កងទ័ពជួរក្រោយនៅតែសកម្ម! មង្គល ទីណា និង ភរិយា បន្តខ្នះខ្នែងរៀបចំស្បៀងជូនកងកម្លាំងនៅតំបន់ដាច់ស្រយាល ព្រំប្រទល់ខេត្តកោះកុង

Share This

កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រតារាចម្រៀង លោក មង្គល ទីណា ច្បាស់ជាបានជ្រាបហើយ ពីការរៀបចំស្បៀងអាហារជូនដល់កងកម្លាំងឈរជើងនៅខ្សែបន្ទាត់ព្រំដែន នាខេត្តកោះកុង។

ក្នុងនោះដែរ លោក មង្គល ទីណា និង ភរិយា បានរៀបចំមូលនិធិ ដោយទទួលបានការចូលរួមពីសំណាក់មហាជន បងប្អូន អ្នកគាំទ្រ ជាពិសេសនោះ គឺអាជីវករនៅក្នុងផ្សារដងទង់ នាខេត្តកោះកុងតែម្តង។

ជាការពិត ខ្សែបន្ទាត់ព្រំដែន នាខេត្តកោះកុង បើទោះជាមិនមានស្ថានការណ៍ក្តៅដូចខេត្តខាងតំបន់ព្រះវិហារ និង ឧត្តរមានជ័យក្តី ប៉ុន្តែកងកម្លាំងប្រចាំខេត្តកោះកុង បានប្រចាំការការពារព្រំដែន និង ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ ម្យ៉ាងវិញទៀតនោះ ក៏មានជនភៀសសឹកបានជម្លៀសទៅកាន់វត្តអារ៉ាមនៅតាមភូមិស្រុកមួយចំនួនដែរ។

ជាក់ស្តែង ក្រោយពីទទួលបានថវិកាចូលរួមពីសប្បុរសធម៌ និង រួមបញ្ជូលថវិកាផ្ទាល់ខ្លួនហើយ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ លោក មង្គល ទីណា បានយកស្បៀងទៅជូនដល់កងកម្លាំងចំនួន ១៧ ក្រុម រួចរាល់ហើយដែរ ហើយនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ លោក មង្គល ទីណា បានឱ្យដឹងថា លោក និង ក្រុមគ្រួសារ នឹងបន្តរៀបចំស្បៀងជូនដល់កងកម្លាំងនៅតំបន់ឆ្ងាយៗបន្ថែមទៀត ខណៈកងកម្លាំងជួរមុខតាមតំបន់មួយចំនួននាខេត្តកោះកុងបានជម្រាបដំណឹងថា ពួកគាត់ខ្វះខាត និង មិនទាន់មានអ្នកទៅដល់។

លោក មង្គល ទីណា បានឱ្យដឹងថា៖ «កាលពីអាទិត្យមុន ខ្ញុំ និង ក្រុមគ្រួសារ បានរៀបចំស្បៀងអាហារ ដោយបានពីការប្រមូលថវិកាពីបងប្អូន និង ថវិកាដោយផ្ទាល់ជូនបងៗកងកម្លាំងតាមព្រំដែនគោលដៅខេត្តកោះកុងប្រមាណ ១៧ ក្រុមរួចហើយ ប៉ុន្តែនៅមានបងៗកងកម្លាំងនៅតាមតំបន់មួយចំនួន ជាក់ស្តែងបងៗកងទ័ពជួរមុខខាង ៣៣៧ ដែលពួកយើងមិនទាន់ទៅដល់ និង មិនទាន់ទទួលបាន ដូច្នេះខ្ញុំបាទ និង ក្រុមគ្រួសារ នឹងបន្តរៀបចំស្បៀងជាបន្តទៀត ដើម្បីជូនដល់បងៗ»៕

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

បង្ហាញអតីតកាលមួយរបស់ ចាន់ គង្ការ កាលពី ១០ ឆ្នាំមុន ពាក់ព័ន្ធវិស័យបវរកញ្ញាដែលអ្នកគាំទ្រមិនធ្លាប់ដឹង

តស់! មកដឹងចំណុចពិសេសៗរបស់សមាជិកក្រុមចម្រៀង 4T ម្នាក់ៗសុទ្ធតែមិនធម្មតា

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ស្វែងរកព័ត៌មាន​ ឬវីដេអូ