ស្មាតហ្វូនអេក្រង់កោងដ៏ស្តើងបំផុតនៅលើពិភពលោក TECNO SPARK SLIM មានដាក់លក់ជាផ្លូវការហើយ!

Share This

ថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន TECNO បានប្រកាសជាផ្លូវការនូវការនូវស្មាតហ្វូនថ្មីរបស់ខ្លួនគឺ TECNO SPARK Slim ដែលជាស្មាតហ្វូនអេក្រង់កោងស្តើងបំផុតលើពិភពលោក ដោយវាមានកម្រាស់ត្រឹមតែ 5.93mm ប៉ុណ្ណោះ។ ទោះជាកម្រាស់5.93mm តែ SPARK Slim នូវរក្សាទំហំថាមពលថ្មដ៏ធំ 5160mAh ជាមួយនឹងរូបរាងរឹងមាំបំផុតដែលបានឆ្លងកាត់ការបញ្ជាក់វិញ្ញាបនប័ត្រ ការពារធ្លាក់ និងធន់កម្រិតយោធាដើម្បីធានានូវភាពធន់។

ស្មាតហ្វូននេះនៅតែបន្តជាមួយនឹងលក្ខណៈពិសេសធ្វើឡើងសម្រាប់យុវវ័យដែលអ្នកគាំទ្រសេរ៊ី SPARK។ ខ្នងក្រោយធ្វើឡើងពី Fiber Glass លំដាប់អវកាស (aerospace-grade fiberglass) ដែលធ្វើឱ្យស្មាតហ្វូននេះកាន់តែស្តើងនិងរឹងមាំខ្លាំង ជាមួយនឹងកញ្ចក់ កោង 3D ដ៏ប្រណិត និងតួខ្លួនទម្ងន់ស្រាលធានានូវអារម្មណ៍ងាយស្រួលកាន់ក្នុងដៃ។ ចំណុតពិសេមានការរចនាដ៏ទាក់ទាញជាមួយភ្លើងជូនដំណឹងMood light បង្ហាញពីអារម្មណ៍
នៅផ្នែកកាមេរ៉ា ប្រដូចទៅនឹងភ្នែកតុក្កតាបែបអនាគត។

ខណៈដែលជម្រើសពណ៌រស់រវើកបានគូសបញ្ជាក់បន្ថែមពីភាពលេចធ្លោរបស់ស្មាតហ្វូនេះ។ ជាមួយនឹងរូបរាងស្តើង ភាពទាន់សម័យ របស់ស្មាតហ្វូនថ្មីនេះ SPARK Slim ផ្តល់នូវបទពិសោធន៍ថ្មីដ៏អស្ចារ្យប្លែកដែលលើសពីការរំពឹងទុកក្នុងចំណោមស្មាតហ្វូនទាំងអស់។

ស្តើងតែមានថាមពលថ្មខ្លាំង៖ ការរចនាស្តើងបំផុត និងដំណើរការប្រើប្រាស់បានយូរបំផុត
TECNO SPARK Slim បានបង្ហាញខ្លួនជាស្មាតហ្វូនអេក្រង់កោងដែលស្តើងបំផុតលលើពិភពលោក ដែលមានកម្រាស់ត្រឹមតែ 5.93mm។

ស្មាតហ្វូនថ្មីគឺស្នាដៃដ៏អស្ចារ្យដែលរបស់ TECNOដែលសម្រេចបាន ដែលបចេ្ចកវិទ្យា Honeycomb space stacking ដែលអនុញ្ញាតិឲ្យ TECNO អាចញាត់ ប្រព័ន្ធបន្សាបកម្តៅ ថ្មធំ និង Mainboard និងគ្រឿងបង្គុំប្រាំបីផ្សេងទៀត ចូលទៅក្នុងទំហំស្មាតហ្វូនដ៏ស្តើងនេះបាន។

ទោះបីជារូបរាងស្តើងខ្លាំងក៏ដោយ SPARK Slim បានដាក់បញ្ចូលថ្ម Lithium Cobalt Oxide ដែលមានដង់ស៊ីតេខ្ពស់ 5160mAh ដែលផ្តល់នូវការប្រើប្រាស់បានយូររហូតដល់ 24.8 ម៉ោង ក្នុងមួយថ្ងៃ។ វាក៏គាំទ្របច្ចេកវិទ្យាសាកថ្មលឿន 45W ការសាកថ្មReverse charge 10W និង bypass charging ដំណោះស្រាយថ្មដ៏ពិសេសនេះទប់ទល់នឹងការខូចថ្ម បន្ទាប់ពីប្រើប្រាស់បានយូរដែលបញ្ជាក់ថាស្មាតហ្វូនស្តើងតែមានសមត្ថភាពថ្មដ៏អស្ចារ្យ។

ដើម្បីធានានូវដំណើរការរលូន ក្នុងអំឡុងពេលប្រើប្រាស់ធ្ងន់ និងលេងហ្គេមយូរ SPARK Slim បានបំពាក់នូវបច្ចេកវិទ្យា ltra-thin vapor chamber ទំហំ 0.3mm និងស្រទាប់ High-Conductivity Graphite ដែលមានប្រសិទ្ធភាពកម្ដៅ 1800W/m·K រួមគ្នាបង្កើតបានជាប្រព័ន្ធត្រជាក់ទំហំ 24,532mm²។ នេះអាចឱ្យការសាកថ្ម និងការលេងហ្គេមមានស្ថេរភាពខណៈពេលដែលរក្សាឧបករណ៍ឱ្យត្រជាក់នៅក្នុងតួខ្លួនស្តើងពិសេសបែបនេះ។

មិនត្រឹមតែមានរូបរាងស្តើងស្អាតនឹងរាំងមាំ ថាមពលថ្មធំ និងប្រព័ន្ធបន្សាបកម្តៅល្អប៉ុណ្នោះទេ SPARK Slim ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Helio G200 ជាឈីបថ្មី។ វាត្រូវបានរចនាឡើងជាជាបន្ទះឈីបដែលប្រើប្រាស់ថាមពលថ្មតិច ប្រសិទ្ធភាព និងដំណើរការល្អដោយធានាការប្រើប្រាស់ប្រចាំថ្ងៃដោយរលូន ហើយភ្ជាប់មកជាមួយនឹងភាពរលូនដែលបានបញ្ជាក់ដោយ TÜV រហូតដល់ 5ឆ្នាំ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់បានយូរ និងមានទំនុកចិត្ត ។

ស្តើងតែធន់៖ វិញ្ញាបនប័ត្រ ការពារធ្លាក់ និងធន់កម្រិតយោធា
មិនត្រឹមតែជាស្មាតហ្វូនស្តើងខ្លាំងនោះទេ TECNO SPARK Slim វាដ៏ជានស្មាតហ្វូនដែលធន់បំផុតរបស់TECNOដែរ។ ព្រោះខ្នងក្រោយធ្វើពីFiber Glass ដ៏រាំងមាំ ទំហំ 0.36mm របស់វាគឺស្តើងជាងស្មាតហ្វូនធម្មតា 0.19mm តែបង្កើនភាព

រឹងមាំ 300% និងភាពងាយស្រួលក្នុងដាក់តាមខ្លួនឬចាប់កាន់ក្នុងដៃ។
អេក្រង់ត្រូវបានការពារដោយកញ្ចក់ Corning Gorilla Glass 7i និមានកម្រិត IP64 ដែលអាចទប់ទល់នឹងធូលី និងទឹក ធានានូវភាពធន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

រូបរាងថ្មី៖ ភ្លើងជូនដំណឹងបង្ហាញពីអារម្មណ៍នៅខាងក្រោយដ៏ទាក់ទាញនៅផ្នែកកាមេរ៉ា
SPARK Slim មកជាមួយពណ៌ដ៏លេចធ្លោពីរគឺ៖ Slim White និង Cool Black ដែលនាំមកនូវរូបរាងស្មាតហ្វូនស្តើងបែបអនាគត ។ ជាមួយនឹងទម្ងន់ប្រហែល 156g និងមានតួស្តើងបំផុតជាមួយនឹងស៊ុកោងដ៏ប្រណិតឧបករណ៍នេះផ្តល់ភាពងាយស្រួលចាប់កាន់ ដាក់ក្នុងហោប៉ៅយ៉ាងងាយស្រួល ដាក់ក្នុងកាបូប កាន់លេងហ្គេម កាន់ខល ។

បន្ថែមពីលើភាពស្រស់ស្អាតដ៏ស្តើងបំផុតរបស់វា SPARK Slim បាននាំមកនូវ Mood Light ភ្លើងជូនដំណឹងបង្ហាញពីអារម្មណ៍នៅខាងក្រោយដ៏ទាក់ទាញនៅផ្នែកកាមេរ៉ា។ Mood Light នឹងបង្ហាញនៅពេល បើក/បិទ ការសាកថ្ម ការហៅទូរស័ព្ទ Ai assistance Ella និងការជូនដំណឹង ភ្នែកបង្ហាញចលនាភ្លើងដ៏ទាក់ទាញ—ការបង្ហាញអារម្មណ៍ដូចជា រីករាយ មិនសប្បាយចិត្ត ឬភ្លឹបភ្លែតៗ សាកសមបំផុតសម្រាប់អ្នកប្រើប្រាស់ Gen Z ប្រើប្រាស់ប្រចាំថ្ងៃ។

អេក្រង់កោងដែលមានកម្រិតភាពច្បាស់ 1.5K ផ្តល់នូវកម្រិតច្បាស់ ឈានដល់ពន្លឺកំពូល 4500 nits និងRefresh rate 144Hz ដែលធ្វើឲ្យការប៉ះបញ្ជាដំណើរបានយ៉ាងរលូន ធានានូវរូបភាពច្បាស់សូម្បីតែក្នុងស្ថានភាពនៅខាងក្រៅដែលមានពន្លឺភ្លឺខ្លាំងក៏ដោយ។

បទពិសោធន៍ថ្មីជាមួយ TECNO AI ដ៏សម្បូរបែប
SPARK Slim បំពាក់នូវ TECNO AI ដែលផ្តល់នូវមុខងារសំខាន់ៗជាច្រើន ការបកប្រែ ការសង្ខេបឯកសារ និងការកែរូបថត AI ដែលផ្តលឲ្យអ្នកប្រើប្រាស់វ័យក្មេង ក្នុងការសិក្សាស្រាវជ្រាប បំពេញការងារ និងភាពបង្កើតច្នៃប្រឌិត។ ជាមួយនឹងការបន្ថែមនៃ Touch Transfer អ្នកប្រើប្រាស់អាចចែករំលែករូបភាព វីដេអូ ឬឯកសារភ្លាមៗរវាងស្មាតហ្វូន TECNO ពីរដោយគ្រាន់តែប៉ះតាមរយៈ NFC ដែលផ្តល់នូវការតភ្ជាប់ដ៏រលូន។ ស្មាតហ្វូនក៏បានបំពាក់បាសបំពងសម្លេង ២គ្រាប់ Dolby Stereo និងការគាំទ្រប្រព័ន្ធដំណើរការពីរ dual system ដែលផ្តល់នូវការកម្សាន្ត និងផលិតភាពការងារកាន់តែប្រសើរឡើង មុខងារ Freelink Call និង សារ SMS ឥតគិតថ្លៃ ចម្ងាយរហូតដល់ ២គីឡូម៉ែត។

TECNO SPARK Slim ស្មាតហ្វូនដែលអេក្រង់កោងដែលស្តើងបំផុតក្នុងពិភពលោកតម្លៃខ្ទង់ 250ដុល្លារ
ជម្រើសពណ៌: ខ្មៅ និង ស
តម្លៃ : TECNO SPARK Slim : $249 (រ៉េម 16GB* ទំហំផ្ទុក 256GB)
ជាមួយនឹងកាដូថែមមានដូចជា កាតាប TECNO backpack និង Giftbox ស្រោមការពារ និងស្គ្រីន ។

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ