អ្នកមានម៉ូតូ ចង់ប្ដូរទៅស្លាកលេខពិសេស «កម្ពុជា» ត្រូវមានឯកសារទាំងនេះ ចំណែកតម្លៃចាប់ពី ១២ ម៉ឺនរៀល

Share This

នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំណួរប្រចាំខែឧសភា ដែលបានសួរថា ៖ «តើផ្លាកលេខ “រាជធានី-ខេត្ត” អាចប្ដូរមក “កម្ពុជា” សម្រាប់ទោចក្រយានយន្ត​ ត្រីចក្រយានយន្ត ឬ ម៉ូតូកង់បួនបានដែរឬទេ? តម្រូវឱ្យមានឯកសារអ្វីខ្លះ? និង តម្លៃប៉ុន្មាន?»

ចំពោះចម្ងល់ទាំងអស់នេះ ទំព័រហ្វេសប៊ុកផេករបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យដឹងថា ករណីនេះគឺអាចស្នើសុំប្ដូរបាន ដោយត្រូវបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី «រាជធានី-ខេត្ត» ហើយត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖

– ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត)
– អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ៖

១. រូបវន្តបុគ្គល

– ពលរដ្ឋខ្មែរ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– ជនបរទេស ៖ លិខិតឆ្លងដែន និង ទិដ្ឋាការមានសុពលភាព និង លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ច្បាប់ដើមចេញដោយស្ថាប័នមានសមត្ថកិច្ច)

២. នីតិបុគ្គល៖

– វិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និង ប័ណ្ណប៉ាតង់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច)
– ប័ណ្ណសម្គាល់យានជំនិះចាស់ និង ស្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)

ដោយឡែក ចំពោះកម្រៃសេវាមានដូចខាងក្រោម ៖
– ចុះបញ្ជីលេខពិសេស តម្លៃ ១២០.០០០ រៀល
– រក្សាទុកលេខរាជធានី-ខេត្ត តម្លៃ ១.០០០.០០០៛។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងទៅកាន់លេខ ១២៧៥៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ទាន់ហេតុការណ៍! ថ្ងៃទី ១២-១៣ នេះ កងកម្លាំងប៉ារ៉ា និង តម្រួតព្រំដែនថៃ បានរាយលួសបន្លា និង ដាក់កង់ឡាន នៅភូមិជោគជ័យ ក្នុងទឹកដីរបស់កម្ពុជា

កូនភ្លាត់មាត់ប្រាប់ឪពុកថា ម្តាយទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងរាល់ថ្ងៃ ដល់ប្ដីលួចតាមដានស្រាប់តែធ្លាក់ថ្លើមក្ដុក ព្រោះប្រពន្ធទៅលួចហូបចុករបស់ក្រៅផ្ទះសោះ

រឿងតូចក្លាយជារឿងធំ! ប្ដីប្រពន្ធមួយគូនៅចិន ឈ្លោះគ្នាខ្លាំងដល់ថ្នាក់ប្ដឹងផ្ដល់លែងលះចែកទ្រព្យគ្នា ដោយសារពងទាមួយគ្រាប់

ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្នះខ្នែងដៃជើង ចុះខេត្តរួមចំណែកជួយរៀបចំស្បៀង និង ធ្វើនំខ្មែរត្រៀមសម្រាប់កងទ័ពជួរមុខ

សិប្បកម្មមួយកន្លែងនៅកំបូល នាំចូលប៊ីចេង ម្សៅស៊ុបពីចិនខុសច្បាប់ តែដាក់យីហោថាផលិតនៅថៃ រួចលក់ចែកចាយនៅខ្មែរ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ថ្ងៃទី ១២-១៣ នេះ កងកម្លាំងប៉ារ៉ា និង តម្រួតព្រំដែនថៃ បានរាយលួសបន្លា និង ដាក់កង់ឡាន នៅភូមិជោគជ័យ ក្នុងទឹកដីរបស់កម្ពុជា

កូនភ្លាត់មាត់ប្រាប់ឪពុកថា ម្តាយទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងរាល់ថ្ងៃ ដល់ប្ដីលួចតាមដានស្រាប់តែធ្លាក់ថ្លើមក្ដុក ព្រោះប្រពន្ធទៅលួចហូបចុករបស់ក្រៅផ្ទះសោះ

សិប្បកម្មមួយកន្លែងនៅកំបូល នាំចូលប៊ីចេង ម្សៅស៊ុបពីចិនខុសច្បាប់ តែដាក់យីហោថាផលិតនៅថៃ រួចលក់ចែកចាយនៅខ្មែរ

EDC ជូនដំណឹង! ចាប់ពីស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលវេលាកំណត់នេះ

កុំមើលរំលង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីកត្តា ៧ យ៉ាងតែងមានក្នុងជីវភាពប្រចាំថ្ងៃ អាចបង្កឱ្យកើតមានជំងឺមហារីក

តុលាការនៅឥណ្ឌា ចេញដីកាចាប់ឆ្កែអនាថារាប់សែនក្បាលនៅក្នុងទីក្រុងញូវដេលី ក្រោយប្រជាជនកើតជំងឺឆ្កែឆ្កួតច្រើនគួរឱ្យបារម្ភ

មានគម្រោងទៅលេងកំពតខែនេះប្រយ័ត្នផង! ក្រសួងប្រកាស ចាប់ពីថ្ងៃនេះ ដល់ដាច់ខែសីហា នឹងមានភ្លៀង ផ្គររន្ទះ រលកសមុទ្រខ្ពស់បង្គួរ

អ្នកខេត្ត ឬអ្នកភ្នំពេញចង់ធ្វើ Passport! មកស្គាល់ទីតាំង ៨ កន្លែងនៅកម្ពុជា សម្រាប់ធ្វើលិខិតឆ្លងដែន ឬ Passport