កុយ អេនណា ចេញលិខិតបំភ្លឺជាសាធារណៈ ក្រោយផ្ទុះរឿងយកលុយកក់ទុកក្នុងហោប៉ៅរួច តែមិនព្រមធ្វើការឱ្យគេ

Share This

នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ លើបណ្ដាញសង្គមហ្វេសប៊ុកមហាជន អ្នកគាំទ្ររបស់បវរកញ្ញា កុយ អេនណា បានផ្ទុះចាប់អារម្មណ៍ចែករំលែកខ្លាំង ក្រោយឃើញហ្វេសប៊ុកផេករបស់បវរកញ្ញារូបនេះ បានបង្ហោះលិខិតបំភ្លឺបកស្រាយសាធារណៈដល់មហាជនជុំវិញរឿងភាន់ច្រឡំមួយ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាង។

ចំពោះការចេញលិខិតបំភ្លឺជាសាធារណៈនេះ បវរកញ្ញា កុយ អេនណា បានធ្វើឡើង ក្រោយមានគណនីហ្វេសប៊ុកមួយឈ្មោះ Makara Moum បានបង្ហោះនូវ Status ជាច្រើន កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ ដែលជាព័ត៌មានមិនពិតនាំឱ្យមហាជនមានការភាន់ច្រឡំ ដែលពិតជាធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ប្រជាប្រិយភាព និង ការងាររបស់នាង។

តាមរយៈលិខិតបំភ្លឺនេះបានឱ្យដឹងថា គណនីហ្វេសប៊ុក Makara Moum (ហេង មករា) បានបង្ហោះសារជាច្រើន ទាក់ទងនឹងការងារផ្សព្វផ្សាយផលិតផល ដោយបាននិយាយសំដៅលើបវរកញ្ញា កុយ អេនណា ថាទទួលធ្វើការងារផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនរបស់ខ្លួន និង បានទទួលលុយកក់រួចហើយ តែមិនមានឃើញការបង្ហោះផ្សព្វផ្សាយផលិតឱ្យក្រុមហ៊ុន ជាហេតុធ្វើឱ្យគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារឱ្យកញ្ញា កុយ អេនណា និង អ្នកទាក់ទងការងារឈ្មោះ Riko Riko ចេញមកទទួលខុសត្រូវ។

ក្នុងនោះដែរ កញ្ញា កុយ អេនណា ក៏បានបកស្រាយឱ្យដឹងថា នាងមិនធ្លាប់ស្គាល់ ឬធ្លាប់ទាក់ទងដោយផ្ទាល់ជាមួយម្ចាស់ប្រេន MKM ដែលមានគណនីហ្វេសប៊ុក Makara Moum នោះទេ។ លើសពីនេះ នាងក៏បានបញ្ជាក់ច្បាស់ៗថា កន្លងមកនាងពុំមានការចុះកិច្ចព្រមព្រៀងការងារ និង ទទួលកម្រៃ ដើម្បីទទួលការងារផ្សព្វផ្សាយផលិតផល ដូចដែលការបង្ហោះរបស់ម្ចាស់ប្រ៊េនរូបនោះលើកឡើងឡើយ៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

(វីដេអូ) ក្រោយបញ្ចប់បេសកកម្មជិះម៉ូតូច្រៀងពីភ្នំពេញ ដល់ព្រះវិហារ ណាន វីសា កោរសក់រំឭកដល់កងកម្លាំងពលីជីវិត

ព្រះអើយ! ព្រោះកន្លាតមួយក្បាល ស្ត្រីម្នាក់ធ្វើឱ្យឆេះអគារស្នាក់នៅ រហូតនាំទុក្ខដល់អ្នកជិតខាងត្រូវអស់បុណ្យទាំងវ័យក្មេង

ប្ដីលេងមួយក្បាច់ប្រពន្ធបះសក់ច្រូង! រៀបការរួមរស់ជាមួយគ្នាជាង ១០ ឆ្នាំ ប្តីកុហកថាកើតជំងឺថ្លើម តែតាមពិតកើតជំងឺអេដស៍

ប្រាប់តៗផង! ប៉ុន្មានថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យជំនាញមកពីហុងកុង ព្យាបាលជូនអ្នកជំងឺមានបញ្ហាដៃ ៤ មុខនេះ

អឹស! ចេញស្នាក់នៅសណ្ឋាគារលើកដំបូង យកខោអាវទៅព្យួរចំក្បាលរូប៊ីណេទឹកពន្លត់អគ្គិភ័យ មានអីលិចសណ្ឋាគារគេអស់ ២ ជាន់

ព័ត៌មានបន្ថែម

(វីដេអូ) ក្រោយបញ្ចប់បេសកកម្មជិះម៉ូតូច្រៀងពីភ្នំពេញ ដល់ព្រះវិហារ ណាន វីសា កោរសក់រំឭកដល់កងកម្លាំងពលីជីវិត

រវល់តំណាងកម្ពុជាច្រៀងនៅក្រៅប្រទេស! ប៉ាច គីមមួយ ត្រូវជនឆ.បោកយកឈ្មោះទៅបង្កើតគណនីក្លែងក្លាយ ដើរខ្ចីលុយមិត្តស្និទ្ធស្នាល

ក្ដៅដូចទឹកពុះលើចង្ក្រាន! នារីចោទប្រកាន់ Lee Yi Kyung ចេញមកទម្លាយភស្តុតាងបន្ថែម បន្ទាប់ពីខាងក្រុមហ៊ុនចេញបដិសេធ

ត្រៀមគាំទ្រ! Miss Earth Cambodia 2025 សារ៉ាន់ គឺមឡាង ក្នុងដំណើរប្រកួតលើឆាកអន្តរជាតិនៅហ្វីលីពីន

ដល់-ក! Kim Kardashian ដាក់លក់លីអូម៉ូដថ្មី ប្រើក្រណាត់តែមួយផ្ទាំងតូច ជាមួយរោមចម្រុះពណ៌ មានត្រង់មានរួញ ឯតម្លៃវិញក៏សមរម្យ

កាន់តែលេចធ្លោ! ស្ត្រីខ្មែរ អ្នកនិពន្ធសៀវភៅ GOOD GIRL ដ៏ល្បី ត្រូវបានជ្រើសជាបុគ្គលមានស្នាដៃឆ្នើមក្នុងអាជីព និង មានឥទ្ធិពលនៅក្នុងតំបន់អាស៊ី

ក្ដៅគគុក! តារាសម្ដែងប្រុសកូរ៉េដ៏ល្បី Lee Yi Kyung ត្រូវនារីម្នាក់ចោទប្រកាន់ និង ទម្លាយឆាតផ្ញើរូបមិនសមរម្យឱ្យគេមើល

(វីដេអូ) ប្រធានបទ «ភ្លក្ស» ល្បីសុសសាយពេក! គូដណ្តឹងតារាប្រុស ជា លាងឈែ ចែករំលែករឿងដៃគូស្នេហានៅអាយុ ៣៥ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ