ស្ត្រីជាពលករខ្មែរម្នាក់គ្រប់ខែត្រូវឆ្លងទន្លេ តែត្រូវមន្ទីរពេទ្យថៃមួយដឹកមកព្រំដែនខេត្តកោះកុង សំណាងគ្រូពេទ្យខ្មែរសង្គ្រោះទាន់ពេល ម្តាយ និង កូនសុខសប្បាយ

Share This

កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ លោកជំទាវ ឈី វ៉ា ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តកោះកុង និង ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និង ជាប្រធាន គ.ក.ស.ក ខេត្តកោះកុង បានចុះអញ្ជើញសាកសួរសុខទុក្ខស្ត្រីសម្រាលកូនម្នាក់ដែលជាពលករខ្មែរនៅប្រទេសថៃ បន្ទាប់ពីស្ត្រីរូបនេះត្រូវបានមន្ទីរពេទ្យថៃមួយកន្លែងបញ្ជូនឱ្យត្រឡប់កម្ពុជាវិញក្នុងពេលនាងគ្រប់ខែហៀបសម្រាលកូន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ។

ស្ត្រីជនជាតិខ្មែរជាពលករនៅប្រទេសថៃ ដែលទើបសម្រាលទារកខាងលើ បើតាមព័ត៌មានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ រូបនាងត្រូវបានមន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ ដឹកបញ្ជូនពីប្រទេសថៃមកកាន់ព្រំដែនអន្តរជាតិ ចាំយាម-ហាតលេក ខណៈដែលរូបនាងមានផ្ទៃពោះគ្រប់ខែ (ឈឺពោះត្រៀមសម្រាល)។ ជាមួយគ្នានោះ បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមៗក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រើប្រាស់រថយន្តសង្គ្រោះមន្ទីរពេទ្យទៅទទួលភ្លែតផងដែរ។

បន្ទាប់ពីទទួលរួចរាល់ ក្រុមគ្រូពេទ្យបានដឹកមកកាន់ពេទ្យបង្អែកខេត្តកោះកុង និង បានសង្គ្រោះស្រ្ដីមានផ្ទៃពោះរូបនោះ ព្រោះសភាពរបស់នាងមានការលើសសម្ពាធឈាម និង ហើមជើង (បម្រុងក្រឡាភ្លើងធ្ងន់ធ្ងរ) លុះមកដល់វេលាម៉ោង ០០ និង ៥០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមគ្រូពេទ្យផ្នែកសម្ភពបានជួយសម្រាលស្ត្រីខាងលើ រហូតទទួលបានសុវត្ថិភាព ដោយនាងទទួលបានទារក ១ ម្នាក់ ភេទប្រុស ទម្ងន់ ៣,៦ គក្រ។

បច្ចុប្បន្នស្ត្រី និង ទារកខាងលើ កំពុងបន្តសម្រាក ទទួលការថែទាំព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ព្រមទាំងទទួលបានការសួរសុខទុក្ខដោយផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ​និង ទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនផងដែរ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចាកចេញពីទ្រនំចាស់ជិត ២ ឆ្នាំ ស៊ូ ស៊ីរីកា សំងំធ្វើ Mini Album ត្រៀមចេញឆាប់ៗ ពិសេសអ្នកខូចចិត្តត្រៀមតែសេដទៅ

លោកយាយជនជាតិជប៉ុនម្នាក់ ត្រូវជនឆបោកក្លែងជាអវកាសយានិក បោកអស់ជិត ៧ ពាន់ដុល្លារ ដោយប្រើល្បិចថាជាប់គាំងលើអវកាសអត់លុយទិញអុកស៊ីហ្សែន

គូស្នេហ៍មួយគូ ខំជិះរកវាលស្រែស្ងាត់ៗចតឡានឡើងឋានសួគ៌ ស្រាប់តែភ្លេចដាក់ហ្វ្រាំងដៃ ឡានជ្រុលទៅធ្លាក់ចូលស្រែ ងើបមកវិញក្នុងសភាពពិបាកភ្នែក

អុញនុះ! សួនសត្វរបស់កូនមហាសេដ្ឋីឥណ្ឌា ត្រូវតុលាការបើកការស៊ើបអង្កេតលើករណីនាំសត្វចូលខុសច្បាប់ និង ការលាងលុយកខ្វក់

សប្បាយក្លាយជាទុក្ខ! ស្រ្តីអាយុ ៤៥ ឆ្នាំ ចង់ឆ្លងខួបកំណើតឱ្យរំភើប ក៏នាំកូនទៅលេងកីឡា លោ..តពីលើទីខ្ពស់ ៨៨ ម៉ែត្រ មានអីភ្លាត់ស្នៀតអស់បុណ្យបាត់

ព័ត៌មានបន្ថែម

អុញនុះ! សួនសត្វរបស់កូនមហាសេដ្ឋីឥណ្ឌា ត្រូវតុលាការបើកការស៊ើបអង្កេតលើករណីនាំសត្វចូលខុសច្បាប់ និង ការលាងលុយកខ្វក់

សប្បាយក្លាយជាទុក្ខ! ស្រ្តីអាយុ ៤៥ ឆ្នាំ ចង់ឆ្លងខួបកំណើតឱ្យរំភើប ក៏នាំកូនទៅលេងកីឡា លោ..តពីលើទីខ្ពស់ ៨៨ ម៉ែត្រ មានអីភ្លាត់ស្នៀតអស់បុណ្យបាត់

ថ្នាក់លើថៃកំពុងជ្រួលច្រាល់រឿងតំណែងនាយករដ្ឋមន្រ្តី ងាកមកប្រជាជន កំពុងវឹកវរនឹងទឹកជំនន់ ជន់លិចពីខេត្តមួយទៅខេត្តមួយ ផ្ទះខ្លះលិចដល់ដំបូលក៏មាន

របស់ខ្មែរឆ្ងាញ់! សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី គ្មានសារធាតុគីមី ប្រមូលផលមកពីចម្ការខេត្តកំពង់ធំ

ពេទ្យទាហានថៃម្នាក់ ត្រូវចាប់ខ្លួន ករណីបោ.កឱ្យទាហាន ២០០ នាក់ បង់លុយចាក់វ៉ាក់សាំងផ្តាសាយក្លែងក្លាយ សរុបជិត ៦ ពាន់ដុល្លារ

តស់ សាកព្រលានថ្មី! អាកាសចរណ៍ជាតិកម្ពុជា ដាក់លក់សំបុត្រយន្តហោះក្នុងតម្លៃពិសេស ដើម្បីអបអរការបើកដំណើរការព្រលានតេជោថ្មី

ក្ដៅៗ! ឆ្នាំនេះ រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ

ឆ្កែចម្រើន! ដាក់បាយឱ្យស៊ីមិនអត់ប្រយោជន៍ទេ ចេះដើរពាំសំបកដបអេតចាយមកឱ្យម្ចាស់ ប្រមូលលក់បានលុយជាង ១ ពាន់ដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ