នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានបញ្ជាក់ឱ្យដឹងថា អ្នកដែលជាសមាជិក ប.ស.ស. នឹងទទួលបានបានសេវាបង្ការសុខភាពសំខាន់ៗចំនួន ៦ មុខ។
ចំពោះសេវាបង្ការសុខភាពទាំង ៦ ដែលសមាជិក ប.ស.ស នឹងទទួលបានមានដូចជា៖
១. សេវាចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួត
២. សេវាចាក់សេរ៉ូម ប្រឆាំងជំងឺឆ្កែឆ្កួត
៣. សេវាចាក់សេរ៉ូម ប្រឆាំងជំងឺតេតាណូស
៤. សេវាចាក់សេរ៉ូម ប្រឆាំងពិសពស់
៥. សេវាពិនិត្យឈាមរកជំងឺពក-ក
៦. សេវាពិនិត្យឈាមកំណត់អបោធាតុមហារីក ក្រោយការព្យាបាលជំងឺមហារីកដោយវះកាត់ និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយចាក់គីមី និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មីអ៊ិច។
ជាក់ស្ដែង សេវាបង្ការដែលបានកំណត់ខាងលើនេះ ត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ ឬ វិទ្យាស្ថានសាធារណៈ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅលេខ ១២៩៧ ឬ ១២៨៦៕