អ្នកផលិតមាតិកា ឡុង ម៉ូនីកា និង ស្វាមី ប្រាប់មូលហេតុរៀបការយូរឆ្នាំ តែមិនទាន់សម្រេចចិត្តយកកូន

Share This

មួយប៉ប្រិចភ្នែកសោះ អ្នកផលិតមាតិកាម្ហូបដ៏ល្បី អ្នកនាង ឡុង ម៉ូនីកា និង ស្វាមីជនជាតិអាល្លឺម៉ង់ Michael បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយគ្នារយៈពេល ៥ ឆ្នាំមកហើយ ដោយគូស្វាមីភរិយាខុសសញ្ជាតិមួយគូនេះ បានរៀបការជាមួយគ្នានៅលើទឹកដីប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩ ហើយបើគិតមកដល់ឆ្នាំ ២០២៥ នេះ ពួកគេទាំងពីរបានរួមរស់ជាប្ដីប្រពន្ធរយៈពេលជាង ៦ ឆ្នាំហើយ។

ពិតណាស់ កូនខ្មែរកំពុងរស់នៅទឹកដីប្រទេសអាល្លឺម៉ង់រូបនេះ បានសម្រេចចិត្តរៀបការជាមួយស្វាមីតាំងពីអាយុ ១៨ ឆ្នាំមកម្ល៉េះ ហើយបើនិយាយដល់ប្រវត្តិស្នេហារបស់អ្នកទាំងពីរ ពួកគេបានជួបគ្នានៅប្រទេសថៃ កាលនោះ អ្នកនាង ឡុង ម៉ូនីកា ចាប់អារម្មណ៍ស្វាមីខ្លាំងត្រង់លោកចេះនិយាយខ្មែរ។

បន្ទាប់ពីទាក់ទងគ្នាមួយរយៈ Michael បានសុំអ្នកនាង ម៉ូនីកា រៀបការ ហើយពួកគេបាននាំគ្នាទៅរស់នៅប្រទេសអាល្លឺម៉ង់ ដែលបច្ចុប្បន្នអ្នកផលិតមាតិកាម្ហូបដ៏ល្បីរូបនេះ ក៏កំពុងបន្តការសិក្សាបន្ថែមនៅទីនោះផងដែរ។

ដ្បិតថាគូស្វាមីភរិយាមួយរូបនេះ បានរៀបការក្លាយជាប្ដីប្រពន្ធច្រើនឆ្នាំមែន ប៉ុន្ដែមកដល់ពេលនេះ អ្នកទាំងពីរនៅមិនទាន់សម្រេចចិត្តយកកូននៅឡើយ ដោយអ្នកនាង ម៉ូនីកា ធ្លាប់បានលើកឡើងថា អ្នកទាំងពីររៀបការព្រោះក្ដីស្រឡាញ់ ហើយក៏ជាប្រពៃណីមួយរបស់ខ្មែរ តែការសម្រេចចិត្តយកកូន ពួកគេមិនទាន់ប្រញាប់ទេ ពួកគេចង់សាងសុភមង្គល និង ត្រៀមខ្លួនឱ្យបានរួចរាល់ជាមុនសិន ម្យ៉ាងពេលនេះ ពួកគេក៏នៅក្មេង ដោយអ្នកនាង ម៉ូនីកា ទើបអាយុ ២៤ ឆ្នាំ ចំណែកស្វាមីទើបមានអាយុ ២៧ ឆ្នាំ។

លើសពីនេះ អ្នកនាង ម៉ូនីកា បានលើកឡើងថា ការធ្វើជាឪពុកម្ដាយគេ មិនមែនជារឿងងាយស្រួយទេ ដូច្នេះអ្នកនាង និង ស្វាមីចង់រៀបចំអ្វីៗឱ្យបានរួចរាល់ ដើម្បីក្លាយជាឪពុកម្ដាយគេ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ផ្ទុះផ្អើលសម្រស់នារីទីបេម្នាក់ មុខមាត់ស្រស់ស្អាតស្រដៀងនឹងតារាស្រីកូរ៉េ Song Hye Kyo ខ្លាំង

ប្ដូរពីតារាសម្ដែងតែងខ្លួនសង្ហាៗ សន ពិសិដ្ឋ ងាកមកផលិតវីដេអូកំប្លែងខ្លីៗតែងខ្លួនជាស្រី ផ្ទុះការចាប់អារម្មណ៍ខ្លាំង

ស្រីស្អាតជប៉ុនម្នាក់ ធ្វើ content រស់នៅក្នុងបន្ទប់ជួលជាមួយសត្វកន្លាតជាង ៣ ម៉ឺនក្បាល ចុងក្រោយជួបរឿងស្មានមិនដល់មួយ

មិនដែលដឹងសោះ! រូបចម្លាក់នៅខ្លោងទ្វារខ្មោច និង នៅប្រាសាទបាលិលេយ្យ មានស្លែដុះពីលើ មើលទៅដូចសក់មនុស្សកំពុងផ្ទុះល្បី

រង់ចាំតែថ្ងៃពិសេសមកដល់! អ្នកសិល្បៈ ៣ គូ ប្រកាសកំណត់ខែឆ្នាំចូលរោងការយ៉ាងរំភើប

ព័ត៌មានបន្ថែម

ផ្ទុះផ្អើលសម្រស់នារីទីបេម្នាក់ មុខមាត់ស្រស់ស្អាតស្រដៀងនឹងតារាស្រីកូរ៉េ Song Hye Kyo ខ្លាំង

ប្ដូរពីតារាសម្ដែងតែងខ្លួនសង្ហាៗ សន ពិសិដ្ឋ ងាកមកផលិតវីដេអូកំប្លែងខ្លីៗតែងខ្លួនជាស្រី ផ្ទុះការចាប់អារម្មណ៍ខ្លាំង

រង់ចាំតែថ្ងៃពិសេសមកដល់! អ្នកសិល្បៈ ៣ គូ ប្រកាសកំណត់ខែឆ្នាំចូលរោងការយ៉ាងរំភើប

មិនទាន់បង្ហើបថ្ងៃល្អ តែ អ៊ីវ៉ា និង គូស្នេហ៍កាន់តែបង្ហាញភាពផ្អែមល្ហែមរាល់ថ្ងៃ

ឃើញរូបមួយសន្លឹកនេះហើយ កាន់តែច្បាស់ពីទំនាក់ទំនងរបស់ សុខ សីឡាលីន និង គូស្នេហ៍ ព្រមទាំងពោះម៉ាយសង្ហាម្នាក់

(វីដេអូ) អ្នកម៉ាក់ មៀលីយ៉ាន ដើរបង្ហាញឈុតនាងរំសាយសក់លើឆាកអន្តរជាតិ ស្រស់ស្អាតទន់ភ្លន់ តែមានអំណាចណាស់

សម្តែងចប់មួយរឿងនេះ Lee Chae Min តួស្ដេចផ្តាច់ការដ៏សង្ហាក្នុងរឿងចុងភៅឆ្លងភព កើតជាតារាល្បីលំដាប់អន្តរជាតិ ការងារហូរចូលដូចទឹក

ស្រស់ស្អាត ស័ក្តិសមឥតទាស់! កុយ អេនណា គ្រងឈុតបុរាណ «រាជធីតាក្សត្រ» ក្នុងសម័យមហានគរដ៏រុងរឿង

ស្វែងរកព័ត៌មាន​ ឬវីដេអូ