នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) នឹងដាក់ដំណើរការឆាប់ៗខាងមុខនេះហើយ។
ដោយឡែក កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏ធ្លាប់បានស្ទង់មតិពីមហាជន អំពីតម្លៃនៃការដាក់ដំណើរការនេះផងដែរ ដោយកាលនោះ ក្រសួងបានស្ទង់មតិថា បើសិនមានលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ តើចង់ឱ្យមានតម្លៃទាបបំផុតចាប់ពីប៉ុន្មាន រហូតដល់តម្លៃខ្ពស់បំផុតប៉ុន្មាន?
ក. ចាប់ពី ២០០.០០០៛ ដល់ ៨.០០០.០០០៛
ខ. ចាប់ពី ១០០.០០០៛ ដល់ ១២.០០០.០០០៛
គ. ផ្សេងៗ (ខមិនខាងក្រោម)៕