(វីដេអូ) ព្រះនាងតូច នរោត្តម ជេនណា មានព្រះបន្ទូល ៤ ភាសា រៀបរាប់ពីភាពស្អាតស្អំរបស់កម្ពុជាទៅកាន់ពិភពលោក

Share This

នៅលើបណ្ដាញសង្គមកម្ពុជា កំពុងបន្តរួបរួមគ្នាចែករំលែកតតាំងនឹងការឈ្លានពាន ជាពិសេសជុំវិញរឿងប្រទេសថៃបំភ្លៃនូវការពិត និង លាបពណ៌មកលើកម្ពុជា ដែលមហាជន អ្នកសិល្បៈ និង បុគ្គលល្បីៗទាំងក្នុង និង ក្រៅប្រទេស បានចែករំលែកនិយាយអ្វីដែលជាការពិតពីកម្ពុជាទៅកាន់ពិភពលោកឱ្យបានដឹង ដើម្បីជួយរកយុត្តិធម៌ សន្តិភាព និង ភាពស្អាតស្អំសម្រាប់កម្ពុជាវិញ។

ស្របពេលនេះដែរ ក្រឡេកមើលហ្វេសប៊ុកផេករបស់ព្រះនាងតូច នរោត្តម ជេនណា ដែលព្រះនាង​ ក៏កំពុងប្រើសំឡេងរបស់ទ្រង់ រៀបរាប់ទៅកាន់ពិភពលោកឱ្យបានដឹងពីភាពស្អាតស្អំរបស់កម្ពុជា ជុំវិញរឿងរ៉ាវនៃការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ដែលព្រះនាងបាននិយាយជា ៤ ភាសា មានភាសាខ្មែរ អង់គ្លេស ចិន និង បារាំង ក្នុងអត្ថន័យទាមទារសុខសន្តិភាព និង យុត្តិធម៌ ដោយស្មារតីការពារប្រជាជាតិខ្មែរ។

លើសពីនេះ ព្រះនាងតូច នរោត្តម ជេនណា ក៏បានសរសេររៀបរាប់ជាមួយនឹងវីដេអូបន្ថែមថា ៖ «កម្ពុជា» មិនទទួលបានផលប្រយោជន៍អ្វីសោះឡើយ ពីជម្លោះព្រំដែននេះ មិនថាជាដីធ្លី ឬ អំណាច តែបែរជាមានតែសេចក្តីទុក្ខព្រួយ ព្រោះសង្គ្រាមលើកនេះបណ្ដាលឱ្យបាត់បង់អាយុជីវិតកងទ័ព ប្រជាជនស្លូតត្រង់ បំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិមរតកដូនតា បន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ផ្ទះសម្បែងដែលត្រូវបានកម្ទេចខ្ទេចខ្ទី និង ប្រជាជនរត់ភៀសសឹកសង្គ្រាមរាប់សិបម៉ឺននាក់ គ្មានការងារធ្វើ ព្រមទាំងអាក់ខានពុំបានសិក្សារៀនសូត្រ កម្ពុជាគ្មានមូលហេតុអ្វី ក្នុងការចាប់ផ្ដើមសង្គ្រាមតាមការចោទប្រកាន់នេះឡើយ។

សូមពុកម៉ែបងប្អូននៅតែបន្តស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាគ្រួសារតែមួយ ព្រមទាំងបន្តជឿទុកចិត្តចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ដែលនឹងអាចស្ដារបានឡើងវិញ នូវសេចក្ដីសុខសន្តិភាពពេញលេញជូនប្រជាជាតិខ្មែរ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វីដេអូនេះនឹងជួយនាំជាសារសំឡេងទៅកាន់ពិភពលោកឱ្យបានដឹង អំពីគោលជំហររបស់ប្រទេសកម្ពុជាឱ្យកាន់តែច្បាស់»៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) ភិន សុដាលីស តារាស្រីកម្ពុជាមុនគេ មានឱកាសបានដើរទស្សនាក្រុមហ៊ុនយក្ស Meta នៅអាមេរិក

ចូលខែថ្មីបាន ៣ ថ្ងៃ ពេជ្រ វត្ដីសារ៉ាវឌ្ឍី ត្រូវមហាជនរិះគន់ដូចព្យុះ ក្រោយបង្ហោះរូបរោ-ល//រ-ាលស៊ីអារម្មណ៍អបអរថ្ងៃខួបកំណើត

ការងារសិល្បៈមមាញឹកយ៉ាងណា ក៏ សាន្ត កុសុមៈ ឆ្លៀតរៀនទាល់តែបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រជំនាញមួយយ៉ាងជោគជ័យ

មានគ្រប់សព្វ! ប្រពន្ធឆ្លងទន្លេ ប្ដីដាច់របបយូរពេក ទៅលួចលាក់ហូបចុកជាមួយឪពុកក្មេកដល់ទៅ ៣ ដង

នៅកោះកុង ចាប់បានទូកមួយគ្រឿង តាមសមុទ្រចេញពីថៃ រកឃើញកញ្ឆាក្រៀមជាង ៦១ គីឡូក្រាម និង សារធាតុផ្សំជាង ៥០០ គីឡូក្រាម

ព័ត៌មានបន្ថែម

(វីដេអូ) ភិន សុដាលីស តារាស្រីកម្ពុជាមុនគេ មានឱកាសបានដើរទស្សនាក្រុមហ៊ុនយក្ស Meta នៅអាមេរិក

ចូលខែថ្មីបាន ៣ ថ្ងៃ ពេជ្រ វត្ដីសារ៉ាវឌ្ឍី ត្រូវមហាជនរិះគន់ដូចព្យុះ ក្រោយបង្ហោះរូបរោ-ល//រ-ាលស៊ីអារម្មណ៍អបអរថ្ងៃខួបកំណើត

ការងារសិល្បៈមមាញឹកយ៉ាងណា ក៏ សាន្ត កុសុមៈ ឆ្លៀតរៀនទាល់តែបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រជំនាញមួយយ៉ាងជោគជ័យ

ឃើញផ្ទុះប្រតិកម្មលើការហៅ «តារា TikTok» ជំទាវ ចន ច័ន្ទលក្ខិណា ប្រាប់ឱ្យបើកចិត្តទូលាយ រួចគិតពីរឿងវិជ្ជមាន

ផ្ទុះការជជែកជាថ្មីលើពាក្យ «តារា Tiktok» ស្រាប់តែ ឌីជេ កាកា ចេញមុខសុំចិត្តមហាជនឱ្យឈប់ហៅបែបនេះទៀត អាណិតដល់សិល្បកររៀមច្បងផង

ឃើញគេល្អមិនបាន! យាយតយ គ្រងឈុតបុរាណខ្មែរស្អាតថ្លៃថ្នូរខ្លាំង ធ្វើឱ្យផ្ទះលេខ ២ អន្ទះអន្ទែងដេកមិនស្រណុក

អ្នកគាំទ្រសោកស្ដាយ! រំលងគ្នាតែប៉ុន្មានថ្ងៃ វិស័យសិល្បៈកូរ៉េ បានបាត់បង់តារាជើងចាស់ដ៏ល្បី ២ រូប ដោយសារជំងឺស្រដៀងគ្នា

ប្រកួតចប់ជិត ១ ខែហើយ ស្រាប់តែ រ៉េត ស្រីនាថ Top 10 MUC 2025 បង្ហោះសារទម្លាយពីការប្រកួត និង លទ្ធផលខ្លួនយ៉ាងភ្ញាក់ផ្អើល

ស្វែងរកព័ត៌មាន​ ឬវីដេអូ