អត់រួចខ្លួនទេ! គ្រូបង្រៀន រហស្សនាម «ប៉ាតូច» ត្រូវសមត្ថកិច្ចនាំទៅវាស់កម្ពស់ និង ចាត់ការតាមនីតិវិធីហើយ

Share This

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមប្រភពព័ត៌មានមួយបានបញ្ជាក់ឱ្យបានដឹងពីករណីសមត្ថកិច្ចស្រុកកៀនស្វាយ បានឃាត់ខ្លួនលោកគ្រូបង្រៀនម្នាក់នៅវិទ្យាល័យសិរីដីដុះ ឈ្មោះ ហឿន រ៉ាវី ដើម្បីបន្តនិតិវិធីករណីគំរាមបង្ហោះរូបភាព។

ទាក់ទិនទៅនឹងករណីនេះ តាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យបានដឹងថា ក្រោយទទួលបានបណ្ដឹងរបស់អាណាព្យាបាលសិស្សឈ្មោៈ ជ.ម.ន.ហ្សា នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ មន្ត្រីជំនាញផ្នែកព្រហ្មទណ្ឌស្រុក បានស្រាវជ្រាវលើករណីគំរាមបង្ហោះរូបភាព និង ឆាត ទៅលើករណីលោកគ្រូបង្រៀនមួយរូប មានឈ្មោះ ហឿន រ៉ាវី ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ គ្រូបង្រៀនថ្នាក់ទី ៩-១០ ផ្នែកគណិតវិទ្យា មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈកូនសិស្សមានឈ្មោះ ជ.ម.ន.ហ្សា ភេទស្រីអាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី ៩ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងនោះ បើតាមលទ្ធផលបឋមនៃការបំភ្លឺរបស់សិស្សស្រីឈ្មោៈ ជ.ម.ន.ហ្សា បានបំភ្លឺថា ជាធម្មតាខ្លួនតែងតែមានការរាយការណ៍ជូនលោកគ្រូធម្មតា តាមរយៈតេឡេក្រាម ឬ តាមឆាតពីការរៀនសូត្ររបស់សិស្សក្នុងថ្នាក់ព្រោះ ន.ហ្សា គឺជាប្រធានថ្នាក់។ លុៈដល់ពេលប្រលងមធ្យមសិក្សាបឋមភូមិថ្នាក់ទី ៩ រួច ន.ហ្សា បានឆាតសួរលោកគ្រូ ហឿន រ៉ាវី អំពីលទ្ធផលប្រលង ពេលនោះលោកគ្រូបានប្រាប់ ន.ហ្សា ថាឱ្យទៅមើលនៅផ្ទះលោកគ្រូ ន.ហ្សា ក៏បានទៅដល់ផ្ទះលោកគ្រូឃើញបានពិន្ទុមធ្យម ពេលនោៈលោកគ្រូបានប្រាប់ថាដាក់លុយយកពិន្ទុល្អ តែ ន.ហ្សា មិនបានបង់លុយឡើយ ក៏ត្រឡប់មកផ្ទះវិញស្រាប់តែលោកគ្រូបានឆាតមកតាមរយៈ Messenger ទៅ ន.ហ្សា ឱ្យថតរូបបែបសិចស៊ី ឱ្យលោកគ្រូមើលបើចង់បានពិន្ទុល្អ ខណៈពេល ន.ហ្សា បានថតរូបស្លៀកពាក់រ៉ូបពណ៌សផ្ញើឱ្យលោកគ្រូខាងលើមើល លោកគ្រូរូបនេះបានប្រាប់ ន.ហ្សា ថាឱ្យស្លៀកពាក់បែបសិចស៊ីវិញ ន.ហ្សា ថាអត់មានខោអាវហ្នឹងទេ ក្រោយមក ន.ហ្សា បាន Screenshot ផ្ញើទៅសួរមិត្តភក្ដិពីអត្ថន័យដែលខ្លួនឆាតជាមួយលោកគ្រូចង់ដឹងថា តើមានលោកគ្រូធ្វើចឹងដូចខ្លួនអត់ ទើបមានអាខោន ឡេង ប៊ុ.ន.ន.កញ្ញា/(Bunthon Kanha) យកទៅផុសទើបបែកធ្លាយករណីខាងលើនេះ។

តាមប្រភពបានឱ្យដឹងថា តាមការស្រាវជ្រាវរបស់ផ្នែកជំនាញបានបញ្ជាក់ថា លោកគ្រូ ហឿន រ៉ាវី ពិតជាបានប្រព្រឹត្តអំពើ ដូចខាងលើទៅលើសិស្ស ជ.ម.ន.ហ្សា មែនហើយក៏ធ្លាប់ប្រព្រឹត្តអំពើបែបនេះដាក់សិស្សស្រីផ្សេងទៀតដែរ ខណៈផ្នែកជំនាញកំពុងបន្តស្រាវជ្រាវលើករណីខាងលើ ខណៈបើតាមសំណូមពររបស់សិស្សឈ្មោះ ជ.ម.ន.ហ្សា នៅលើពាក្យបណ្តឹងសុំឱ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់៕

ប្រភព ៖ សម្រែកកូនខ្មែរ

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មកស្គាល់បុរសជាមិត្តភក្តិគ្នាទាំង ៣ សង្ហា ឆ្លាត ពូកែ សំខាន់ជាបុគ្គលកាន់កាប់មុខជំនួញធំៗនៅកម្ពុជា

អ្នកផលិតមាតិកា ឡុង ម៉ូនីកា និង ស្វាមី ប្រាប់មូលហេតុរៀបការយូរឆ្នាំ តែមិនទាន់សម្រេចចិត្តយកកូន

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

ករណីសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក កុំស្លន់ភ័យអី អាចធ្វើតាមវិធីនេះ ១៥ ថ្ងៃក្រោយបានថ្មីវិញហើយ

(វីដេអូ) មិនត្រឹមជាបវរកញ្ញារាងល្វតល្វន់ទេ តែស្រីស្អាត អ៊ិន លក្ខិណា នៅមានជំនាញពិសេសមួយទៀតគ្មានអ្នកដឹង

ព័ត៌មានបន្ថែម

មកស្គាល់បុរសជាមិត្តភក្តិគ្នាទាំង ៣ សង្ហា ឆ្លាត ពូកែ សំខាន់ជាបុគ្គលកាន់កាប់មុខជំនួញធំៗនៅកម្ពុជា

ករណីសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក កុំស្លន់ភ័យអី អាចធ្វើតាមវិធីនេះ ១៥ ថ្ងៃក្រោយបានថ្មីវិញហើយ

មិនចង់កើតជំងឺទឹកនោមផ្អែមប្រភេទ ២ នាំតែពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

សុខៗដុះប្រជ្រុយនៅបាតជើង គិតថាមិនអី​ក៏ចេះតែហីៗទៅ តែតាមពិតជារោគមហារីកស្បែក

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នអស់លុយអត់បានអីវ៉ាន់

(វីដេអូ) ចង់ពិសោធផ្លូវនៅជប៉ុនស្អាតប៉ុនណា ដើរពាក់ស្រោមជើងពណ៌ស លទ្ធផលចុងក្រោយលើសការរំពឹងទុក

មិនធម្មតា! អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពីគ្រូពេទ្យស្ម័គ្រចិត្ត រហូតក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំក្នុងវិស័យអប់រំ និង សុខាភិបាល

កុំតឹងតែងពេក! បុរសម្នាក់មួម៉ៅទៅជាណែនទ្រូងស្ទះខ្យល់មួយរំពេច ក្រោយបង្រៀនកូនធ្វើកិច្ចការផ្ទះ តែកូនអត់ចេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ