អ្នកមានសង្សារស្រីអាយុច្រើនជាង សុទ្ធតែសំណាង មិនមែនមកពីទ្រព្យសម្បត្តិលុយកាស តែគឺជារឿងប៉ុន្មានយ៉ាងនេះ 

Share This

នៅក្នុងទំនាក់ទំនងស្នេហា បើបុរសសង្សារមានអាយុច្រើនជាងមិនជាថ្វី តែបើមនុស្សស្រីមានអាយុច្រើនជាង គេនឹងមានអារម្មណ៍ហាក់ដូចមិនទំនង ដោយគេគិតថា បុរសអាចជាទីបង្គង ឬរឹងមាំអាចពឹងពាក់បាន។ យ៉ាងណាមិញ តាមការសិក្សាជាច្រើន ការមានសង្សារស្រីអាយុច្រើនជាង មិនត្រឹមតែលើសពីភាពរឹងមាំប៉ុណ្ណោះទេ តែក៏មានប្រយោជន៍ជាមួយបទពិសោធជីវិតច្រើនផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៥ យ៉ាង នៃការមានសង្សារស្រីអាយុច្រើនជាង។

១. ពូកែសន្ទនា

ស្ត្រីអាយុច្រើន ច្រើនតែវ័យឆ្លាត ដោយសារពួកគេមានបទពិសោធច្រើន  ដែលអាចបង្កើតការសន្ទនាជាមួយគំនិតល្អៗ យោបល់គួរឱ្យចាប់អារម្មណ៍ និង មានការយល់ដឹងទូលំទូលាយ។

២. មិនងាយរត់ចោលដៃគូ

ស្ត្រីអាយុច្រើនមានគំនិតដូចបុរស នាងយល់ពីខ្លួនឯងច្បាស់ និង ដឹងពីអ្វីដែលនាងចង់បាននៅក្នុងទំនាក់ទំនង។ នាងមានការប្តេជ្ញាខ្ពស់ ហើយតែងតែលើកឡើងនូវចំណុចល្អៗ ដើម្បីរក្សាទំនាក់ទំនង។ ជាពិសេស នៅពេលជួបស្ថានភាពលំបាក នាងតែងតែចូលរួមដោះស្រាយ មិនងាយរត់ចោលបុរសដៃគូឡើយ។

៣. ស្រលាញ់មួយណា ច្បាស់មួយហ្នឹង!

ស្ត្រីវ័យក្មេង ភាគច្រើននាងរីករាយតែពេលកំពុងទាក់ទងស្នេហាគ្នាប៉ុណ្ណោះ ដល់ពេលឆ្អែតឆ្អន់ នាងក៏ដោះដៃ ទៅរកអ្នកផ្សេងអារម្មណ៍ប្លែកថ្មី។ ផ្ទុយមកវិញ ស្ត្រីអាយុច្រើនជាង នាងយល់ពីផលវិបាកក្នុងការស្វែងរកមនុស្សច្បាស់លាស់ ហេតុដូចនេះ នៅពេលនាងរកឃើញបុរសណាម្នាក់ដែលត្រូវចិត្ត នាងនឹងព្យាយាមធ្វើឱ្យទំនាក់ទំនងរលូន ដោយមិនបោះបង់ងាយៗ ព្រោះតែហេតុផលល្ងង់ខ្លៅ។ ជាធម្មតា នាងគិតគូរវែងឆ្ងាយ និង គិតតែរឿងមានប្រយោជន៍ដល់ទំនាក់ទំនង។​

៤. ទន់ភ្លន់ តែមិនទន់ជ្រាយ

ស្ត្រីអាយុច្រើន តែងមានភាពរឹងមាំ នាងមានភាពក្លាហាន មានមហិច្ឆតា និង ចាប់ផ្តើមមានគោលដៅច្បាស់លាស់។ នាងអាចបង្កើតការសម្រេចចិត្តអ្វីមួយដោយខ្លួនឯង និង អាចធ្វើរឿងជាច្រើនដោយខ្លួនឯង ដោយមិនចាំបាច់ឱ្យដៃគូមកឈឺក្បាលជាមួយនាង។ ពេលខ្លះនាងក៏ជាអ្នកត្រួសត្រាយផ្លូវ នាំមកនូវដំបូន្មានល្អៗដល់ដៃគូផងដែរ។

៥. អាចរៀនច្រើនពីនាង!

ដោយសារនាងបានឆ្លងកាត់មេរៀនជីវិតមុន នាងនឹងចែករំលែកបទពិសោធ មិនថាការគិត ចំណេះដឹង ការប្រកួតប្រជែង រួមជាមួយភាពវ័យឆ្លាត ដែលអាចអភិវឌ្ឍន៍រីកចម្រើនទាំងនាង និង ដៃគូ៕​

ប្រភព៖ ED

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ប្រយ័ត្នៗផង! ចាហួយផ្សំកញ្ឆា គ្មាន​អាជ្ញាប័ណ្ណ​ ដាក់លក់បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេងៗ

ឃើញ Peypey Dy បង្ហាញអារម្មណ៍មានអម្រែកលើស្មាធ្ងន់ ជី ដេវីត ចេញមកលើកទឹកចិត្តភ្លាម

ឯកឧត្តមបណ្ឌិត ឆាយ សុផល គោរពស្នើដល់ថ្នាក់ដឹកនាំ ចង់រក្សាទីតាំងរងគ្រោះដោយគ្រា-ប់ផ្លោងថៃ ទុកជាប្រវត្តិសាស្ត្រ

ទឹកចិត្តជ្រះថ្លា! ឮដំណឹងលោក ព្រាប សុវត្ថិ បុកល្ហុង ទទួលមរណ-ភាព ឧកញ៉ា ព្រាប សុវត្ថិ ចូលរួមរំលែកទុក្ខ និង ចូលបច្ច័យនូវថវិកាមួយចំនួន

បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

ព័ត៌មានបន្ថែម

មន្តស្នេហ៍បងទាហាន! ចំណុចពិសេស ៥ យ៉ាងរបស់ទាហាន បើបានធ្វើប្តី ដឹងតែសំណាងមួយជីវិត

អ្នកធ្វើការ Office បើមានទម្លាប់ប្រចាំ ៥ យ៉ាងនេះ គួរឆាប់ផ្លាស់ប្ដូរចេញ ប្រយ័ត្នធ្វើការបានលុយហើយមិនបានចាយ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

ស្ថានភាពកំពុងតានតឹង! អ្នកធ្វើការប្រាក់ខែខ្ទង់ ៥០០ ដុល្លារ អាចសាកក្បួនចាយលុយ ៥ យ៉ាងនេះ ហើយឆ្លៀតសន្សំទុកពេលត្រូវការចាំបាច់

ធ្វើការមានមេស្រួល បុគ្គលិកឆ្លាតតែងចេះឆ្មក់ឱកាស ទាញប្រយោជន៍ពីគុណសម្បត្តិ ឯបុគ្គលិកល្ងង់ ច្រើនតែកាច់ឫក លទ្ធផលចុងក្រោយពិបាកស្មាន

ជួបឬនៅ? មនុស្សធ្វើខុសតែមិនទទួលស្គាល់កំហុស ធាតុពិតគឺកំសាកធ្វើអីបានតែល្អមើល គ្មានថ្ងៃរីកចម្រើន ហើយគ្មានញាតិរាប់ទៀត

ចង់លាឈប់ពីកន្លែងការងារ តែអារម្មណ៍នៅទាក់ទើរ មើលតែប៉ុន្មានចំណុចនេះ ដឹងតែសម្រេចចិត្តបានលឿន

ធ្វើមេគេកុំយល់តែចិត្តខ្លួនឯងពេក យល់ចិត្តកូនចៅខ្លះផង បើចេះផ្សំគ្រឿងបន្តិច ផ្គាប់ត្រូវចិត្តបន្តិច ដឹងតែកូនចៅធ្វើការងា-ប់ចោល