(វីដេអូ) ភ្ជុំបិណ្ឌឆ្នាំនេះមិនរីករាយដូចរាល់ឆ្នាំទេ! សុគន្ធ និសា និង ពេជ្រ សោភា ចេញចម្រៀងបង្ហាញពីភាពឈឺចាប់ របស់គ្រួសារវីរកងទ័ពពលី និង វីរកងទ័ពដែលថៃចាប់ខ្លួន

Share This

មកដល់ពេលនេះ ទង្វើនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា នៅតែដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជា ចងចាំទុកពេញដោយក្ដីឈឺចាប់ ដែលបាត់បង់នូវវីរកងទ័ពពលីជីវិតការពារមាតុភូមិ បងប្អូនគ្រួសារតាមព្រំដែនរងទុក្ខលំបាកត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង និង បានបាត់បង់សមាជិកគ្រួសារ ប្រពន្ធព្រាត់ប្ដី កូនព្រាត់ឪពុកជាទីស្រឡាញ់។

អ្វីដែលកាន់តែធ្វើឱ្យមហាជនកម្ពុជា ជាពិសេសគ្រួសារវីរកងទ័ពមានក្ដីបារម្ភខ្លាំង ចំពោះវីរកងទ័ពកម្ពុជាដែលត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ និង មិនទាន់ដោះលែងមកកម្ពុជាវិញ គិតមកដល់ពេលនេះ រយៈពេល ៤២ ថ្ងៃហើយ។

យ៉ាងណាមិញ មកដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ ជាពិធីកាន់បិណ្ឌ ១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក៏បានឃើញកំពូលតារាចម្រៀងស្រី ២ រូប គឺអ្នកនាង សុគន្ធ និសា និង អ្នកនាង ពេជ្រ សោភា ចេញចម្រៀងភ្ជុំបិណ្ឌដែលបង្ហាញពីក្ដីនឹករឭក និង ការឈឺចាប់របស់គ្រួសារនៃវីរកងទ័ព ខណៈជាពេលបងប្អូនខ្មែរជួបជុំគ្រួសារអបអរពិធីបុណ្យ ប៉ុន្តែសម្រាប់គ្រួសារកងទ័ពបានត្រឹមនឹករឭកមិនអាចជួបជុំដូចរាល់ឆ្នាំ។

ក្នុងនោះ អ្នកនាង សុគន្ធ និសា បានចេញចម្រៀងមួយបទ «ចង្ហាន់បាត់គូ» ដែលមានអត្ថន័យបង្ហាញពីក្ដីឈឺចាប់ និង ចិត្តនឹកអាល័យរបស់ភរិយាវីរកងទ័ពពលី ដែលភ្ជុំបិណ្ឌឆ្នាំនេះ សល់ត្រឹមតែរូបថតស្វាមី គ្មានថ្ងៃបានដាក់បិណ្ឌរួមគ្នាទៀត។ រីឯអ្នកនាង ពេជ្រ សោភា ក៏បានចេញចម្រៀងមួយបទ «រាប់ថ្ងៃចាំបង» ដែលមានអត្ថន័យពីវីរកងទ័ពដែលត្រូវបានចាប់ខ្លួនទៅជាច្រើនថ្ងៃ មិនទាន់ដោះលែងមកជួបប្រពន្ធកូនវិញ ដោយធ្វើឱ្យក្រុមគ្រួសារ ភរិយា កូន ទន្ទឹងរងចាំរាល់ថ្ងៃ មានតែក្ដីនឹករឭក និង បារម្ភ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) គូស្នេហ៍ Gen Z! ណាវីត សិល្បករ 3 FUN ជាតារាចម្រៀងប្រុសសង្ហាដូចតួកូរ៉េ ឯខាងស្រីជា Dancer ល្បីឈ្មោះ

មើលពីជ្រុងណាក៏មិនជិនណាយ! សាន្ត កុសុមៈ បញ្ចេញរូប ៤ សន្លឹកក្នុងថ្ងៃកំណើត ស្អាតទាក់ភ្នែកខ្លាំងគ្រប់ប៉ុស្ដិ៍

រៀនតាមរឿងកុន! គ្រាន់តែដើរជាន់អាចម៍ឆ្មាប្រឡាក់ស្បែកជើង កកិចកកុកអត់ចង់ទៅរៀន ស្រាប់តែប្រើល្បិចទៅប្ដឹងប៉ូលិសថាមានគេចង់ចាប់ជំរិត

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា! ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងលើទឹកដីសៀមរាប

នារីម្នាក់ ត្រូវក្រុមហ៊ុនដកចោលដូចស្ពៃ ព្រោះយកម៉ោងធ្វើការទៅទិញអីវ៉ាន់អនឡាញច្រើនពេក តែនាងអត់សុខចិត្តប្ដឹងទារលុយបានជាង ២ ម៉ឺនដុល្លារ

ព័ត៌មានបន្ថែម

(វីដេអូ) គូស្នេហ៍ Gen Z! ណាវីត សិល្បករ 3 FUN ជាតារាចម្រៀងប្រុសសង្ហាដូចតួកូរ៉េ ឯខាងស្រីជា Dancer ល្បីឈ្មោះ

មើលពីជ្រុងណាក៏មិនជិនណាយ! សាន្ត កុសុមៈ បញ្ចេញរូប ៤ សន្លឹកក្នុងថ្ងៃកំណើត ស្អាតទាក់ភ្នែកខ្លាំងគ្រប់ប៉ុស្ដិ៍

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា! ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងលើទឹកដីសៀមរាប

ខែបុណ្យទាន គេឯងជួបជុំគ្រួសារ តែ បាន មុន្នីល័ក្ខ បែរជាជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ផ្ទួនៗ

ជាមនុស្សជិតដិតទាំងក្នុងរឿង និង ជីវិតពិត! Yangmi និង Dilraba បង្ហោះសាររំជួលចិត្ត ចូលរួមរំលែកទុក្ខចំពោះការចាកចេញរបស់ Yu Menglong

(វីដេអូ) មហាជនកាន់តែអាល័យ បន្ទាប់ពី ណូលី យកបទចម្រៀង «ពោធិ៍ចិនតុងអន្លង់ស្នេហ៍» របស់ អ្នកនាង គឹម លក្ខិណា Cover ជាថ្មី

សល់ប៉ុន្មានម៉ោងទៀត MUC ប្រកួតផ្ដាច់ព្រ័ត្រ! អ្នកគាំទ្រចាំអ៊ុតមើល ដោយរំពឹងខ្ពស់លើបេក្ខភាព ៣ រូប នឹងអាចក្លាយជាម្ចាស់មកុដ

ដឹងហើយខ្លោចចិត្ត! សាក្សីម្នាក់នៅកន្លែងកើតហេតុ រៀបរាប់ពីសភាពពេលឃើញរាងកាយ Yu Menglong ដេកស្តូកស្ដឹងលើដី

ស្វែងរកព័ត៌មាន​ ឬវីដេអូ