នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣៖ មានខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៧៖មានខណ្ឌបឹងកេងកង និង ខណ្ឌពោធិ៍សែនជ័យ
២. ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌចំការមន ខណ្ឌមានជ័យ និង ខណ្ឌសែនសុខ
៣. ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌដង្កោ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌកំបូល
៤. ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌដង្កោ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌឬស្សីកែវ និង ខណ្ឌពោធិ៍សែនជ័យ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖