អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

Share This

បន្ទាប់ពីរង់ចាំជាច្រើនខែ​ដោយក្ដីរំភើប ទីបំផុត តារាសម្ដែងលោក ប៉ាន់ ខែមម៉ានូ តួឯកប្រុសក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានឃើញមុខទាយាទដំបូងហើយជាកូនប្រុស ដែលភរិយារបស់លោកបានសម្រាលប្រកបដោយសុវត្ថិភាពតាមធម្មជាតិនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥។

តាមរយៈការបង្ហោះចែករំលែករូបភាពលើហ្វេសប៊ុករបស់លោក ប៉ាន់ ខែមម៉ានូ ដែលបង្ហាញការស្វាគមន៍កូនប្រុសដំបូងរបស់លោកពេញដោយក្ដីរំភើប ដោយឃើញថាកូនប្រុសមានមុខមាត់ទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ខ្លាំង និង បានដាក់ឈ្មោះឱ្យអូនតូចថា ប៉ាន់ខែម​ នរិន្ទ​។

ក្នុងនោះលោក ប៉ាន់ ខែមម៉ានូ បានបង្ហោះរៀបរាប់ថា ៖ «សូមស្វាគមន៍កូនប្រុសជាទីស្រឡាញ់ ប៉ាន់ខែម នរិន្ទ (PANNKHEM NORIN) កើតនៅថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៥ ៖៤៧ នាទី។ បងសូមអរគុណប្រពន្ធសម្លាញ់ និង សូមកោតសរសើរដ៏ស្មោះ ចំពោះការលះបង់ដ៏ធំធេង និង មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានរបស់អូន ដើម្បីក្រុមគ្រួសារយើង។ គុណទឹកដោះម្ដាយថ្លៃ កូនទាំងពីរសូមគោរពដឹងគុណ លោកឪពុកអ្នកម្តាយទាំងសងខាង បងប្រុស បងស្រី ប្អូនៗ ក្នុងគ្រួសារទាំងអស់ ដែលបានឧបត្ថម្ភ គាំទ្រ លើកទឹកចិត្ត ជ្រោមជ្រែង ថែរក្សា យកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅដល់យើងខ្ញុំ»។

ទន្ទឹមនឹងនេះដែរ មហាជន ក៏ដូចជាមិត្តក្នុងសិល្បៈជាច្រើន កំពុងបង្ហាញការចូលរួមអបអរសាទរដល់តារាសម្ដែងប្រុសរូបនេះ និង ភរិយា ដែលទើបតែទទួលបានកូនដំបូងយ៉ាងគួរឱ្យក្នាញ់រូបនេះផងដែរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ទាន់ហេតុការណ៍! ម៉ោង ៥ ព្រឹកមិញ យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ៤ ទីតាំង កម្ពុជាមិនបាញ់តបតឡើយ

ជាអ្នកគ្រប់គ្រង បើថៅកែស្តីថាកូនចៅត្រូវចេះការពារ តែមិនមែនការពារគ្រប់រឿងនោះទេ គឺការពាររឿងទាំង ៥​ នេះ

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

(វីដេអូ) មិនសូវរ៉េបមែន តែ មុត ភារិន ជាចំណែកធំមួយបំបុកឱ្យ La Cima Cartel និង សិល្បករជាច្រើនទៀតល្បីល្បាញនៅកម្ពុជា

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ព័ត៌មានបន្ថែម

(វីដេអូ) មិនសូវរ៉េបមែន តែ មុត ភារិន ជាចំណែកធំមួយបំបុកឱ្យ La Cima Cartel និង សិល្បករជាច្រើនទៀតល្បីល្បាញនៅកម្ពុជា

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ