កម្ពុជាសម្រេចដាក់បណ្ដឹងបញ្ហាតំបន់រសើបទាំង ៤ ទៅតុលាការ ICJ នៅថ្ងៃ ១៥ មិថុនា ចំថ្ងៃខួប ៦៣ ឆ្នាំកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ

Share This

នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យបានដឹងថា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នឹងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ ឆ្នាំ ខណៈភាគីកម្ពុជា នៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃ ក្នុងកិច្ចប្រជុំ JBC ថ្ងៃទី ១៤ នេះថា តើថៃនឹងចូលរួមជាមួយកម្ពុជា ក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះ ទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ?

ក្នុងនោះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនបងប្អូនរួមជាតិសាជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬ មិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃអាទិត្យទី ១៥ មិថុនា ស្អែកនេះ។

សូមបញ្ជាក់ផងដែរថា ការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិនៅថ្ងៃស្អែកនេះ គឺត្រូវនឹងថ្ងៃខួបលើកទី ៦៣ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៥)។

គួរជម្រាបជូនថា បន្ទាប់ពីរងនូវការឈ្លានពាន និង ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារ និង ក្រោយពីដំណើរការដោះស្រាយជម្លោះតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា។

ជាលទ្ធផល ក្រោមព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញជាទីបំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសសាលក្រមសម្រេចថា ៖

១. ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា
២. ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬ ឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និង នៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា
៣. ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬ ពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ ១៩៥៤ មកឱ្យកម្ពុជាវិញ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ជួបផ្ទាល់ហើយ! ឃើញកាបូប Hermes ក្នុង Taobao ស្អាតតម្លៃធូរ ខំកុម្ម៉ង់ទិញតែពេលអីវ៉ាន់មកដល់ បើកឃើញធ្លាក់ថ្លើមក្ឌុក

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

ព័ត៌មានបន្ថែម

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ស្វែងរកព័ត៌មាន​ ឬវីដេអូ