នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ប្រទេសថៃបានរៀបចំហាត់សមពិធីច្រត់ព្រះនង្គ័លដ៏ធំនៅលើទីលានហ្លួងព្រះស្រែ នៅមុខព្រះបរមរាជវាំង ត្រៀមសម្រាប់ថ្ងៃពិធីផ្លូវការនាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ខាងមុននេះ តែអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះបែរជាមានហេតុភេទមិនល្អមួយបានកើតឡើង។
តាមរយៈទំព័រហ្វេសប៊ុកផេកថៃមួយ ឈ្មោះ Thai Music Division ដែលគេស្គាល់ជាទំព័រហ្វេសប៊ុកផេករបស់ក្រុមភ្លេងដែលបានលេងនៅក្នុងពិធីច្រត់ព្រះនង្គ័លខាងលើ បានផុសពីវីដេអូមួយបង្ហាញឱ្យឃើញពីសកម្មភាពនៃការសមពិធីច្រត់ព្រះនង្គ័លនោះ តែខណៈពេលកំពុងសមសុខៗស្រាប់តែមានរន្ទះបាញ់ក្បែរទីព្រះស្រែ ក្បួនសមធំ នៃពិធីច្រត់ព្រះនង្គ័លនោះឡើងខ្ទរសំឡេងគួរឱ្យខ្លាច។ ក្នុងនោះ តាមរយៈវីដេអូបានបង្ហាញឱ្យឃើញថា ផ្ទៃមេឃមើលទៅកំពុងតែស្រទុំ រីឯក្បួនក៏កំពុងតែដង្ហែ ស្រាប់តែមានរន្ទះបានបាញ់ចុះមួយគ្រាប់ បណ្តាលឱ្យមនុស្សមា្ននៅក្នុងកន្លែងហាត់សមនោះនាំគ្នាស្ទុះភ្ញាក់ដោយការភិតភ័យ។
យ៉ាងណាមិញ ក្រោយពីវីដេអូមួយនេះត្រូវបានចែកចាយទៅ មានមហាជនច្រើនណាស់បានចូលមកខមមិនបញ្ចេញមតិផ្សេងៗគ្នា ជាពិសេសគឺម្នាក់ៗនាំគ្នាគិតថាជាប្រផ្នូលមិនល្អមួយសម្រាប់ប្រទេស រីឯអ្នកខ្លះទៀតក៏គិតថាគ្រាន់តែជារឿងធម្មជាតិ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖