កម្រណាស់! នៅបាត់ដំបង អ្នកភូមិប្រទះឃើញក្រពើមួយក្បាល នៅក្នុងអណ្ដូងទម្ងន់ជាង ២០ គីឡូ ឥលូវក្លាយជាម្ហូបអ្នកភូមិបាត់ទៅហើយ

Share This

នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មាន បន្ទាប់ពីឃើញមានការបង្ហោះករណីប្រទះឃើញសត្វក្រពើរស់មួយក្បាលក្នុងទឹកអណ្តូងរបស់ប្រជាពលរដ្ឋ រស់នៅភូមិវត្តតាមឹម​ ឃុំអូរដំបង ១ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ខណៈម្ចាស់អណ្តូងបូមទឹក​ស្រោចដំណាំពីក្នុងអណ្តូង ក្នុងជម្រៅទឹកប្រមាណ ៤០cm ក៏ពើបប្រទះនឹងសត្វក្រពើនេះ។

ទាក់ទិនទៅនឹងករណីនេះ ខាងស្នងការបានបញ្ជាក់ឱ្យបានដឹងថា ក្រោយប្រទះឃើញបែបនេះ ម្ចាស់ផ្ទះដែលមានឈ្មោះ កើត សុបញ្ញា ភេទប្រុស អាយុ ២៥ ឆ្នាំ និង អ្នកភូមិផង បានប្រើវិធីចាប់ឡើងមកលើគោក ដែលសត្វក្រពើនេះមានទម្ងន់ប្រមាណជាង ២​០ ​គីឡូក្រាម​ ខណៈ​កាលពីមុនរូបគាត់ក៏ធ្លាប់ចាប់បានដែរក្នុងអណ្តូងនេះ កាលនោះក្រពើតូចទម្ងន់ត្រឹមតែ ​០២ ​គីឡូក្រាមប៉ុណ្ណោះ។

តាមប្រភពបានឱ្យដឹងថា អណ្តូងទឹកនេះផងដែរ ស្ថិតនៅក្នុងចម្ការដាច់តែឯងមានបណ្តោយ ​១០ ម៉ែត្រ ទទឹង ០៨ ម៉ែត្រ​ ហើយកាលពីឆ្នាំ ២០២៣ ​ដែលទឹកជន់ធំបែកវាល មានទឹកហូរពីស្ទឹងចូលក្នុងអណ្តូងនេះ​ ហើយកាលនោះ​ ម្ចាស់ផ្ទះក៏ធ្លាប់ចាប់បាន​សត្វក្រពើតូចម្តង​ ខណៈនៅមូលដ្ឋាននេះមិនមានកសិ​ដ្ឋានចិញ្ចឹម​សត្វក្រពើទេនោះ ទើបមន្ត្រីអាចសន្និដ្ឋានបានថា ក្រពើ​នេះមានវត្តមានកាលពីទឹកជន់ធំបែក​វាលអំឡុងឆ្នាំ ​២០២៣​ ចូលតាមទឹកស្ទឹង។ បន្ថែមលើសពីនេះ គួរឱ្យស្តាយ​សត្វក្រពើ​មួយក្បាលនេះ អ្នកភូមិបាន​យកទៅធ្វើជាអាហារបាត់ទៅហើយ បន្ទាប់ពីបានថតបង្ហោះក្នុងបណ្តាញសង្គមរួចមក៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

(វីដេអូ) សំងំព្យាបាលជំងឺម្តងទៀមួយរយៈ Bro KH វិលត្រឡប់មកលើវិស័យផលិតមាតិកាវិញជាមួយក្តីសង្ឃឹមថ្មី

៥ ចំណុចបង្ហាញថា ហ្វីយ៉ាតា ឈ្នះសម្រាប់ប្រជាជនកម្ពុជា ទោះមិនចូល Top ក្នុងកម្មវិធី Miss Universe

៣ ថ្ងៃមុនវគ្គផ្ដាច់ព្រ័ត្រ! គណៈកម្មការ Miss Universe ២ រូប បានប្រកាសដើរចេញពីកម្មវិធីមិនស្ដាយ ព្រោះហេតុផលផ្ទៃក្នុងដ៏ក្ដៅគគុក

រកឃើញហើយ! រាជិនីគ្រងមកុដ MU 2025 បានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក

ព័ត៌មានបន្ថែម

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

(វីដេអូ) សំងំព្យាបាលជំងឺម្តងទៀមួយរយៈ Bro KH វិលត្រឡប់មកលើវិស័យផលិតមាតិកាវិញជាមួយក្តីសង្ឃឹមថ្មី

ដំណឹងរីករាយ! សម្បត្តិវប្បធម៌ខ្មែរមានតម្លៃ ៦ មុខ ដែលបាត់បង់ពីកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញហើយ ប្រគល់ជូនដោយជនជាតិហុងគ្រី

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

ស្វែងរកព័ត៌មាន​ ឬវីដេអូ