កន្លែងហាត់ប្រាណមួយនៅចិន បើកប្រកួតសម្រកគីឡូ អ្នកណាស្រកបាន ៥០ គីឡូក្នុងពេល ៣ ខែ​ ឱ្យរង្វាន់ឡានទំនើប Porsche មួយគ្រឿងភ្លាម

Share This

ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមរបស់ចិន ផ្ទុះការចែករំលែកមិនតិចឡើយ ទាក់ទងនឹងកន្លែងហាត់ប្រាណមួយ ដែលបើកឱ្យមានការប្រកួតសម្រកគីឡូ ដោយមានរង្វាន់ធំ ជាឡានទំនើប Porsche មួយគ្រឿង។

តាមព័ត៌មានបានឱ្យដឹងថា កន្លែងហាត់ប្រាណមួយនេះ នៅទីក្រុង Binzhou ខេត្ត Shandong ម្ចាស់កន្លែងបានបើកការប្រកួតសម្រកគីឡូមួយ ដែលមានរង្វាន់ជាឡានទំនើបម៉ាក Porsche Panamera សេរីឆ្នាំ ២០២០ មួយគ្រឿង ដោយលក្ខខណ្ឌ គឺតម្រូវឱ្យអ្នកចូលរួមស្រកទម្ងន់លើសពី ៥០ គីឡូក្រាមក្នុងរយៈពេល ៣ ខែ។ ក្នុងនោះ ការប្រកួតទទួលអ្នកចូលរួមត្រឹម ៣០ នាក់ប៉ុណ្ណោះ ហើយត្រូវបង់ប្រាក់ចូលប្រកួតចំនួន ១០ ០០០ យ័ន ដែលស្មើប្រមាណ ១៥០០ ដុល្លារ។ ថ្លៃចុះឈ្មោះនេះដែរ គឺសម្រាប់ការជួយហ្វឹកហាត់ និងណែនាំពីគ្រូជំនាញរបស់កន្លែងផ្ទាល់ រួមទាំងថ្លៃអាហារមួយថ្ងៃ ៣ ពេល និងការស្នាក់នៅចំនួន ៣ ខែពេញ។

ខាងម្ចាស់កន្លែងហាត់ប្រាណបានបញ្ជាក់ឱ្យដឹងថា ខ្លួនមិនបានបង្កើតការប្រកួតនេះដើម្បីឱ្យល្បីនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដើម្បីជំរុញមនុស្សឱ្យចាប់អារម្មណ៍លើសុខភាព និងការហាត់ប្រាណ។ ដោយឡែក អ្នកជំនាញបានឱ្យដឹងថា ការសម្រកទម្ងន់បែបនេះវាអាចមានការពិបាក និងគ្រោះថ្នាក់ស្របជាមួយគ្នា ជាពិសេសគឺអាចបណ្តាលឱ្យមានផលប៉ះពាល់ដូចជាខូចខាតសាច់ដុំ និងអតុល្យភាពអ័រម៉ូនជាដើម៕

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

លើសពីទំនាក់ទនងគ្រូ-សិស្ស! OG Golden នឹករឭក RuthKo គោរពស្រឡាញ់ដូចសាច់ញាតិ

ខ្លាំងមែន! ពីស្ត្រីខ្លួនមួយ គ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅខេត្តសៀមរាប

គួរឱ្យសរសើរ! បញ្ចប់ការសិក្សាពីសិង្ហបុរី ស្ត្រីខ្មែររូបនេះ បើកដេគ័រផ្កាកម្មវិធីលំដាប់ខ្ពស់ ភ្ញៀវត្រូវចិត្តសុទ្ធតែអភិជន

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកម្ដងៗ ជិះសុទ្ធតែឧទ្ធម្ភាគចក្រ

ព័ត៌មានបឋម! ខណៈនេះ មានករណីឆាបឆេះធ្លាយអាម៉ូញ៉ាក់ នៅផ្សារស្ទឹងមានជ័យថ្មី

ព័ត៌មានបន្ថែម

ករណីថ្មីចែសនៅតួកគី! ប្ដីប្រពន្ធលែងលះគ្នា ខាងស្រីទាមទារឱ្យអតីតប្ដី បង់ថ្លៃអាហារកិច្ចចិញ្ចឹមឆ្មា ខ្ទង់ជិត ១០០ ដុល្លាររាល់ខែ

ជឿគ្រូទាញតាមអនឡាញថាប្តីលួចមានស្រី ទៅរករឿងធ្វើទុកបុកម្នេញប្តីរាល់ថ្ងៃ រហូតប្តីឆ្អែតចិត្តសុំលែង

ពុ/ទ្ធោ! គ្រាន់តែអ្នកលក់សាច់ជ្រូកបញ្ចុះតម្លៃឱ្យប្រពន្ធញឹកពេក ប្តីប្រចណ្ឌរហូតធ្វើរឿងស្មានមិនដល់ ចុងក្រោយជាប់គុកជាង ១០ ឆ្នាំ

ដើម្បីផ្គាប់ចិត្តសង្សារ ខំប្រើក្បាច់ជិះសេះលែងដៃ សប្បាយអរបានមួយខ្យល់ មានអីធ្វើឱ្យប្អូនប្រុសសង្សារបាក់

មិនដឹងប្រផ្នូរអ្វី! មាតាស្តេចថៃសុគតបានមួយថ្ងៃ នៅថៃកើតហេតុចម្លែកមានដុំភ្លើងមួយហោះកណ្តាលមេឃ ហើយផ្ទុះបែកលាន់រង្គើដី

ចាស់វេទនាសឹងមួយជីវិតហើយ ចុងក្រោយទើបដឹងថាខ្លួនជាកូនមហាសេដ្ឋី ដោយសារគ្រូពេទ្យច្រឡំគ្នាជាមួយកូនអ្នកដទៃតាំងពីទើបកើត

អ្នកវិទ្យាសាស្រ្តចិន ផលិតបានកាវទិព្វ អាចភ្ជាប់ឆ្អឹងបាក់បានត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់ធំដុំ

ករណីកម្រនៅបរទេស! បុរសម្នាក់ស្រវឹងជោកត្រូវពស់ចឹក តែមិនអីបែរជាមកងា./ប់ពស់ស្តូក ព្រោះពុលជាតិអាល់កុល

ស្វែងរកព័ត៌មាន​ ឬវីដេអូ