និយាយពី Influencer ប្រុសស្រី កញ្ញា Jasmine និង ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត មួយរយៈក្រោយនេះ ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចាប់អារម្មណ៍តាមដានខ្លាំង ក្រោយពីបានឃើញអ្នកទាំងពីរ បង្ហាញសកម្មភាពជាមួយគ្នាច្រើនទាំងការងារ និង ដើរកម្សាន្តផ្សេងៗ។


ពិតណាស់ Influencer មួយគូនេះ បានចាប់ដៃគ្នាថតវីដេអូខ្លីៗបង្ហោះលេងលើបណ្ដាញសង្គម ព្រមទាំងឃើញដើរកម្សាន្តទាំងក្នុង និង ក្រៅប្រទេសជាមួយគ្នា ក្នុងរូបភាពជាគូបែបស្និទ្ធស្នាលផ្អែមល្ហែមដូចគូសង្សារ។


ជាមួយគ្នានេះដែរ មហាជនអ្នកគាំទ្រជាច្រើនក៏បានចាប់អារម្មណ៍ និង សរសើរពីភាពស័ក្តិសមរបស់អ្នកទាំងពីរ សុទ្ធតែជាប្រុសសង្ហាស្រីស្អាត ហើយក្នុងនោះក៏មានការសង្ស័យពីអ្នកគាំទ្រជាច្រើនថា អ្នកទាំងពីរអាចនឹងកំពុងសាងទំនាក់ទំនងពិសេសនឹងគ្នាទៀតផង ព្រោះសកម្មភាពនីមួយៗរបស់ពួកគេគឺជិតដិតដូចគូសង្សារអ៊ីចឹង៕








