(វីដេអូ) សុទ្ធតែជើងខ្លាំង! បង្ហាញបេក្ខភាពប្រុស-ស្រី ១៥ នាក់ដំបូង ក្នុងកម្មវិធី «កម្លាំងគោជល់» ម្នាក់ៗមានជំនាញខុសៗគ្នា តែខ្លាំងមិនធម្មតា

Share This

ក្រោយឆ្លងកាត់ការធ្វើតេស្តសមត្ថភាព និង ជ្រើសរើសបេក្ខជន កម្មវិធី «កម្លាំងគោជល់» ដែលជាការប្រកួតប្រជែងកម្លាំងដំបូងគេ និង មានតែមួយគត់នៅកម្ពុជា បានបង្ហាញបេក្ខភាពផ្លូវការដំបូងចំនួន ១៥ នាក់ ដែលម្នាក់ៗសុទ្ធតែជើងខ្លាំង និង មកពីបណ្តាខេត្តផ្សេងៗគ្នា។

ជាក់ស្តែង បេក្ខភាពដែលត្រូវបានជ្រើសរើស ពួកគេពោរពេញទៅដោយសមត្ថភាព ភាពស្វាហាប់ រហ័សរហួន មានការតាំងចិត្តខ្ពស់ និង បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។ ចំណោមបេក្ខភាព ១៥ នាក់ដំបូង កម្មវិធីជ្រើសរើសបានទាំងបេក្ខជន និង បេក្ខនារី ព្រមទាំងមានអាជីពផ្សេងៗគ្នា ដែលពួកគេនឹងឡើងមកពីតាមបណ្តាខេត្ត-ក្រុង ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ជាម្ចាស់ជើងឯក «កម្លាំងគោជល់» ជាមួយនឹងរង្វាន់ទឹកប្រាក់ ១០០​ ០០០ ០០០ រៀល។

លក្ខណៈសម្បតិ្តរបស់បេក្ខភាពទាំង ១៥ នាក់ដំបូងនេះ មានដូចជា៖
១. បេក្ខជន ហាន់ សុម៉ែន អាយុ ២២ ឆ្នាំ មកពីខេត្តបាត់ដំបង ជានិស្សិតឆ្នាំទី ៣ ផ្នែកគណនី។
២. បេក្ខជន នន់ សុខចំរើន អាយុ ២០ ឆ្នាំ មកពីរាជធានីភ្នំពេញ ជានិស្សិត។
៣. បេក្ខជន សឿន សុភ័ក្ត្រ អាយុ ២១ ឆ្នាំ មកពីខេត្តបាត់ដំបង ជាអាជីវករ។
៤. បេក្ខនារី ប៊ន សិកា មកពីខេត្តកំពង់ធំ ជានិស្សិតពេទ្យ។
៥. បេក្ខជន សុទ្ធ តារា អាយុ ២២ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ជានិស្សិតឆ្នាំទី ៤។
៦. បេក្ខនារី លីម ស៊ីលាប អាយុ ២៤ ឆ្នាំ មកពីខេត្តកំពង់ចាម ជាអ្នកលក់ភេសជ្ជៈ។
៧. បេក្ខជន នឿន ផានិត មកពីខេត្តកំពង់ចាម ជាកសិករ។
៨. បេក្ខជន ម៉ៅ មឿន អាយុ ២៤ ឆ្នាំ មកពីរាជធានីភ្នំពេញ ជាសន្តិសុខ។
៩. បេក្ខជន ជិន សុធា អាយុ ៣០ ឆ្នាំ មកពីខេត្តកំពង់ធំ ជាជាងស្មិត។
១០. បេក្ខជន ជា សំណាង មកពីខេត្តក្រចេះ ជាចុងភៅ។
១១. បេក្ខជន ពុទ្ធ វាសនា មកពីរាជធានីភ្នំពេញ ជាជាងកាត់សក់ និង ជាងសាក់។
១២. បេក្ខនារី ឃុន សុជាតា អាយុ ១៩ ឆ្នាំ មកពីរាជធានីភ្នំពេញ ជាបុគ្គលិកផ្នែកចាក់សាំង។
១៣. បេក្ខជន មាស បញ្ញា មកពីរាជធានីភ្នំពេញ ជាបុគ្គលិកក្រុមហ៊ុន។
១៤. បេក្ខជន ឈួន ពន្លឺ មកពីរាជធានីភ្នំពេញ ជាសិល្បករ។
១៥. បេក្ខជន ស្បោង ធី មកពីរាជធានីភ្នំពេញ ជាបុគ្គលិកផ្នែកដឹកជញ្ជូន។

នៅមិនទាន់អស់នោះទេ ក្រៅពីបេក្ខភាពខាងលើ កម្មវិធី «កម្លាំងគោជល់» នឹងបង្ហាញបេក្ខភាពផ្លូវការបន្តបន្ទាប់ទៀតនៅពេលឆាប់ៗខាងមុខនេះ។ ដូច្នេះចង់ដឹងថា បេក្ខភាពបន្ទាប់ជានរណា មកពីបណ្តាខេត្តក្រុងណា និង មានលក្ខណៈសម្បត្តិអ្វីខ្លះ? សូមកុំភ្លេចតាមដានទាំងអស់គ្នានៅលើទំព័រហ្វេសប៊ុកផ្លូវការ Red Bull Cambodia ណា៎!!!។
គួរឱ្យដឹងដែរថា កម្មវិធី «កម្លាំងគោជល់» នឹងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

(វីដេអូ) តារាចម្រៀង ណាន វីសារ បង្ហាញស្ថានភាពឪពុកជាកងទ័ពជួរមុខ ធ្វើទុក្ខខ្លាំងដោយសារផ្សេងពុលកំពុងសង្គ្រោះបន្ទាន់

មានគម្រោងទៅលេងកំពតខែនេះប្រយ័ត្នផង! ក្រសួងប្រកាស ចាប់ពីថ្ងៃនេះ ដល់ដាច់ខែសីហា នឹងមានភ្លៀង ផ្គររន្ទះ រលកសមុទ្រខ្ពស់បង្គួរ

រន្ធ./ ត់! បវរកញ្ញាប្រទេសហ្វីលីពីនម្នាក់ ត្រូវគេចា-ប់ខ្លួន និង សំ/ឡេះចោលគួរឱ្យអាសូរ

អ្នកខេត្ត ឬអ្នកភ្នំពេញចង់ធ្វើ Passport! មកស្គាល់ទីតាំង ៨ កន្លែងនៅកម្ពុជា សម្រាប់ធ្វើលិខិតឆ្លងដែន ឬ Passport

ធ្មេចបើកៗ Selena Gomez និង គូដណ្ដឹង ជិតដល់ថ្ងៃល្អ ចាប់ដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធពេញលេញហើយ

ព័ត៌មានបន្ថែម

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខដ៏អង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

TOP V បង្ហាញការចូលរួមជាសកម្មក្នុងជីវិតពិត ដោយជួយសង្គ្រោះបងប្អូនខ្មែរពីសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរ