កម្រមាន! បុរសខ្មែរម្នាក់ សន្សំតែមប្រៃសណីយ៍ដាក់ស៊ុមត្រឹមត្រូវដូចរូបថតរៀបការ ជាពិសេស មានតែមដំបូងគេបង្អស់លើពិភពលោកទៀត

Share This

មានវ័យ ៣១ ឆ្នាំ មកពីប្រទេសកម្ពុជា លោក Fat Jase គឺជាបុរសម្នាក់ដែលមានចំណូលចិត្តខ្លាំងទៅលើការប្រមូលតែម។ សម្រាប់លោក តែមលើសពីបំណែកក្រដាស វាជាស្នាដៃដ៏ល្អឯក ដែលចាប់យកនូវប្រវត្តិសាស្ត្រ វប្បធម៌ និង ការវិវត្តនៃទំនាក់ទំនងសកល។​ តែមនីមួយៗបានចាប់យកពេលវេលា និង ទីកន្លែង ជាការតភ្ជាប់ទៅនឹងអតីតកាល ហើយវាក៏បានជំរុញចិត្ត ឱ្យលោកបន្តសន្សំតែមមកដល់សព្វថ្ងៃ។

លោក Fat Jase បានចាប់ផ្តើមសន្សំតែមនៅក្នុងឆ្នាំ ២០១២ គឺនៅពេលលោកមានអាយុ ១៨ ឆ្នាំ កំពុងធ្វើការស្ម័គ្រចិត្តនៅប្រទេសប៉ូឡូញ។ ខណៈកំពុងរុករកប្រព័ន្ធប្រៃសណីយ៍ប៉ូឡូញ លោកបានរកឃើញតែមនៅក្នុងការិយាល័យប្រៃសណីយ៍ ហើយវាពិតជាធ្វើឱ្យលោកចាប់ចិត្តនឹងសម្រស់របស់វាយ៉ាងខ្លាំង។ តែមនីមួយៗ បានប្រាប់ពីរឿងរ៉ាវប្លែកគ្នានៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ វប្បធម៌ប្រពៃណី  និង មោទកភាពជាតិ។ គ្រានោះលោកបានលង់នឹងគំនិត ដែលគ្រាន់តែរបស់ដ៏តូចមួយ វាអាចធ្វើដំណើរជុំវិញពិភពលោក នាំយកសារ អារម្មណ៍​ និង ការចងចាំ។

ដោយការចង់ដឹងចង់ឃើញនេះហើយ វាបានរុញច្រានឱ្យលោកងាកមកចាប់អារម្មណ៍នឹងតែមកម្ពុជា ជាកន្លែងដែកអាចរុករកការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏មានសារសំខាន់។ គ្រប់តែមទាំងអស់សុទ្ធតែតំណាងឱ្យជំពូករឿងរ៉ាវនៅក្នុងប្រទេសកម្ពុជា មិនថាជាការរម្លឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ បង្ហាញពីបេតិកភណ្ឌសិល្បៈ  ឬឆ្លុះបញ្ចាំងពីការវិវត្តនៃទំនាក់ទំនង។ លោកបានលើកឡើងថា៖ «តាមរយៈតែម ខ្ញុំបានឃើញពីរបៀប ដែលប្រវត្តិសាស្ត្រប្រៃសណីយ៍កម្ពុជា ឆ្លុះបញ្ចាំងអំពីការងើបឡើងវិញ, ប្រពៃណី និង វឌ្ឍនភាពរបស់ប្រទេស។»​

ជាការពិត ការចាប់ផ្តើមដ៏សាមញ្ញនេះ បានក្លាយជាទៅជាចំណង់ចំណូលចិត្តពេញមួយជីវិតរបស់ លោក Fat Jase ។ ឥលូវនេះ ការប្រមូលតែមរបស់លោក បានលាតសន្ធឹងជុំវិញពិភពលោក រាប់ចាប់តាំងពីតែម Penny Black ដែលជាតែមបុរាណដំបូងគេបង្អស់លើពិភពលោក រហូតដល់តែមសម័យទំនើប ដែលមកពីវប្បធម៌ចម្រុះ។ ​

លោកបានចាប់ចិត្តបំផុតជាមួយតែម ដែលមានសិល្បៈ និង តម្លៃជាប្រវត្តិសាស្ត្រ ជាពិសេស តែមទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរ។ លោកថា តែមគឺលើសពីការប្រមូល ពួកវាគឺជាអ្នកប្រាប់នូវរឿងរ៉ាវ រក្សាជ័យជម្នះ ការតស៊ូ និង សេចក្តីប្រាថ្នានៃជាតិ។

ប៉ុន្មានឆ្នាំមកនេះ លោក Fat Jase ប្រមូលតែមប្រៃសណីយ៍បានប្រមាណ ៥ ម៉ឺនតែម។ ហើយឆាប់ៗនេះ នៅថ្ងៃទី 0៣ ខែ មេសា ឆ្នាំ ២០២៥ លោកនឹងសម្ពោធពិព័រណ៍តែមរបស់លោកមួយ ក្រោមប្រធានបទ «POSTAGE STAMPS, FEATURING CAMBODIA – PART 2» ឬ «តែមប្រៃសណីយ៍ និង តែមប្រៃសណីយ៍កម្ពុជា – វគ្គ ២» ដែលរៀបចំឡើងនៅស្ទូឌីយ៉ូ STOR-Y Cambodia ស្ថិតនៅផ្លូវ B19 & 20 រាជធានីភ្នំពេញ។​ បន្ទាប់មក ចាប់ពីថ្ងៃទី ០៤ ខែមេសា ដល់ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥ លោកអ្នកអាចចូលទស្សនាដោយសេរី។

គួរឱ្យដឹងដែរថា ពិព័រណ៍តែមលើកនេះ លោក Fat Jase នឹងនាំមកជូន តែម ៣ សម័យកាលគឺ តែមឆ្នាំ ១៨៤០ ជាតែមដំបូងបង្អស់នៅលើពិភពលោក, តែមសម័យអាណានិគមបារាំងឆ្នាំ ១៨៦៣-១៩៥៣, និង តែសម័យឯករាជ្យពីឆ្នាំ ១៩៥៣-បច្ចុប្បន្ន។ ដូច្នេះ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា!៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ