មួយរយៈមុន លោក គៀត សុវណ្ណព្រីនណា ដែលល្បីជាកូនភ្លោះសង្ហា និង ជាស្ថាបនិក KDMV បានបញ្ចប់ភាពនៅលីវ ដោយភ្ជាប់ពាក្យជាមួយនារីរូបស្រស់ម្នាក់ ធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង។ ដំបូងឡើយ គ្រប់គ្នាហាក់គិតថាបងប្រុសមានគូមុន ចោលប្អូនប្រុស តែតាមពិតទៅ ប្អូនប្រុសរបស់លោក ដែលឈ្មោះ Sovannpranidh Kiet មានគូស្នេហ៍ផ្អែលល្ហែមយូរយារណាស់ទៅហើយ។
ជាក់ស្តែង តាមរយៈគណនី TikTok ឈ្មោះ axlystartv Katie ដែលទំនងជាគណនីគូស្នេហ៍របស់កូនភ្លោះជាប្អូន Sovannpranidh Kiet បានបង្ហោះរូបភាព និង វីដេអូ ស្និទ្ធស្នាលផ្អែមល្ហែមជាច្រើន មានទាំងការដើរលេងជាមួយគ្នាក្នុង និង ក្រៅប្រទេស រួមទាំងការធ្វើការជាមួយគ្នាផងដែរ។
គូស្នេហ៍របស់កូនភ្លោះជាប្អូនរូបនេះ មើលមកនាងវ័យក្មេង និង ស្រស់ស្អាតជាខ្លាំង។ អ្នកទាំងពីរមានស្ទីល និង រសនិយម សមគ្នាឥតខ្ចោះ។ ក្នុងចំណោមវីដេអូ និង រូបភាព ផ្អែមល្ហែម ក្នុងនោះមានការបង្ហោះមួយដែលថតរូបពីរនាក់ ភ្ជាប់សរសេរនៅលើរូបភាព 6 years ago ឬ ៦ ឆ្នាំកន្លងទៅ ដែលនេះអាចបញ្ជាក់បានថា អ្នកទាំងពីរមានទំនាក់ទំនងគ្នាប្រមាណ ៦ ឆ្នាំមកហើយ៕