កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តឈៀងរ៉ៃ បានធ្វើការនិមន្តព្រះសង្ឃចំនួន ៩ អង្គមកសូត្រមន្តដល់កន្លែងឃុំឃាំងក្នុងប៉ុស្តិ៍ ព្រោះតែបារម្ភរឿងមានអ្នកចង-កញឹកញាប់ពេក។

តាមព័ត៌មានបានឱ្យដឹងថា កាលពីឆ្នាំ ២០២៤ កន្លងទៅនេះ កន្លែងឃុំឃាំងបណ្តោះអាសន្ននៅក្នុងប៉ុស្តិ៍ខាងលើ តែងតែមានជនជាប់ចោទចង-កជាញឹកញាប់សឹងតែរាល់ខែ ដែលធ្វើឱ្យអធិការនគរបាលមានការបារម្ភជាខ្លាំងថាវិញ្ញាណអ្នកទាំងនោះនៅវិលវល់មិនទាន់ទៅណា ហើយបើសិនជាទុកយូរទៅវាអាចនឹងក្លាយជាអថ័នដែលបង្ករឿងមិនល្អដល់ប៉ុស្តិ៍បាន។

ដូច្នេះហើយទើបអធិការនគរបាលបានសម្រេចចិត្តនិមន្តព្រះសង្ឃចំនួន ៩ អង្គមកធ្វើពិធីនាំវិញ្ញាណចេញ និង សូត្រមន្តឡើងរាសីដល់ប៉ុស្តិ៍ទាំងមូល និង ក្រុមការងារប៉ូលិសដែលធ្វើការនៅទីនោះឱ្យបានគ្រប់គ្នា ដើម្បីឱ្យមានការធូរចិត្តឡើងវិញ និងប្រកបការងារទៅដោយសុវត្ថភាព៕


ប្រភព៖ AMARINTV