អស្ចារ្យមិនធ្លាប់មាន! គោជល់ ពាំនាំកម្មវិធី «Red Bull Power» កម្មវិធីប្រកួតប្រជែងកម្លាំងដ៏ធំដំបូងគេ និង មានតែមួយគត់នៅកម្ពុជា ជាមួយប្រាក់រង្វាន់ ១០០ លានរៀល

Share This

មកដល់ហើយ…! ឱកាសអស្ចារ្យមិនធ្លាប់មានកំពុងរង់ចាំលោកអ្នក ពេលនេះភេសជ្ជៈ គោលជល់ បាន និង កំពុងពាំនាំនូវកម្មវិធីប្រកួតប្រជែងកម្លាំងដ៏ធំ ដំបូងគេ និង មានតែមួយគត់នៅប្រទេសកម្ពុជា មកកាន់កម្ពុជាហើយ នោះគឺ «Red Bull Power» ឬ «កម្លាំងគោជល់»។

កម្មវិធីនេះ បើកឱកាសឱ្យដាក់ពាក្យប្រកួតបានទាំងបេក្ខជន និង បេក្ខនារី ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ដោយតម្រូវឱ្យបេក្ខជនទាំងពីរភេទចូលរួមបង្ហាញសមត្ថភាព កម្លាំង ភាពអំណត់ យុទ្ធសាស្ត្រ ក៏ដូចជាភាពក្លាហាន ការសាកល្បងសមត្ថភាព ឬ វិញ្ញាសា ដែលគណៈកម្មការនឹងរៀបចំទៅតាមដំណាក់កាលនីមួយៗ។

កន្លងទៅនេះ ការសាកល្បងសមត្ថភាព និង ជ្រើសរើសបេក្ខជន ពីកម្មវិធីបានធ្វើឡើងចំនួន ៣ ទីតាំងផ្សេងគ្នារួចមកហើយ ដោយទីតាំងទី ១ ស្ថិតនៅរាជធានីភ្នំពេញ ផ្សារទំនើប K-Mall កាលពីថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ ២០២៥។ ទីតាំងទី ២ ស្ថិតនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម កាលពីថ្ងៃទី ២២-២៣ ខែមីនា ២០២៥ និង ទីតាំងទី ៣ ស្ថិតនៅផ្សារភូពុយ ខេត្តបាត់ដំបង បានធ្វើឡើងកាលពីថ្ងៃទី ២៩-៣០ ខែមីនា ឆ្នាំ ២០២៥។

សម្រាប់បេក្ខជន និង បេក្ខនារី នៅតាមបណ្តាខេត្ត និង រាជធានីភ្នំពេញ ដែលមានចំណាប់អារម្មណ៍ និង មិនទាន់បានដាក់ពាក្យចូលរួមប្រកួតសាកល្បងសមត្ថភាពនោះ លោកអ្នកនៅតែមានឱកាសពិសេស ដោយអាចមកចុះឈ្មោះបាននៅទីតាំងស្ថានីយទូរទស្សន៍ CTN ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៣ ដល់ទី ៥ ខែមេសា ឆ្នាំ ២០២៥។ លឿនឡើង ឱកាសនៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ!

បន្ទាប់ពីជ្រើសរើសបានបេក្ខជន និង បេក្ខនារីដែលមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំមួយនេះរួច តើនឹងមានអ្វីប្លែក? សូមកុំភ្លេចរង់ចាំទស្សនាការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង ទំព័រហ្វេសប៊ុកផ្លូវការ Red Bull Cambodia ឆាប់ៗនេះ។ អ្នកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ដល់ទៅ ១00 000 000 រៀល។

កុំឱ្យខកខានឱកាសកាលនេះ រួសរាន់ដាក់ពាក្យទាំងអស់គ្នា ដើម្បីបង្ហាញពីភាពខ្លាំងរបស់អ្នក ឆ្ពោះទៅកាន់ឱកាសផ្លាស់ប្តូរវាសនា ក្លាយជាម្ចាស់ប្រាក់រង្វាន់ដ៏ធំពី គោជល់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ៖ 095 999 053៕

សូមចុចទីនេះទស្សនាវីដេអូ

សូមចុចទីនេះទស្សនាវីដេអូ

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

លិបលៗច្រើនឆ្នាំ ហាក់ រីខត បាត់មុខពីវិថីសិល្បៈជាថ្មី សូម្បីទំនាក់ទំនងលើបណ្ដាញសង្គមក៏ស្ងាត់ឈឹង

មើលៗខ្លួនឯងផង! បើផុងចូល ៤ យ៉ាងនេះ អ្នកអាចកំពុងប្រឈមបញ្ហាផ្លូវចិត្ត បើកែមិនទាន់ត្រៀមបើកថ្នាំវិកលចរិតទៅ

ឪពុកជាមហាសេដ្ឋីពិភពលោក តែកូនស្រី Elon Musk គ្មានភាពកក់ក្ដៅពីគ្រួសារ ប្រឹងរកលុយចិញ្ចឹមជីវិតខ្លួនឯង

ឃើញហើយបះសក់! ផ្សិតចម្លែកមានរូបរាងដូចម្រាមដៃជើងខ្មោ/ច អ្នកអត់ស្គាល់អាចព្រលឹងចុងសក់

រឿន ណាត មិននឹកនាត្រឡប់មកបន្តអាជីពសិល្បៈ បែរសំងំរស់នៅប្រើជីវិតសាមញ្ញជាមួយស្វាមីនៅអាមេរិក

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ