក្រ បាត់បង់ការស្រលាញ់ អសុវត្ថិភាព និង ភ័យខ្លាចការបាត់បង់…ជាដើម ដែលយូរៗទៅ វានឹងធ្វើឱ្យយើងមានអារម្មណ៍ស្ត្រេសជាប្រចាំឬហៅថាស្ត្រេសរុំារ៉ៃ (Chronic Stress)។

អារម្មណ៍ស្ត្រេសរុំារ៉ៃ ឬ អារម្មណ៍តានតឹងរុំារ៉ៃ អាចធ្វើឱ្យមានការផ្លាស់ប្តូរជីវសាស្ត្រផ្សេងៗនៅក្នុងរាងកាយ។ ក្នុងនោះរាប់តាំងពីការកែប្រែកម្រិតកោសិកា រហូតដល់ផ្លាស់ប្តូរកម្រិតអ័រម៉ូន ហើយវាក៏រួមចំណែកបង្កបញ្ហាសុខភាពជាច្រើនចំពោះមនុស្សវ័យជំទង់ផងដែរ។ បើសម្រាប់កុមារវិញ អារម្មណ៍ស្ត្រេសរុំារ៉ៃ ឬ អារម្មណ៍តានតឹងរុំារ៉ៃ អាចធ្វើឱ្យពួកគេលូតកម្ពស់យឺត ឬ រហូតដល់លែងលូតកម្ពស់។

ភាពស្ត្រេសរុំារ៉ៃរបស់កុមារមិនខុសប៉ុន្មានឡើយពីមនុស្សធំ ពួកគេអាចស្ត្រេសដោយសារបញ្ហាមួយចំនួនរួមមាន៖ ការរស់នៅក្នុងភាពភ័យខ្លាច ការបាត់បង់ក្តីស្រលាញ់ពីឪពុកម្តាយ និង មនុស្សជុំវិញខ្លួន ការរស់នៅក្នុងអំពើហិង្សា ការស្អប់ខ្ពើម ឬ រើសអើងពីអ្នកដទៃ និង អារម្មណ៍រងសម្ពាធផ្សេងៗ។

តាមរយៈសាស្ត្រាចារ្យ Barry Bogin អ្នកជំនាញផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ Loughborough នៅចក្រភពអង់គ្លេស បានលើកឡើងថា ប្រសិនបើយើងរស់នៅក្នុងភាពភ័យខ្លាច និង អារម្មណ៍តានតឹងច្រើន វានឹងធ្វើឱ្យរាងកាយបង្កើតអ័រម៉ូនស្ត្រេស (stress hormones)។ ករណីអ័រម៉ូនស្ត្រេសកើនឡើងខ្ពស់រៀងរាល់ថ្ងៃ វានឹងបញ្ឈប់ឆ្អឹងពីការលូតលាស់។ តួយ៉ាង វានឹងរារាំងការផលិតអ័រម៉ូនចំនួនពីរ ដែលមានថាមពលជួយដល់ការលូតលាស់ឆ្អឹងគឺ អ័រម៉ូនលូតលាស់ ឬហៅថា growth hormone និង មួយទៀត អ័រម៉ូនជួយលូតលាស់ឆ្អឹង និង ជាលិកាហៅថា IGF-1 ។ ជាការពិតណាស់ ការកង្វះអ័រម៉ូនទាំងពីរនេះ អាចបញ្ឈប់ទៅដល់ការលូតកម្ពស់របស់កុមារ។

អ្នកជំនាញជាច្រើនបានផ្តល់ដំបូន្មាន ដើម្បីបញ្ចៀសកុមារពីបញ្ហានេះ អាណាព្យាបាលចាំបាច់ត្រូវសង្កេត និង រិះរកវិធីរំដោះពួកគេចេញពីភាពភ័យខ្លាច និង ហិង្សាដែលបង្កជាអារម្មណ៍រងសម្ពាធ ឬ ស្ត្រេសដល់ពួកគេ។ ព្យាយាមឱ្យកុមាររស់នៅប្រកបដោយភាពរីករាយ  និង សកម្មរាងកាយដូចជាការលេងកីឡា និង ធ្វើលំហាត់ប្រាណជាដើម។ ទន្ទឹមគ្នានេះ ត្រូវផ្តល់របបអាហារ ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់ និង អភិវឌ្ឍន៍ផងដែរ៕

ប្រភព៖ loughboroughuniversity

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ព័ត៌មានបន្ថែម

ងាយៗទេម៉ាក់ៗ! សាកល្បងល្បិច ៥ យ៉ាងនេះ ធានាថាកូននឹងចូលចិត្តញុំាទឹកដោះគោជាងមុន

ម៉ាក់ៗដឹងទេ? កើតមួយជាតិ ឱកាសជួយពន្លូតកម្ពស់របស់កូនៗមានតែ ៣ ដងប៉ុណ្ណោះ

ម៉ាក់ៗកំពុងពពោះពេលចេញក្រៅអត់ដឹងតែងខ្លួនបែបម៉េច សាកល្បង ៥ ស្ទាយ៌នេះ ដឹងតែស៊ីវិល័យចូលចុះគ្រប់កម្មវិធី

រងាងូតទឹកក្តៅស្រួលខ្លួន តែស្ត្រីពពោះអាចគ្រោះថ្នាក់ ប៉ះពាល់ទារកក្នុងផ្ទៃ និង ប្រឈមហានិភ័យខ្ពស់

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

គុណភាព! ការគេងនៅត្រីមាសទី ៣ ពិតជាសំខាន់ ជួយទាំងពេលពពោះ និង ក្រោយពេលសម្រាល ម៉ាក់ៗគេងពុំលក់ឆាប់ចុចមើលភ្លាម!  

ស្វែងរកព័ត៌មាន​ ឬវីដេអូ