នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការស្លុតចិត្តយ៉ាងខ្លាំង ក្រោយពីការបង្ហោះដំណឹងមរណភាពរបស់តារាកំប្លែង លោក សេម ចិត្រា ហៅ នាយពាយ តាមរយៈការជូនដំណឹងពីលោក ប៉ែន ចំរុង។
ក្នុងនោះដែរ លោក ប៉ែន ចំរុង បានរៀបរាប់ថា៖ «តក់ស្លុតណាស់! លឿនពេកហើយ បងពាង អើយ ហេតុអ្វីបងលាចាកលោកលឿនម្ល៉េះ។ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពផងចុះ»។
គួរជម្រាបថា លោក សេម ចិត្រា មានឈ្មោះក្នុងរង្វង់សិល្បៈថា នាយពាយ ដោយលោកធ្លាប់បានសម្តែងរឿងជាច្រើនដូចជារឿង«រ៉ាយុ លងប៉ះសក់» រឿង «ព្រាយ ហាយសូរ» និង «ខ្មោចកំបុតក្បាល» ព្រមទាំងរឿងជាច្រើនទៀត។ ក្នុងនោះ ភាគច្រើន នាយពាង បានសម្តែងជាតួអង្គ ព្រះសង្ឃ៕