មហាជននិយមតាមដានតារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្ម GenMusix កញ្ញា SK ភាគច្រើន ច្បាស់ជាធ្លាប់បានសរសើរមកហើយនូវរូបសម្រស់ដ៏ស្រស់ស្អាត សាច់សម៉ត់រលោងរបស់នាង។

ក្រៅពីក្លាយជាតារាចម្រៀង មានសំនៀងពីរោះក្នុងដួងចិត្តយុវវ័យ កញ្ញា SK ក៏ត្រូវបានអ្នកគាំទ្រដាក់ងារឱ្យ តុក្កតាជ័រ ឬ ទេពធីតា ថែមទៀតផង ក៏ព្រោះតែនាមានសម្រស់ស្រស់ស្អាតខ្លាំង ទាំងស្បែក ទាំងមុខ ទាំងរាងរៅ រហូតដល់ពេលនាងបង្ហោះរូបម្តងៗ គេតែងច្រឡំថា នាងជារូបនិម្មិត ឬ បង្កើតឡើងដោយ AI។

ជាការពិត មិនថាតែបុរសៗនោះទេ ដែលចាប់ក្រសែភ្នែកតាមមើល និង សរសើរដល់កញ្ញា SK ពោលគឺសូម្បីនារីៗគ្នាឯងក៏ធ្លោយមាត់សរសើរសម្រស់តារាចម្រៀងស្រីវ័យក្មេងរូបនេះដូចគ្នា។ តួយ៉ាង ក្រឡេកទៅមើលតារាចម្រៀង អេននី ហ្សាម ថ្មីៗនេះ ក៏បានចែករំលែកវីដេអូរបស់កញ្ញា SK អមនឹងពាក្យមួយឃ្លាថា៖ «ទេពធីតា ដើរដី»៕




