(វីដេអូ) រងរឿងអាស្រូវឆ្អែតឆ្អន់! ប៊ុត សីហា វិលមកចាប់អាជីពចម្រៀង ប្ដេជ្ញាកសាងជីវិតថ្មី ក្រោយជាប់ពន្ធនាគារ ១ ឆ្នាំ

Share This

មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ ជាពិសេសពាក់ព័ន្ធនឹងម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ច្បាស់ជាបានជ្រាបខ្លះៗមកហើយ នូវព្យុះភ្លៀងរឿងរ៉ាវអាស្រូវរបស់លោកជាបន្តបន្ទាប់។

យ៉ាងណាមិញ ក្រោយភ្លៀងមេឃស្រឡះហើយនោះ មួយរយៈធំចុងក្រោយនេះ លោក ប៊ុត សីហា ក៏មិនបានលេចឮនូវព័ត៌មានមិនល្អណាមួយទៀតដែរ តែនៅតែបន្តភាពស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈដដែល។

ដោយឡែក ថ្មីៗនេះ លោក ប៊ុត សីហា ក៏បានបង្ហាញវត្តមានជាថ្មីម្តងទៀតហើយ ក្នុងការចេញផលិតបទចម្រៀងបន្ត ដោយក្នុងនោះ លោកបានបង្ហាញពីសកម្មភាពនានានៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក។

តួយ៉ាង ក្រោយវិលត្រឡប់មកវិញនេះដែរ លោក ប៊ុត សីហា ក៏បានទម្លាយពីរឿងអាស្រូវចុងក្រោយរបស់លោកពាក់ព័ន្ធនឹងគ្រឿងញៀន ដោយលោកត្រូវបានជាប់ពន្ធនាគារអស់រយៈពេល ១ ឆ្នាំ នឹងទើបតែបានចេញមកវិញ។

តាមរយៈវីដេអូខ្លីមួយ លោក ប៊ុត សីហា បានបញ្ជាក់ពីមូលហេតុធ្វើឱ្យលោកស្លុងចូលពាក់ព័ន្ធគ្រឿងញៀន និង ឈានដល់ជាប់ពន្ធនាគារ ព្រោះតែពេលនោះ លោកមានវិបត្តិផ្លូវចិត្ត ពាក់ព័ន្ធរឿងគ្រួសារ ហើយចំពេលមានមិត្តភក្តិប្រើប្រាស់គ្រឿងញៀន ក៏ស្លុងចិត្តទៅតាម។

មិនត្រឹមតែប៉ុណ្ណោះ លោក ប៊ុត សីហា ក៏បានភ្ជាប់នូវសារមួយឃ្លាថា៖ «ខ្ញុំចេញមក ខ្ញុំមិនបានខ្មាស និង មិនបង្ហាញនឹងភាពអាក្រក់របស់ខ្ញុំទេ។ ជាប់គុកខ្ញុំក៏ប្រាប់ ប្រើគ្រឿងញៀនខ្ញុំក៏និយាយ»៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

អ្នកចូលចិត្តខឹងមួម៉ៅ! អ្នកឧកញ៉ា គិត ម៉េង ចែករំលែកពីវិធី ៥ អាចរម្ងាប់កំហឹងដោយប្រាជ្ញា បើធ្វើតាមបានល្អខ្លាំង

អស់ថ្មទូរស័ព្ទអីដឹងតែចប់ហើយ! បង្គន់ឆ្លាតវៃនៅចិន តម្រូវឱ្យស្កេនមើល ads សិន ទើបយកក្រដាសអនាម័យបាន

បាត់មុខយូរហើយ! មកដឹងបច្ចុប្បន្នភាពតួអង្គ ៤ រូប ក្នុងរឿង «ទឹកចិត្តបងស្រី» ល្បីខ្លាំងកាលពីជាង ១០ ឆ្នាំមុន

បុរសម្នាក់ស្ត្រេសពេក បែកគំនិតលួចចូលផ្ទះគេដាក់ថ្នាំសណ្ដំម្ចាស់ផ្ទះ រួចយកម្ជុ-លបូមឈា.មគេលេងបន្ធូរអារម្មណ៍

ប្រណីតណាស់! នំខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រូវបានបុរសរូបនេះ រៀបចំផលិតជាសិប្បកម្មបែបស្តង់ដា និង គុណភាពខ្ពស់

ព័ត៌មានបន្ថែម

បាត់មុខយូរហើយ! មកដឹងបច្ចុប្បន្នភាពតួអង្គ ៤ រូប ក្នុងរឿង «ទឹកចិត្តបងស្រី» ល្បីខ្លាំងកាលពីជាង ១០ ឆ្នាំមុន

អ្នកខ្លះឆ្ងល់ម៉េចបាន SK សម្រស់ស្អាតដូច AI តាមពិតនាងថែស្បែក ថែរាង តាមក្បួនងាយៗនេះសោះ

កូនស្រីកាត់បរទេសរបស់តារាស្រីរៀមច្បង ២ រូប កាន់តែធំពេញរូបពេញរាង សម្រស់ស្រស់ស្អាតដូចបវរកញ្ញា

(វីដេអូ) ហ្វីយ៉ាតា ប្រាប់មូលហេតុត្រូវតែទៅប្រកួត MU នៅថៃ ខណៈខាងអន្តរជាតិបានប្រើពាក្យមួយមកកាន់កម្ពុជា

(វីដេអូ) កូនអាយុ ៣ ខែ! ហ៊ិន ច័ន្ទនីរ័ត្ន សុំចុះចាញ់ការភ្នាល់ជាមួយស្វាមីអស់ពីចិត្ត ពេលថតឪពុកកូនជិតគ្នា ដូចពុម្ពតែមួយ

ឮល្ហៀងៗថាកម្មវិធី Miss World Cambodia 2026 នឹងតែងតាំងតារាសម្តែងស្រីល្បីមួយរូប ជាម្ចាស់មកុដ

(វីដេអូ) មិនសូវចេះស្វីតប៉ុន្មានទេ​ តែថ្ងៃកំណើត ម៉ាលីន បុរសមុខស្មើ ដាឡែត ធ្វើឱ្យខាងស្រីញញឹមបិទមាត់មិនជិត

មិនមែន ១ ឬ ២ តែមុនភ្ជាប់ពាក្យ Taylor Swift មានសង្សារជិត ២០ នាក់ តាំងពីរៀនវិទ្យាល័យដល់ក្លាយជាកំពូលតារាល្បី

ស្វែងរកព័ត៌មាន​ ឬវីដេអូ