ស្ត្រីខ្មែរយើងខ្លាំង! ២ ឆ្នាំជាប់គ្នា ជាប់ជាទេសាភិបាលដឹកនាំធនាគារកណ្តាល ចំណាត់ថ្នាក់ A- លើពិភពលោក

Share This

ពិតជាមោទកភាពសម្រាប់កម្ពុជា នេះជាលើកទីពីរហើយ ដែលស្ត្រីខ្មែរយើង ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ក្នុងនាមជាទេសាភិបាលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពខ្ពស់បំផុតប្រចាំឆ្នាំ។

ជាក់ស្តែង តាមការបង្ហោះលើទំព័រហ្វេសប៊ុក ធនាគាជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ ២០២៥។

នេះជាចំណាត់ថ្នាក់ល្អដែលលោកជំទាវ ទេសាភិបាល ទទួលបានពីរឆ្នាំជាប់គ្នា បន្ទាប់ពីលោកជំទាវត្រូវបានតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែ កក្កដា ឆ្នាំ២០២៣។ ចំណាត់ថ្នាក់លំដាប់ខ្ពស់របស់លោកជំទាវ ទេសាភិបាល នាពេលនេះក៏ទទួលបានទន្ទឹមគ្នានឹងឥស្សរជនជាថ្នាក់ដឹកនាំល្បីៗ ក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន និង ឯកឧត្តម Chia Der Jiun នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ជាដើម។

គួររំលេចថា Global Finance បានផ្តល់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និង អត្រាប្តូរប្រាក់។ ក្នុងនោះមានតែឥស្សរជនដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់ថ្នាក់កិត្តិយសនេះ៕​

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចប់តួនាទីផ្ទេរមកុដអន្តរជាតិ! ជូលី ល្អហួស និង លី មួយលាង ត្រៀមបង្ហាញស្នាដៃថ្មីក្នុងភាពយន្តខ្នាតធំដ៏ព្រឺព្រួចរួមគ្នាលើកដំបូង

មានម្ដាយមីងនៅពីក្រោយ! បទដំបូងរបស់ក្មួយស្រី មាស សុខសោភា ផ្ទុះការគាំទ្រមិនណយទេ ជាមួយអត្ថន័យចម្រៀងពេញចិត្តយុវវ័យស្ដូក

ក្រុមហ៊ុនយក្ស Nestlé បណ្តេញ CEO ចេញពីតំណែង ក្រោយរកឃើញលួចបង្កាត់ភ្លើងស្នេហ៍ជាមួយជំនួយការខ្លួនឯង

ប្រទេសថៃ ចាប់ផ្តើមផ្ទុះជំងឺអុតស្វាជាថ្មី សរុបចំនួនអ្នកឆ្លងទាំងចាស់ទាំងថ្មី ដល់ទៅជិត ១០០០ ករណី

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ព័ត៌មានបន្ថែម

ក្រុមហ៊ុនយក្ស Nestlé បណ្តេញ CEO ចេញពីតំណែង ក្រោយរកឃើញលួចបង្កាត់ភ្លើងស្នេហ៍ជាមួយជំនួយការខ្លួនឯង

ប្រទេសថៃ ចាប់ផ្តើមផ្ទុះជំងឺអុតស្វាជាថ្មី សរុបចំនួនអ្នកឆ្លងទាំងចាស់ទាំងថ្មី ដល់ទៅជិត ១០០០ ករណី

ណាត់ជួបគ្នាដំបូង សុំខាងស្រីហិតប្រអប់ជើង ដល់នាងមិនឱ្យហិត ទៅជាខឹងសម្បា រហូតធ្វើរឿងផ្ដេសផ្ដាសស្មានមិនដល់

ចាប់អារម្មណ៍ឆាប់ដាក់ពាក្យ! ប.ស.ស ប្រកាសរើសបុគ្គលិកជំនាញ ២០ នាក់ ធ្វើការនៅស្នាក់ការកណ្ដាល លើតួនាទី ៩ មុខនេះ

ផ្ទុះការជជែកជាថ្មី! វីដេអូ និស្សិត​ប្លាស្ទិក ប្រមូលសំរាមតាមប្រឡាយទឹកមិនចេះអស់មិនចេះហើយ ខណៈនៅតែមានអ្នកបោះបោលគរស្អុយពេញទឹក

រន្ធ-/ត់! រថភ្លើងនៅព័រទុយហ្គាល់ បើកធ្លាក់ផ្លូវទៅបុ-កអគារមួយពេញទំហឹង ធ្វើឱ្យមនុស្ស ១៥ នាក់បានអកុសល

លែងស្គាល់ផ្ទះគេផ្ទះឯង! ថៃលើកស្លាក ៣ ភាសា ចោទពលរដ្ឋខ្មែរនៅភូមិអូរបីជាន់ថាបានទន្ទ្រានដីថៃ ហើយព្រមានដាក់ទោសតាមច្បាប់ប្រទេសថៃទៀត

ឈប់ប្រើបន្ទាន់! ក្រសួងប្រកាសក្ដៅៗ គ្រឿងសម្អាង និង ផលិតផលបំប៉នសុខភាព​ ៣ មុខរបស់ក្រុមហ៊ុន Love Riya ប្រើសារធាតុគីមីលើសកម្រិតស្តង់ដា

ស្វែងរកព័ត៌មាន​ ឬវីដេអូ