(វីដេអូ) លើកដំបូង! រៀមច្បង សុគន្ធ និសា និង ពេជ្រ សូលីកា ចេញចម្រៀងមនោសញ្ចេតនារួមគ្នា កំពុងផ្ទុះគាំទ្រ

Share This

និយាយពីវិស័យចម្រៀងរបស់កំពូលតារាចម្រៀងរៀមច្បង អ្នកនាង សុគន្ធ និសា ស្របពេលមហាជនចាប់អារម្មណ៍ដឹងថាអ្នកនាងបានក្លាយជាតារាចម្រៀងឯករាជ្យមួយរូប ឃើញថាមួយរយៈចុងក្រោយនេះ ដ្បិតតែមិនឃើញអ្នកនាងចេញស្នាដៃចម្រៀងថ្មីៗ ប៉ុន្តែអ្នកនាងក៏កំពុងក្ដោបបានទីផ្សារខ្លាំងតាមរយៈការអញ្ជើញចូលរួមច្រៀងក្នុងកម្មវិធីតន្រ្តីតូចធំ កម្មវិធីមង្គល និង តាមបណ្ដាក្លឹប ឬ Pub ផ្សេងៗមិនដាច់ឡើយ។

រីឯតារាចម្រៀងស្រី ពេជ្រ សូលីកា មួយរយៈក្រោយ មហាជនក៏បានជ្រាបហើយថាការងារសិល្បៈរបស់អ្នកនាង កំពុងក្ដោបបានប្រជាប្រិយភាពកាន់តែខ្លាំង និង មានសន្ទុះទីផ្សារហក់ឡើងមិនធម្មតា ដែលតែងឃើញវត្តមានរបស់នាងចូលរួមកម្មវិធីប្រគំតន្រ្តីតូចធំហូរហែ ទាំង Pub, ក្លឹប និង កម្មវិធីមង្គលផ្សេងៗផងដែរ។

លើសពីនេះ ចំពោះស្នាដៃបទចម្រៀងរបស់អ្នកនាង ពេជ្រ សូលីកា ក៏កាន់តែឆក់បានការចាប់អារម្មណ៍គាំទ្រខ្លាំង ខណៈនាងបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗបន្តបន្ទាប់ សុទ្ធសឹងតែពេញនិយមផ្ទុះការគាំទ្រពេញចិត្ត ជាពិសេស​បទ​ចម្រៀង​មនោសញ្ចេតនា ស្នេហា កម្សត់ឈឺចាប់ ចាក់ដោតអារម្មណ៍ គឺទទួលបានការពេញនិយមខ្លាំងពីយុវវ័យ។

ដោយឡែក ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សូលីកា និង កំពូលតារាចម្រៀងរៀមច្បង សុគន្ធ និសា ផ្ទុះចាប់អារម្មណ៍ចែករំលែកខ្លាំង ខណៈថ្មីៗនេះអ្នកទាំងពីរ ចាប់ដៃគ្នាចេញចម្រៀងរួមគ្នាជាលើកដំបូង ជាចម្រៀងបែបមនោសញ្ចេតនាស្នេហា គឺបទ «ពេលយើងឈ្លោះគ្នា» កំពុងផ្ទុះការគាំទ្រពេញចិត្តខ្លាំងពីមហាជនលើបណ្ដាញសង្គមគ្រប់ស្រទាប់ និង រង់ចាំមើលការបកស្រាយរួមគ្នាដោយផ្ទាល់ពីតារាចម្រៀងស្រីទាំងពីរ លើឆាកតន្រ្តីផ្សេងៗផងដែរ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ហោះហើរលើកចុងក្រោយនៅព្រលានចាស់ រ៉េត សារីតា បង្ហាញក្ដីអាល័យ ខណៈពេលត្រលប់មកវិញ នឹងចុះនៅព្រលានថ្មី មរតកតេជោ ជំនួស

បុរសឈ្មោះ Mark Zuckerberg ដាក់ពាក្យប្ដឹងមេធំហ្វេសប៊ុក រឿងបិទគណនីខ្លួនច្រើនដង ព្រោះតែឈ្មោះដូចគ្នា

(វីដេអូ) រ៉េត ស៊ូហ្សាណា ចៃដន្យជិះជួប កុយ អេនណា តាមដងផ្លូវនាងដើរថ្មើរជើងទៅសៀមរាប ឆ្លៀតចុះជួបស្ញប់ស្ញែងបងស្រីចេញពីចិត្ត

ទាន់ហេតុការណ៍! Anutin Charnvirakul មេបក្សភូមិចៃថៃ ត្រូវបានសភាថៃបោះឆ្នោតឱ្យក្លាយជានាយករដ្ឋមន្រ្តីទី ៣២

ល្បីថា ធ្វើការទាល់តែហក់លោតទើបបានប្រាក់ខែខ្ពស់ ឥលូវចង់ដឹងច្បាស់ មកដឹងពីគុណសម្បត្តិ និង គុណវិបត្តិរបស់វាជាមុនសិន

ព័ត៌មានបន្ថែម

ហោះហើរលើកចុងក្រោយនៅព្រលានចាស់ រ៉េត សារីតា បង្ហាញក្ដីអាល័យ ខណៈពេលត្រលប់មកវិញ នឹងចុះនៅព្រលានថ្មី មរតកតេជោ ជំនួស

(វីដេអូ) រ៉េត ស៊ូហ្សាណា ចៃដន្យជិះជួប កុយ អេនណា តាមដងផ្លូវនាងដើរថ្មើរជើងទៅសៀមរាប ឆ្លៀតចុះជួបស្ញប់ស្ញែងបងស្រីចេញពីចិត្ត

កម្រនឹងប្រតិកម្ម! លើកនេះ ចិត្ត កញ្ចនា ផុសសារក្ដៅដូចបាយពុះ ទៅកាន់អ្នកនិយាយបំភ្លើស យកត្រូវតែខ្លួនឯង

ជី ដេវីត និង យូរ៉ា ផ្ទុះប្រតិកម្មនឹងអ្នកយកប្រាក់ជំនួយជួយដល់កងទ័ពជួរមុខ តែមិនបានដល់ដៃកងទ័ព

នៅតែខ្លាំង! អ្នកម៉ាក់រូបស្រស់ មៀលីយ៉ាន ទើបក្ដោបបានតំណែងមួយទៀតក្នុងវិស័យបវរកញ្ញា ត្រៀមតំណាងប្រទេសជាថ្មីក្នុងឆ្នាំ ២០២៥ នេះ

(វីដេអូ) ស្អាត ឆ្លាត មានមួយចប់! សល់ ៤ ថ្ងៃទៀតបើកដំណើរការ តារាស្រីមានសក្តានុពល ៣ រូប បង្ហាញយ៉ាងទាក់ភ្នែកពីព្រលានយន្តហោះថ្មី

(វីដេអូ) ធ្លាប់រាប់អានគ្នាជិតដិត! តារាចម្រៀងរ៉េប ប៊ប់ ទម្លាយរឿងរសើបនៅពីក្រោយការផុសរបស់ មាស សុខសោភា ថា អតីតស្វាមីចាំតែដេកស៊ីចាយលុយនាង

SK បានទាំងព្រមពេក ឥលូវបន្ថែមជំនាញដើរបង្ហាញម៉ូដមួយទៀត ស្រាប់តែអ្នកគាំទ្ររំអុកឱ្យនាងចូលប្រកួតបវរកញ្ញាព្រាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ