ថ្មីៗនេះ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានជូនដំណឹងឱ្យបានដឹងថា ដេីម្បីឆ្លេីយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសេីរឡេីង ទាក់ទងនឹងរយៈពេលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ និង ប្រកាសរបស់ក្រសួងមហាផ្ទៃ បានសម្រេចពន្លឿនរយៈពេលផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ មកត្រឹម ២១ ថ្ងៃ នៃថ្ងៃធ្វេីការវិញ។
ក្នុងន័យនេះ បានបញ្ជាក់ឱ្យដឹងថា រាល់ការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺមានរយៈពេល ២១ ថ្ងៃ នៃថ្ងៃធ្វើការ គិតពីថ្ងៃដែលប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំ រហូតដល់ថ្ងៃទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ចំពោះទីកន្លែងសម្រាប់ស្នើសុំបើកវិញ សាមីខ្លួនអាចទៅបើកដោយផ្ទាល់នៅទីកន្លែងដែលបានដាក់ពាក្យស្នើសុំ និង ត្រូវភ្ជាប់ជាមួយបង្កាន់ដៃសម្រាប់ទទួលអត្តសញ្ញាណប៧ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារយោងបញ្ជាក់ពីសាមីខ្លួន ក្នុងករណីបាត់បង្កាន់ដៃ៕