នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ សម្រាប់ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ ២០២៥ នៅក្នុប្រទេសកម្ពុជា។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា តួលេខអ្នកឆ្លងក្នុងនេះ គឺមានករណីឆ្លងថ្មីចំនួន ៨ នាក់សុទ្ធតែឆ្លងក្នុងសហគមន៍ ករណីជាសះស្បើយ ៣ នាក់ និង ករណីស្លាប់ ០ នាក់។
គួរឱ្យដឹងផងដែរថា គិតត្រឹមតួលេខថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៩ ៣៦៣ ករណី ជាសះស្បើយសរុប ១៣៦ ២៩១ ករណី ស្លាប់សរុប ៣ ០៥៦ ករណី ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ២១ ២៤៦ ករណី និង ករណីឆ្លងក្នុងសហគមន៍សរុបចំនួន ១៧ ៥៣៣ ករណី៕