កាន់តែងាយស្រួល! ក្រុមហ៊ុន MG ពង្រីកវិសាលភាព ជាមួយការបើកដំណើរការមជ្ឈមណ្ឌលសេវាកម្មថែទាំ និង ជួសជុសរថយន្តសាខាថ្មីនៅផ្លូវ ៥០ ម៉ែត្រ

Share This

នៅក្នុងវិស័យយានយន្តថ្មីនៅកម្ពុជា គឺមានការវិវត្តន៍យ៉ាងឆាប់រហ័ស ខណៈដែលក្រុមហ៊ុន MG Cambodia បានក្លាយជាយីហោលេចធ្លោជាងគេ និង ជាក្រុមហ៊ុនដ៏កម្រដែលផ្តោតសំខាន់លើអតិថិជនរបស់ខ្លួន ដោយមិនត្រឹមតែផ្តោតលើការលក់រថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែ MG ក៏ផ្តោតសំខាន់លើសេវាកម្មក្រោយពេលលក់ចេញផងដែរ ហើយនេះជាចំណុចដ៏សំខាន់មួយដែលមនុស្សជាច្រើនតែងតែមើលរំលង។ ក្រុមហ៊ុន MG Cambodia បានយល់ដឹងយ៉ាងច្បាស់ពីអតិថិជនរបស់ខ្លួនថា ការពេញចិត្តរបស់អតិថិជនគឺមិនបញ្ចប់ត្រឹមចំណុចនៃការទិញរថយន្តនោះទេ ផ្ទុយទៅវិញ វាជាការចាប់ផ្តើមលើទំនាក់ទំនងរយៈពេលវែងដែលត្រូវបានបង្កើតឡើងដោយការទុកចិត្ត ការយកចិត្តទុកដាក់ និង ការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់សេវាកម្មឲ្យបានល្អបំផុតជូនអ្នកប្រើប្រាស់។

មិនដូចម៉ាកយីហោរថយន្តថ្មីមួយចំនួននៅលើទីផ្សារនោះទេ ប៉ុន្តែក្រុមហ៊ុន MG បានវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេវាកម្មក្រោយពេលលក់របស់ខ្លួន ដោយពង្រីកបន្ថែមជាបន្តបន្ទាប់នូវមជ្ឈមណ្ឌលសេវាកម្មថែទាំដែលមានស្តង់ដារខ្ពស់នៅទូទាំងប្រទេស និង ការផ្តល់ជូននូវគ្រឿងបន្លាស់សុទ្ធ original ដែលនាំចូលពីរោងចក្រផ្ទាល់។ ទាំងនៅទីក្រុងភ្នំពេញ និង នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺ MG កំពុងពង្រីកបណ្តាញសេវាកម្មរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធានាថាអតិថិជនទទួលបានការថែទាំប្រកបដោយទំនុកចិត្ត និង ប្រកបដោយវិជ្ជាជីវៈស្របតាមស្តង់ដារបច្ចេកទេសពីអ្នកជំនាញរបស់ MG មិនថាអតិថិជននៅទីណាក៏ដោយ។

ការបោះជំហានក្នុងការពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកដំណើរការមជ្ឈមណ្ឌលសេវាកម្មថ្មីរបស់ខ្លួនគឺ MG Service Centre PP2 ដែលមានទីតាំងនៅលើ មហាវិថីផ្លូវ 50M ។ ម្ចាស់រថយន្ត MG ដែលរស់នៅក្នុងតំបន់ក្បែរនោះអាចយករថយន្តទៅទទួលសេវាកម្មថែទាំ ឬ ជួសជុលនៅទីតាំងថ្មីបានយ៉ាងងាយស្រួល និង ឆាប់រហ័សបំផុត។ មជ្ឈមណ្ឌលសេវាកម្មថ្មីរបស់ MG គឺបានបំពាក់នូវគ្រឿងបរិក្ខារស្តង់ដារថ្មីៗ មានបុគ្គលិករួសរាយរាក់ទាក់ ព្រមទាំងមានអ្នកជំនាញបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ពីរោងចក្រផ្ទាល់ និង មានអ្នកប្រឹក្សាផ្នែកសេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយផ្តល់យោបល់ដល់អតិថិជនក្នុងការទទួលសេវាកម្មផ្សេងៗអំពីរថយន្ត MG ។ មជ្ឈមណ្ឌលសេវាកម្មថែទាំ MG នេះក៏មានបន្ទប់រង់ចាំដ៏ធំទូលាយប្រកបដោយផាសុកភាពខ្ពស់ រួមជាមួយនឹងការផ្តល់ជូនភេសជ្ជៈពិសាឥតគិតថ្លៃអំឡុងពេលរង់ចាំផងដែរ ដែលការផ្តល់ជូនទាំងអស់នេះគឺមានគោលបំណងផ្តល់នូវបទពិសោធសេវាកម្មដ៏ល្អបំផុតជូនអតិថិជនរបស់ខ្លួន។

ជាមួយគ្នានេះដែរ បច្ចុប្បន្ន MG បានបើកដំណើរការមជ្ឈមណ្ឌលសេវាកម្មថែទាំចំនួន ៣ ទីតាំងដូចជា នៅភ្នំពេញសាខាទឹកថ្លា, សាខាថ្មីនៅផ្លូវ 50M និង នៅខេត្តសៀមរាប ហើយឆាប់ៗនេះ MG នឹងបន្តបើកនៅក្នុងខេត្តបាត់ដំបងផងដែរ ដូច្នេះអតិថិជន MG ដែលនៅរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្ត អស់បារម្ភក្នុងការទទួលសេវាកម្មថែទាំផ្សេងៗពីអ្នកជំនាញរបស់ MG។

សំខាន់ជាងនេះទៅទៀត MG Cambodia ក៏ផ្តោតលើធនធានមនុស្សតាមរយៈការផ្តល់ឱកាសការងារក្នុងស្រុកលើផ្នែកបច្ចេកទេស និង ការបណ្តុះបណ្តាលទេពកោសល្យសម្រាប់មនុស្សជំនាន់ថ្មី និង នាពេលអនាគត លើការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃវិសាលភាព និង ការរីកចម្រើនរបស់ MG នៅកម្ពុជា។ វិធីសាស្រ្តពីរនេះធានាថារាល់អតិថិជន MG នឹងទទួលបានបទពិសោធដ៏ល្អមួយកម្រិតទៀតនៃសេវាកម្មដែលឆ្លុះបញ្ចាំងពីស្តង់ដារអន្តរជាតិ ព្រមទាំងការរួមចំណែកពីកម្លាំងពលកម្ម និង សេដ្ឋកិច្ចក្នុងស្រុកយើងផងដែរ។

យុទ្ធសាស្រ្តល្អៗទាំងអស់នេះហើយដែលបានបង្កើតនូវឱកាសពិសេសមួយសម្រាប់ MG ក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នានៅលើទីផ្សារកម្ពុជា និងជាទំនុកចិត្តខ្ពស់ដែលអនុញ្ញាត្តិឲ្យ MG ទទួលបានការគាំទ្រជាបន្តបន្ទាប់ពីសំណាក់អតិថិជនរបស់ខ្លួន។ អតិថិជនរបស់ពួកគេមានអារម្មណ៍ជឿជាក់កាន់តែខ្លាំងដោយដឹងថារថយន្តរបស់ពួកគេត្រូវបានគាំទ្រនិងមើលថែយ៉ាងយកចិត្តទុកដាក់ពីមជ្ឈមណ្ឌលសេវាកម្មថែទាំដ៏ស្តង់ដារ ទាំងផ្នែកសេវាកម្ម និងជំនាញបច្ចេកទេស។

ឆន្ទៈរបស់ MG គឺមិនត្រឹមតែបង្កើនការលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏គិតគូរអំពីការរីកចម្រើនលើផ្នែកសេវាកម្មក្រោយពេលលក់ឪ្យបានស្មើៗគ្នាផងដែរ។ តាមរយៈការផ្តល់នូវទំនុកចិត្ត និង ការពេញចិត្តរបស់អតិថិជនដែលជាបេះដូងនៃអាជីវកម្មរបស់ខ្លួន បានធ្វើឲ្យ MG ក្លាយជាយីហោមួយដែលទទួលបានទំនុកចិត្តខ្ពស់រយៈពេលយូរអង្វែងពីសំណាក់អតិថិជនរបស់ខ្លួន។

ទីផ្សាររថយន្តថ្មីនាពេលបច្ចុប្បន្ននេះ អតិថិជនតែងតែគាំទ្រ និង មានទំនុកចិត្តខ្ពស់លើក្រុមហ៊ុនណាដែលមានមជ្ឈមណ្ឌលសេវាកម្មថែទាំត្រឹមត្រូវតាមស្តង់ដារ ដូច្នេះ MG Cambodia បានកំពុងកំណត់នូវគោលដៅដ៏ត្រឹមត្រូវមួយដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំលើវិស័យរថយន្តថ្មីពិតប្រាកដ ដែលផ្តល់ជូនលើសពីការលក់រថយន្ត ប៉ុន្តែ MG គឺឈរលើទំនុកចិត្ត និង ជាខ្នងបង្អែកសម្រាប់អតិថិជនរបស់ខ្លួនក្នុងការទទួលសេវាកម្មថែទាំ និង ជួសជុល៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ