អាយុត្រឹម ១៩-២០ ឆ្នាំ​! បុគ្គល ៥ រូបនេះក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង កាន់កាប់ទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារ

Share This

ស្ទើរមិនគួរឱ្យជឿដែលបុគ្គលទាំង ៥ រូបនេះ ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារ ទាំងដែលពួកគេនៅវ័យត្រឹម ១៩-២០ ឆ្នាំ។ បើយោងតាមចំណាត់ថ្នាក់ប្រចាំឆ្នាំ ដែលសារព័ត៌មាន Forbes បង្ហាញចុងក្រោយ ទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់ បើសរុបចូលគ្នាមានរហូតដល់ទៅ ១៨ ពាន់លានដុល្លារអាមេរិកឯណោះ។

១. Johannes von Baumbach អាយុ ១៩ ឆ្នាំ

Johannes von Baumbach​ មានវ័យក្មេងជាងគេក្នុងចំណោមអ្នកស្នងមរតករបស់ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ Boehringer Ingelheim ហើយក៏ជាបុគ្គលថ្មីមួយរូប ដែលត្រូវបានចាត់ចូលក្នុងក្នុងតារាងមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំនេះ។ គិតត្រឹមថ្ងៃទី ៧ ខែ មីនា នេះ លោកមានទ្រព្យសម្បត្តិ 5.4 ពាន់លានដុល្លារ។

២. Livia Voigt អាយុ ២០ ឆ្នាំ

យោងតាមសារព័ត៌មាន The Sun នាង Livia Voigt គឺជាអ្នកស្នងមរតកម្នាក់ក្នុងចំណោមអ្នកស្នងមរតក ១៨ នាក់នៃក្រុមហ៊ុនម៉ូទ័រអគ្គិសនី WEG។ កាលពីឆ្នាំមុន នាងក៏ត្រូវបានគេចាត់ចូលជាមហាសេដ្ឋីវ័យក្មេងនៅលើពិភពលោកផងដែរ។ គិតត្រឹមថ្ងៃទី ៧ ខែ មីនា នេះ ទ្រព្យសម្បត្តិសុទ្ធរបស់នាង ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន 1.1 ពាន់លានដុល្លារ។

៣. Clemente Del Vecchio អាយុ ២០ ឆ្នាំ

ទ្រព្យសម្បត្តិរបស់ Clemente Del Vecchio កើតចេញពីភាគហ៊ុន 12.5% ​​នៅក្នុងក្រុមហ៊ុន Delfin ដែលជាក្រុមហ៊ុនបង្កើតឡើងដោយឪពុករបស់លោកគឺ លោក Leonardo Del Vecchio ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០២២។ គិតត្រឹមថ្ងៃទី ៧ ខែមីនានេះ ទ្រព្យសម្បត្តិសុទ្ធរបស់ Clemente Del Vecchio ត្រូវបានប៉ាន់ប្រមាណថា មានចំនួន 6.6 ពាន់លានដុល្លារ។

៤. Kim Jung-youn អាយុ ២១ ឆ្នាំ

Kim Jung-youn និង ប្អូនស្រីរបស់នាង ក្នុងម្នាក់បានទទួលមរតកភាគហ៊ុន 9% នៅក្នុងក្រុមហ៊ុនបង្កើត និង បោះពុម្ពហ្គេមរបស់កូរ៉េខាងត្បូង-ជប៉ុន Nexon បន្ទាប់ពីឪពុករបស់ពួកគេគឺ Kim Jung-ju ដែលជាស្ថាបនិកក្រុមហ៊ុនបានទទួលមរណភាពនៅឆ្នាំ ២០២២ ។ គិតត្រឹមថ្ងៃទី ៧ ខែមីនា Kim Jung-youn នាងមានទ្រព្យសម្បត្តិសុទ្ធចំនួន 1.3 ពាន់លានដុល្លារ។

៥. Kevin David Lehmann អាយុ ២២ ឆ្នាំ

Kevin David Lehmann កាន់កាប់ភាគហ៊ុន 50% នៅក្នុងក្រុមហ៊ុន dm-drogerie markt ដែលជាហាងលក់គ្រឿងសម្អាងដ៏ធំបំផុតមួយរបស់ប្រទេសអាល្លឺម៉ង់ ដែលមានទីតាំងប្រមាណ ៤១២០ នៅទូទាំងអឺរ៉ុប។ គិតត្រឹមថ្ងៃទី ៧ ខែមីនា លោកមានទ្រព្យសម្បត្តិចំនួន 3.6 ពាន់លានដុល្លារ៕

ប្រភព៖ vnexpress

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ទាន់ហេតុការណ៍! ថៃកំរោលចូលប្រកាសប្រើយន្តហោះ F-16 បើកការវាយប្រហារលើកម្ពុជាសាជាថ្មី ដោយយកលេសថាការពារខ្លួន

សម្តេចតេជោ ហ៊ុន សែន ៖ បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា

ទាន់ហេតុការណ៍! ម៉ោង ៥ ព្រឹកមិញ យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ៤ ទីតាំង កម្ពុជាមិនបាញ់តបតឡើយ

ជាអ្នកគ្រប់គ្រង បើថៅកែស្តីថាកូនចៅត្រូវចេះការពារ តែមិនមែនការពារគ្រប់រឿងនោះទេ គឺការពាររឿងទាំង ៥​ នេះ

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ថៃកំរោលចូលប្រកាសប្រើយន្តហោះ F-16 បើកការវាយប្រហារលើកម្ពុជាសាជាថ្មី ដោយយកលេសថាការពារខ្លួន

សម្តេចតេជោ ហ៊ុន សែន ៖ បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា

ទាន់ហេតុការណ៍! ម៉ោង ៥ ព្រឹកមិញ យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ៤ ទីតាំង កម្ពុជាមិនបាញ់តបតឡើយ

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ