អូសមិនផុតសោះ! ផ្ទុះចចាមអារ៉ាមក្ដៅគគុកជុំវិញរឿងមានប្តីរបស់ម្ចាស់ប្រ៊េនល្បីម្នាក់ លួចឆីកូនចៅឯងឱ្យមានផ្ទៃពោះ រួចបង្ខំឱ្យយកកូនចេញ

Share This

ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងផ្ទុះការចែករំលែក និង វែកញែកជាបន្តបន្ទាប់ក្នុងរឿងរ៉ាវមួយទាក់ទងក្នុងចង្កោមអ្នកលក់អនឡាននៅកម្ពុជា ក្រោយពីបានឃើញសំណេរវែងឆ្ងាយរបស់នារីម្នាក់បានសរសរទម្លាយពីរឿងរ៉ាវដ៏ជូរចត់មួយនៅក្នុងគ្រុបនៅលើហ្វេសប៊ុក។

សំណេរក្នុងគ្រុបនៅលើហ្វេសប៊ុកនោះបានឱ្យដឹងថា នារីម្នាក់ត្រូវបានស្វាមីម្ចាស់ប៊្រេនល្បីមួយធ្វើឱ្យមានផ្ទៃពោះ និង បង្ខំឱ្យយកកូនចេញពីផ្ទៃទៀតផង។ សំណេរនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមហាជនអ្នកលេងហ្វេសប៊ុកនៅកម្ពុជា។

ក្នុងសំណេរនោះបានលម្អិតថា ៖ «អធ្យាស្រ័យ Admin និង បងៗអ្នកភូមិ ខ្ញុំមានរឿងលាក់ក្នុងចិត្តយូរមកហើយ មិនហ៊ានប្រាប់នរណាទេ។ ខ្ញុំមកទីនេះ ដើម្បីនិយាយឱ្យបានធូរចិត្ត និង សារភាពកំហុសរបស់ខ្លួនឯង។ ខ្ញុំបានធ្វើការជាមួយម្ចាស់ប៊្រេនល្បីម្នាក់នៅស្រុកខ្មែរ គាត់តែងតែ​សរសេី​ និង​ អួតបង្ហាញ​គេឯងថាប្តីគាត់ល្អខ្លាំង​ បែបនេះបែបនោះ មួយម៉ាត់ណាក៏ប្តី​គាត់ល្អដែរ​ ពេញៗមាត់លើ FB sweet​ ផ្អែមល្ហែមខ្លាំង។

តែការពិតនៅពីក្រោយខ្នង​វិញ​ ប្តីគាត់ឆាតញ៉ែស្រី​តាពាស​ ញ៉ែកូនចៅខ្លួនឯង ក្នុងនោះរួមទាំងខ្ញុំ ហេីយ​លួចទាក់ទង​ BA និង កូនចៅខ្លួនឯងសឹងគ្រប់គ្នា ធ្វេីខ្ញុំទៅ​ live ទៅណាមកណាធ្វេីការងារ​ម្តងៗ គាត់តែងតែព្យាយាមបបួលខ្ញុំ អូសទាញខ្ញុំជាច្រើនលេីកច្រេីនសារ​ រហូតដល់ថ្ងៃមួយ ខ្ញុំចាញ់បោកពាក្យលួងលោមគាត់​ ដោយគាត់សន្យាថា​នឹងឱ្យប្រពន្ធគាត់​លេីកខ្ញុំធ្វេី​ BA ធំជាងគេ​ ផ្ទុះល្បីជាងគេ​ ក្នុងចំណោម​កូនចៅក្នុងក្រុមរហូតខ្ញុំដល់ថ្ងៃមួយ​ ខ្ញុំក៏បានជ្រុលជ្រួស​ដេកជាមួយគាត់​ រួចពួកយើងតែងតែលួចជួបគ្មារហូត ទោះបីពេលខ្លះមកធ្វេីការងារក៏ឆ្លៀតបានតិច​ដែរ រហូតដល់ខ្ញុំមានកូន​ ប៉ុន្តែគាត់អត់ឱ្យខ្ញុំទុកទេ គាត់គំរាមខ្ញុំ ដាច់ខាតត្រូវតែយកកូនចេញ រហូតមកដល់ឥលូវប្រពន្ធគាត់មានកូន។

ខ្ញុំក៏ស្រណោះខ្លួនឯង និង អាណិតកូនខ្ញុំណាស់! ខ្ញុំមានកូន​មុនប្រពន្ធគាត់ទៀត។ ខ្ញុំមិនព្រម​ គិតថានឹងលួចទុកកូន​ ហេីយចេញឱ្យឆ្ងាយ តែគាត់​ទិញថ្នាំ​ឱ្យខ្ញុំ​ ហេីយលួងលោមខ្ញុំឱ្យផឹកថ្នាំនោះ គាត់មិនឱ្យខ្ញុំទុកកូនហ្នឹងទេ ថា​ចាំឆ្នាំ​ផ្សេង​ចាំយកកូន​ ព្រោះគាត់ឆុងនឹងឆ្នាំកូន​ក្នុងពោះខ្ញុំ។ ខ្ញុំមិនដឹងថាខ្ញុំជា​កូនចៅទីប៉ុន្មានទេ ដែលគាត់បានដេកជាមួយ ប្រពន្ធគាត់មិនដែលដឹងទេ។ គាត់ឆ្លៀតមួយភ្លែតៗមកក្រៅ ហើយកុហកប្រពន្ធទៅនេះទៅនោះបាត់មួយភ្លែតៗហ្នឹង គឺគាត់មកដេកជាមួយកូនចៅខ្លួនឯង។ តែអ្វីដែលខ្ញុំចង់លាតត្រដាងការពិតនោះ គាត់បានទាក់ទង និង ដេកជាមួយកូនចៅ ហើយនឹង BA ខ្លួនឯងសឹងគ្រប់គ្នា អ្នកខ្លះលួចផ្តល់នេះ​ ផ្តល់នោះ​ លុយខ្លះ​ៗ។

ខ្ញុំពិតជាស្តាយ និង ដឹងថាខ្លួនឯងខុសខ្លាំង ដែលធ្វើបែបនេះជាមួយមេស្រី ទាំងដែលគាត់ខំទុកចិត្តខ្ញុំ ហើយអ្វីដែលស្តាយបំផុត គឺខ្ញុំបានសម្លាប់កូនខ្លួនឯង ដែលមិនដឹងអី។ ខ្ញុំមិនចង់ទេ ខ្ញុំចង់ទុកកូនខ្ញុំណាស់ តែខ្ញុំចាញ់បោកពាក្យលួងលោម​ផង​ ខ្ញុំខ្លាចគាត់ធ្វេីឱ្យបែកធ្លាយ​ video ខ្ញុំ​ (គាត់តែងតែថតរូបហ្នឹងពេលមានអីៗ) ដោយសារតែស្រឡាញ់​ម្តងហេីយម្តងទៀត​ ទើបខ្ញុំសុខចិត្តធ្វើបែបហ្នឹង។ ខ្ញុំនិយាយសារភាពអស់ហើយ ប៉ុណ្ណេះខ្ញុំបានធូរចិត្តតិចហើយ តាំងពីខ្ញុំបាត់បង់កូនមកខ្ញុំសឹងតែមានបញ្ហាផ្លូវចិត្តហើយ ខ្ញុំពិតជាអន់ចិត្តខ្លាំង ដែលគាត់មិនអាណិតក្មេង ដែលនៅក្នុងពោះខ្ញុំ តែគាត់សប្បាយអរ​ ពេលប្រពន្ធគាត់មា​នកូន​។

អរគុណបងបងដែលបានចំណាយពេលវេលាអាន ហើយកុំជេរខ្ញុំអី ខ្ញុំក៏ជាជនរងគ្រោះ និង ត្រូវគេបង្ខំលួងលោមដែរ ទៅថ្ងៃមុខទៀតមិនដឹងថាដល់វេនកូនចៅ និង BA មួយណាទេ។  អ្វីដែលខ្ញុំចង់និយាយខ្ញុំ និយាយរួចហើយ ក៏បានស្ងប់ចិត្តដែរ»។

យ៉ាងណាមិញ ជាមួយនឹងសំណេរដែលកំពុងផ្ទុះល្បី និង មានការចែករំលែកល្បីសុសសាយនេះ បានធ្វើឱ្យមហាជនជាច្រើនចាប់ផ្តើមបញ្ចេញមតិផ្សេងៗគ្នា។ ឯក្នុងចង្កោមអ្នកលក់អនឡាញវិញ គេក៏កំពុងឃើញមានការលើកដាក់រឿងរ៉ាវនេះទៅអ្នកនេះអ្នកនោះមិនដាច់ ហើយក៏មានខ្លះលើកឡើងថា អាចជារឿងប្រឌិតដើម្បីទាក់ទាញចំណាប់អារម្មណ៍ផងដែរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ជាអ្នកគ្រប់គ្រង បើថៅកែស្តីថាកូនចៅត្រូវចេះការពារ តែមិនមែនការពារគ្រប់រឿងនោះទេ គឺការពាររឿងទាំង ៥​ នេះ

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

(វីដេអូ) មិនសូវរ៉េបមែន តែ មុត ភារិន ជាចំណែកធំមួយបំបុកឱ្យ La Cima Cartel និង សិល្បករជាច្រើនទៀតល្បីល្បាញនៅកម្ពុជា

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

ព័ត៌មានបន្ថែម

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ