អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានចែករំលែក ក៏ដូចជាណែនាំទៅដល់អ្នកដែលមានជំនឿទៅលើក្បួនហុងស៊ុយ អំពីឆ្នាំចំនួន ៤ ដែលគួរប្រុងប្រយ័ត្ន នៅក្នុងខែធ្នូនេះ។
ជាក់ស្ដែង អ្នកគ្រូបានបញ្ជាក់ឱ្យដឹងថា ៖ «នៅក្នុងខែធ្នូនេះ អ្នកដែលកើតនៅក្នុងឆ្នាំមមី មមែ ថោះ និង ឆ្នាំរកា សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន ឬ ឧស្សាហ៍ឈឺក្បាលប្រកាំង»៕