កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីអតីតទាហានថៃ បានលួចវាយឆ្មក់នៅទៅលើទាហានខ្មែរដែលឈរជើងនៅប្រាសាទតាមាន់ធំ តែខាងប្រជាជនថៃមួយចំនួនធំបែរជាគាំទ្រនូវទង្វើដ៏ថោកទាបនេះ ហើយថែមទាំងលើកជនដៃដល់ជាវីរៈបុរសស្នេហាជាតិទៀត។
លើសពីនេះទៅទៀតនោះ ថ្មីៗនេះមានមេធាវីវ័យក្មេងម្នាក់របស់ថៃ ឈ្មោះ Nobita បានបោះសម្តីថា ខ្លួនមិនគាំទ្រអំពើហិង្សានោះទេ តែបើសិនជាអតីតទាហានដែលលួចវាយទាហានខ្មែរនោះត្រូវគេចោទប្រកាន់ក្នុងក្តីអ្វីមួយ ហើយមិនមានមេធាវី ខ្លួននឹងស្ម័គ្រចិត្តធ្វើមេធាវីឱ្យភ្លាម ដោយរីករាយនឹងជួយតាមផ្លូវច្បាប់ទាំងអស់។
ដោយឡែក ទង្វើនេះបញ្ជាក់ថា ប្រជាជនថៃហាក់កាន់តែងងឹតងងុល និង ជ្រុលនិយមគាំទ្រទៅលើការប្រើប្រាស់អំពើហិង្សា ព្រមទាំងការមើលងាយជាតិសាសន៍ដទៃ សូម្បីតែអ្នកច្បាប់ចេះដឹងជ្រៅជ្រះប៉ុនណា ក៏នៅតែគាំទ្រសកម្មភាពពាលារបស់ជាតិសាសន៍ខ្លួនឯង ដោយមិនឈរលើភាពត្រឹមត្រូវថ្លៃថ្នូរដូចដែលបានរៀនមកនោះទេ៕
ប្រភព៖ AMARINTV