កាន់តែរាលដាល! ម៉ាដូណា ពេញចិត្តនឹងការលើកឡើងរបស់ Rick KH តែក៏ឆ្លៀតនិយាយពីអត្តចរិត ណុកណុក នៅខាងក្រៅ

Share This

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយជុំវិញរឿងរ៉ាវធ្វើវីដេអូ Prank ក្មេងស្រីលក់សណ្ដែកដីរបស់តារា TikTok កាកា ដោយបានក្លាយជាប្រធានបទដ៏ក្ដៅគគុក ដែលត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានផ្ទុះការចែករំលែកវែកញែកខ្លាំងលើតារា TikTok រូបនេះ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើ ក៏ត្រូវបានបញ្ចប់សព្វគ្រប់ដែរ ខណៈម្ចាស់សាម៉ីខ្លួន ពោលគឺតារា Tik Tok កាកា និង ក្មេងស្រីលក់សណ្តែកដី ព្រមទាំងក្រុមគ្រួសារ បានចេញមកបញ្ជាក់ថា គឺពិតជាការសម្តែងមែន។

ដោយឡែក ជុំវិញរឿងរ៉ាវខាងលើនេះដែរ គេក៏បានឃើញអ្នកផលិតមាតិកាល្បីឈ្មោះ គឺលោក Rick KH ក៏បានចេញមកនិយាយដូចគ្នា ដោយក្នុងនោះ លោកក៏បានលើករឿងការ Prank ក្មេងស្រីលក់សណ្តែកដី និង រឿងការ Prank មនុស្សចាស់ ដែលធ្លាប់មានអ្នកផលិតមាតិកាមួយចំនួនតូចបានធ្វើ។ ម្យ៉ាងវិញទៀត លោក Rick KH ក៏បានសំណូមពរដល់អ្នកផលិតមាតិកាបញ្ឈប់ការលេង Prank បែបតក់ស្លុតនេះ។

មិនប៉ុន្មានម៉ោង ស្រាប់តែលោក Rick KH បានបង្ហោះវីដេអូថ្មីមួយទៀត ដោយបានបង្ហាញនូវសារសំឡេងរបស់អ្នកផលិតមាតិកាមួយរូប ដែលមហាជនបានស្គាល់ថាជាលោក ណុកណុក បានឆាតមកកាន់ផេករបស់លោក ដោយប្រើពាក្យធ្វើឱ្យលោក Rick KH មិនអាចឆ្លើយតបបាន។

ក្នុងនោះ សារដែលលោក Rick KH បានបង្ហាញ ជាសំឡេងរបស់ ណុកណុក និយាយថា៖ «ហ្ហេ! អាក្មេងខុសភេទ ហែងនិយាយហ្នឹងដៀមដាមឱ្យអ្នកណាហ្ហា សណ្តែកដីឱ្យដឹងសណ្តែកដី និយាយហ្នឹង ហែងប៉ះចូលស្អីធ្វើបាបមនុស្សចាស់ លុយ ទឹកភ្នែកម៉េចហ្ហា ហែងនៅណាឥលូវ» និង សារមួយសំឡេងទៀតគឺ «បងសុំជួបហែ្ហងតិច ហើយបងសុំសួរនាំហែ្ហងតិចមើលហ្ហា ហែ្ហងការងារគឺខុសគ្នា អូនឯងនិយាយហ្នឹង គឺលក្ខណៈ viral ទៅអ្នកធ្វើវីដេអូធ្វើបាបចាស់ៗ បងគ្រាន់តែលេងកំប្លុកកំប្លែង ប៉ុន្តែអូនឯងនិយាយ និយាយឱ្យចំប្រភព សណ្តែកដីដឹងសណ្តែកដី យើងអត់អាច viral អត់អាចវាយអ៊ួរចូលទាំងអស់ទេ យល់ហ្ហេ អូនឯងនិយាយកុំយកមុខមាត់ខ្លួនឯង បងចង់សួរអូនឯង ហើយអូនឯងនៅណា បងចង់ជួបអូនឯង ហើយបងសម្ភាសន៍អូនឯង»។

ងាកទៅកាន់លោក Rick KH ក៏បានមិនបានឆ្លើយតបអ្វី គ្រាន់តែអមនូវសារលើវីដេអូថា៖ «ជាធម្មតាទៅហើយ ដែលបងៗ Creator មួយចំនួនស្អប់ខ្ញុំ ដោយអចេតនា ព្រោះខ្ញុំនិយាយជារួមចង់ឱ្យសង្គមរបស់ខ្ញុំល្អ។ ដោយឡែកបងប្រុសឆាតមកខ្ញុំបែបនេះ ក្រុមគ្រួសារ និង បុគ្គលិកខ្ញុំទាំងអស់មិនអាចតបបងវិញបានទេ សូមបងអធ្យាស្រ័យ»។

ក្នុងការប៉ះសម្តីគ្នាខាងលើនោះដែរ គេក៏បានឃើញលោក ម៉ាដូណា បានចូលទៅបញ្ចេញមតិក្រោមវីដេអូរបស់លោក Rick KH ថា៖ «Bro អាចថាវីដេអូ bro ធ្វើឱ្យប៉ះពាល់អារម្មណ៍គាត់ តែបងយល់ថា bro និយាយ គឺដើម្បីសង្គមខ្មែរ តែចរិត nook nook អាចថាសម្ដីស្តាប់ទៅមិនសមរម្យចំពោះប្រតិកម្មវីដេអូ bro តែសូម bro អធ្យាស្រ័យផង។ តែបងចង់ប្រាប់ថា មនុស្សដូច nook nook ជាមនុស្ស ដែលមានទឹកចិត្ត និង បេះដូងល្អណាស់ ហើយក៏មិនមែនដូចបុគ្គលមួយចំនួន ដែលធ្វើវីដេអូឡើងគឺដើម្បី….? សង្ឃឹមថា bro នឹងយល់ ដោយក្តីគោរពពីបង ម៉ាដូណា»៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ១៖

សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ២៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

ព័ត៌មានបន្ថែម

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

សោកស្ដាយ! លោក ប៊ុន ខេវិន តួប្រុស «ភ្លើងឆេះក្លឹបក្រោមដី» ជួបទុក្ខធំបាត់បង់លោកប៉ាជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់

ឆាប់រឹងប៉ឹងណាស់! ទើបសម្រាលកូនជាង ១ ខែ អ្នកម៉ាក់ថ្មីថ្មោង ហ៊ិន ច័ន្ទនីរ័ត្ន ត្រលប់មកធ្វើការវិញ មើលទៅអត់ដូចអ្នកសរសៃខ្ចីសោះ

មានទឹកចិត្តមែន! តារាចម្រៀងរ៉េប Kwan ម្ចាស់បទ «មេឃបើកថ្ងៃ» ចង់យកគំនូរលោកគូរ ១០ ផ្ទាំងដាក់ដេញថ្លៃ យកប្រាក់ជួយសង្គម

(វីដេអូ) តារាភាពយន្តជើងចាស់ សុខ ស្រីមុំ ភ្ញាក់រឭកដឹងខ្លួនសាងកំហុសធំ ចេញមកក្រាបបង្គំសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និង ហ្លួងម៉ែ

អ្នកគាំទ្ររំភើប! ទីបំផុត Taylor Swift ប្រកាសភ្ជាប់ពាក្យជាមួយគូស្នេហ៍ ជាមួយពាក្យសម្ដីដ៏សែនរ៉ូមែនទិច

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ស្វែងរកព័ត៌មាន​ ឬវីដេអូ