ជាគន្លឹះជោគជ័យ នៅអាមេរិកគេបានរកឃើញថា ការរួមភេទនៅពេលថ្ងៃរះអាចជំរុញឱ្យអ្នកធ្វើការ អាចបំពេញការងារប្រកបដោយផលិតភាព និង សកម្មតាំងពីម៉ោងចូលធ្វើការ រហូតដល់ម៉ោងចេញ ដែលមានប្រយោជន៍ឆាប់បានឡើងតំណែង ក៏ដូចជាប្រាក់ខែ។

ជាក់ស្តែង បើតាមការសិក្សារបស់អ្នកនិពន្ធសម្រាប់គេហទំព័រ ZipHealth ដែលជាឱសថស្ថានអនឡាញ បានបង្ហាញការរកឃើញនៅក្នុងខែតុលា ឆ្នាំ ២០២៥ យ៉ាងដូច្នេះ៖ ពលរដ្ឋអាមេរិកអ្នកធ្វើការពេញម៉ោង ដែលបានរួមភេទនៅពេលព្រឹកមុនទៅធ្វើការ ពួកគេមានផលិតភាពការងារខ្ពស់ដល់ទៅ ៧១%, អាចបញ្ចប់ភារកិច្ចលឿន ៧០%, ផ្តោតអារម្មណ៍ ៥៨%, មានកម្លាំងជំរុញចិត្ត ៥៧ % និង រីករាយនឹងការងារ ៥៤%។

ជាការពិត អត្ថប្រយោជន៍លើគ្រែពេលមាន់រងាវនេះ មិនត្រឹមតែជួយឱ្យអារម្មណ៍ស្រស់ស្រាយមុនពេលមកធ្វើការប៉ុណ្ណោះទេ តែវាក៏ជួយឱ្យពួកគេឆាប់ទទួលបានឱកាសធំៗនៅកន្លែងធ្វើការផងដែរ។

អ្នកជំនាញខាងលើបានឱ្យដឹងទៀតថា ១ ក្នុងចំណោម ៥ នាក់ ដែលបានរួមភេទនៅពេលព្រឹក ពួកគេទទួលបានការដំឡើងប្រាក់ខែកាលពីឆ្នាំមុន ខណៈសរុបជារួម អ្នករួមភេទនៅពេលព្រឹកប្រមាណ ៥១ % ទទួលបានទាំងការឡើងតំណែង និង ប្រាក់ខែ កាលពីឆ្នាំមុន ខុសពីអ្នកដែលមិនបានរួមភេទនៅពេលព្រឹក៕

ប្រភព ៖ NYP
 
				 
															 
															 
															 
															 
															 
															 
															 
															